» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3683 នាក់

ម្សិលមិញ 5488 នាក់

សរុប 19227010 នាក់

ធនាគារជាតិ​នៃ​កម្ពុជា និង​ម៉ាឡេស៊ី ដាក់​ឲ្យ​ដំណើរការ ការទូទាត់​ឆ្លងដែន​តាម QR Code


​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្ដាល​ម៉ាឡេស៊ី បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ ការទូទាត់​ឆ្លងដែន​តាម​ប្រព​ន្ធ័ QR Code ដំណាក់កាល​ទី​២​ដែល អនុញ្ញាត​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​និង​កម្ពុជា​អាច ធ្វើ​ប្រតិបត្តិ​ការទូទាត់​ថ្លៃទំនិញ និង​សេវា​នានា​បាន តាម​កម្មវិធី​ធនាគារ​ចល័ត របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅ​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា​។​a bank malay k 

​ការទូទាត់​ឆ្លងដែន​តាម​ឃូ​អរ​កូត ដំណាក់កាល​ទី​២​រវាង​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី បានរៀបចំ​ឡើង​នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៥ ក្រោម​ការចូលរួម​រប​ស់លោក​ស្រី​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Dato' Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាល​ម៉ាឡេស៊ី ក្នុងអំឡុងពេល​នៃ​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​តំបន់​អាស៊ាន​។​​តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​នេះ ប្រជាជន​ម៉ាឡេស៊ី​ដែល​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ថ្លៃទំនិញ និង​សេវា​ដោយ​ប្រើប្រាស់​កម្មវិធី ធនាគារ​ចល័ត​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នៅ​ប្រទេស​ម៉ាឡេស៊ី ដែលជា​សមាជិក​នៃ​គម្រោង ដើម្បី​ស្កេ​ន​ខេ​អេ​ច​ឃ្យូ​អរ​កូត​របស់​ពាណិជ្ជករ​កម្ពុជា​។ ចំណែកឯ​ប្រជាជន​កម្ពុជា​វិញ ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​បាគង ដើម្បី​ស្កេ​ន​ឃូ​អរ​កួត​របស់ DuitNow នៅពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ផងដែរ ចាប់តាំងពី​ពេល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ដំណាក់កាល​ទី​១ កាលពី​ខែកញ្ញា ឆ្នាំ​២០២៤​។​

​ពាណិជ្ជករ​ក្នុងស្រុក​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី​ជាង ៧​លាន​នាក់ នឹងមាន​លទ្ធភាព​ក្នុងការ​ពង្រីក​ទីផ្សារ បាន​កាន់តែ​ទូលំទូលាយ​ជាង​មុន ដែល​ការណ៍​នេះ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ទាំងពីរ​។ អ្នកធ្វើដំណើរ​មកកាន់​ប្រទេស​ទាំងពីរ អាច​រីករាយ​ជាមួយនឹង​បទពិសោធន៍ នៃ​ការទូទាត់​ឆ្លងដែន​ដែល​ឆាប់រហ័ស តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូទាត់​ដែលមាន​ភាពងាយស្រួល​។​​លោក Dato' Seri Abdul Rasheed Ghaffour បាន​ថ្លែង​ឲ្យ​ដឹងថា ការធ្វើសមាហរណកម្ម​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​សម្បូរបែប ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​លេចចេញ​ជា​រូបរាង​ជា​បន្តបន្ទាប់​ហើយ ស្រប​ពេលដែល​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រធាន​អាស៊ាន ម៉ាឡេស៊ី​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ដែល​សម​ទៅនឹង ទស្សនៈវិស័យ​ក្នុងការ​ពង្រឹង ការតភ្ជាប់​ការទូទាត់​ក្នុង​តំបន់​តាមរយៈ​ឃូ​អរ​កូត​។​

​លោកស្រី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា «​គម្រោង​អភិវឌ្ឍន៍​នេះ មិន​ត្រឹមតែ​បង្កើន​ភាពងាយស្រួល ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ឆ្លងដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានបង្ហាញ​នូវ​សក្តានុពល សម្រាប់​ទេសចរណ៍ តាមរយៈ​ការផ្ដល់​លទ្ធភាព​ឱ្យ ប្រជាជន​ម៉ាឡេស៊ី​អាច​ទូទាត់​យ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​, បរិ​យាប​ន្ន​ហិរញ្ញវត្ថុ តាមរយៈ​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​សហគ្រាស​ធុន​តូច និង​មធ្យម និង​ប្រជាជន​ទូទៅ​ឱ្យ​ចូលរួម​ក្នុង​បណ្តាញ​សេដ្ឋកិច្ច​កាន់តែ​ធំ និង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់ តាមរយៈ​ការសម្រេចបាន​នូវ​ទស្សនៈវិស័យ​របស់​អាស៊ាន ក្នុងការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​ទៅវិញទៅមក​រវាង​សហគមន៍​តាម​ប្រព័ន្ធ​ឌីជីថល​»​។​

​លោកស្រី​បណ្ឌិត​បាន​ឲ្យ​ដឹងថា ដៃគូ​សហការ​ក្នុងការ​អភិវឌ្ឍ​ការតភ្ជាប់ ការទូទាត់​ឆ្លងដែន​ទ្វេភាគី​នេះ​រួមមាន ធនាគារ​មេ​យ​ប៊ែ​ង ដែលជា​ធនាគារ​ទំនាក់ទំនង និង​ជា​ធនាគារ​ទូទាត់ ក្រុមហ៊ុន​បណ្តាញ​ទូទាត់ PayNet ជា​ប្រតិបត្តិ​ករ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលជា​សមាជិក​នៃ​ប្រទេស​ទាំងពីរ​។​​កា​រត​ភា្ជ​ប់​ការទូទាត់​ឆ្លងដែន​តាម​ឃូ​អរ​កូត​ទ្វេភាគី​នេះ ស្របតាម​ផែនទី​មគ្គុទេសក៍ G20 សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទូទាត់​ឆ្លងដែន កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ នឹង​គាំទ្រ​ដល់​ការងារ​ជា​អាទិភាព ក្នុងនាម​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រធាន​អាស៊ាន ស្របទៅនឹង​ប្រធានបទ «​បរិ​យាប​ន្ន និង​និរន្ត​ភាព​»​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ម៉ាឡេស៊ី បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ គម្រោង​ទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត (QR Code) រវាង​កម្ពុជា និង​ម៉ាឡេស៊ី ដោយ​ក្នុងនោះ​ធនាគារ មេឃ​ប៊ែ​ង ជា​ធនាគារ​សម្រាប់​ប្រតិបត្តិការ​។​​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នា​ថ្ងៃទី ៨​ខែមេសា ឆ្នាំ​២០២៥​បាន​ឲ្យ​ដឹងថា​៖ ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​បន្ថែម​ទី​៤ ស្តីពី កិច្ចសហប្រតិបត្តិការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ នៅក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ការទូទាត់​ឆ្លងដែន​តាម​ឃ្យូ​អរ​កូត​ដំណាក់កាល​ទី​២ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៥ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល លើក​ទី​១២ នៅ​ទីក្រុង គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់ថា​៖ “​ការបញ្ចូល​ធនាគារជាតិ​នៃ​កម្ពុជា ជា​សមាជិក​ក្នុង​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ បាន​បង្កើន​ចំនួន​សមាជិក​ធនាគារ​កណ្តាល​អាស៊ាន​ក្នុង​គម្រោង​នេះ​ដល់​ប្រាំបួន​។ បន្ទាប់ពី ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០២២ ដោយ​ធនាគារកណ្តាល​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ គម្រោង RPC បានទទួល​សមាជិកភាព​បន្ថែម​ពី​ធនាគារកណ្តាល​វៀតណាម ក្នុង​ខែសីហា ឆ្នាំ​២០២៣ ធនាគារកណ្តាល​ព្រុយ​ណេ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៤ និង​ធនាគារកណ្តាល​ឡាវ ក្នុង​ខែមេសា ឆ្នាំ​២០២៤​។​ការកើនឡើង​នៃ​សមាជិកភាព​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់​នេះ បានបង្ហាញ​ពី​សក្តានុពល​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅកាន់​ប្រទេស​ដទៃទៀត​នៅក្នុង​អាស៊ាន និង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់ និង​ជំរុញ​សមាហរណកម្ម​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​។​”

​កិច្ចសហប្រតិបត្តិការ​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ មាន​គោលបំណង​សម្រួលការ​ទូទាត់​សង​ប្រាក់​ឆ្លងដែន​ឱ្យបាន​កាន់តែ​លឿន ក្នុងតម្លៃ​សមរម្យ មាន​តម្លាភាព និង​ប្រកប ដោយ​បរិ​យា​ប័ន្ន​។​លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការចូលរួម​ក្នុង​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ និង​ធ្វើឱ្យ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​កាន់តែ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ក្នុង​តំបន់​អាស៊ាន​។​”

​ចាប់តាំងពី​ពេល​បង្កើតឡើង គម្រោង​នេះ​បាន​ជំរុញ និង​ព​ន្លឿ​ន​ដំណើរ​អភិវឌ្ឍន៍​ការតភ្ជាប់​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ក្នុង​តំបន់ តាមរយៈ​មធ្យោបាយ​ទូទាត់​ឃ្យូ​អរ​កូត (QR) និង​ការទូទាត់​រហ័ស​ជាដើម​។ គម្រោង RPC បាន​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​បង្កើន​លទ្ធភាព​ពង្រីក​ទីផ្សារ​បាន​កាន់តែ​ទូលំទូលាយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការផ្ទេរ​ប្រាក់​កាន់តែ​ប្រសើរឡើង​៕a bank malay k1