» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12577 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702748 នាក់

ផ្លូវ​រថភ្លើង ភ្នំពេញ​-​ប៉ោយប៉ែត​ដែល​ខ្ចីលុយ​គេ​កសាង​នឹងត្រូវ​តម្លើង​ក​ម្រឹត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ប្រើ​ទុន​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមករា​ឆ្នាំ​២០២៣​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក​ក្រុមហ៊ុន​ចិន​ដើម្បី​ពិនិត្យ​លើ​លទ្ធផល​បឋម​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ដំបូង​គេ​នៅ​កម្ពុជា​។​a traina3 

តាមរយៈ​នៃ​សិក្សា​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន (CRBC) គម្រោង​នេះ​មាន​ប្រវែង​សរុប​ប្រមាណ ៣៨២​គ​.​ម ត្រូវការ​ទុនវិនិយោគ​ប្រមាណ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​រួមបញ្ចូល​ទាំង​ក្បាល និង​ទូរថភ្លើង​សម្រាប់​ដំណើរការ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មាន​ខ្នាត​ទទឹង​ប្រវែង ១.៤៣៥ ម​ម បំពាក់​ប្រភេទ​ក្បាលរថភ្លើង ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ល្បឿន​សម្រាប់ធ្វើ​ចរាចរណ៍​គឺ ១៦០​គ​.​ម​/​ម៉ និង​មាន​ស្ថានីយ​សរុប​ចំនួន​៣៣ សម្រាប់​ដំណើរការ (​ស្ថានីយ​ចំនួន​១៩ ក្នុង​ផែនការ​រយៈពេល​ខ្លី និង​គ្រោង​បន្ថែមចំនួន ១៤​ទៀត ក្នុង​ផែនការ​រយៈពេល​វែង​)​។ ក្នុងនោះដែរ ដោយមាន​ការសាងសង់​ផ្លូវអាកាស​រំលង​កាត់​ទទឹងផ្លូវ​ប្រមាណ​ជាង ៣០០​កន្លែង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ត្រង់ចំណុច​ប្រសព្វ​ជាមួយ​ផ្លូវថ្នល់ និង​មាន​បែងចែក​ដាច់ពីគ្នា រវាង​ស្ថានីយ​អ្នកដំណើរ និង​ស្ថានីយ​លើកដាក់​ទំនិញ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ (​មួយ​នៅ​ស្ថានីយ​ភ្នំពេញ​សម្រាប់​អ្នកដំណើរ និង​មួយទៀត​នៅ​ស្ថានីយ​សំរោង​សម្រាប់​លើកដាក់​ទំនិញ​)​។​

​គម្រោង​លើក​កម្រិត​ផ្លូវ​រថភ្លើង​ភាគ​ខាងជើង ភ្នំពេញ​-​ប៉ោយប៉ែត ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន គឺជា​គម្រោង​ដែល​ផ្តោត​ចម្បង​លើ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកទំនិញ​អន្តរជាតិ រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ក៏ដូចជា​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាម​ខ្សែបណ្ដោយ ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត ដោយ​ឆ្លងកាត់​ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។ គម្រោង​នេះ​នឹង​ក្លាយជា​ផ្លូវដែក​ល្បឿន​លឿន​ស្ដង់ដារ​ដំបូង​គេ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ហើយនឹង​ក្លាយទៅជា​ខ្សែ​ផ្លូវ​ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកទំនិញ​ដ៏​សំខាន់​ទាំង​នៅក្នុង​ប្រទេស និង​ភ្ជាប់​ទៅ​ក្រៅប្រទេស​ផងដែរ​។​
​គម្រោង​នេះ នឹង​ក្លាយជា​ផ្លូវដែក​ល្បឿន​លឿន ស្ដង់ដារ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ហើយនឹង​ក្លាយទៅជា​ខ្សែ​ផ្លូវ ដឹកជញ្ជូន​អ្នកដំណើរ និង​ដឹកទំនិញ​ដ៏​សំខាន់​ទាំង​នៅក្នុង​ប្រទេស និង​ភ្ជាប់​ទៅ​ក្រៅប្រទេស​ផងដែរ​។​

សូម​បញ្ជាក់ដែរថា​ផ្លូវ​រថភ្លើង​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​ស្តា​ឡើងវិញ​ដោយ​លុយ​កម្ចី​ពី​​ធនាគា​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រមាណ​៤០០​លាន​ដុល្លារ​ដោយ​មិនបាន​គិតពី​ការ​រី​ចំរើន​ផ្លូវដែក​បណ្តា​ពី​ប្រទេស​ផ្សេង​លើ​ពី​ភព​លោក​អ្វី​ឡើយ​។​ក្រោយពី​ស្តារឡើងវិញ​រាជរដ្ឋាភិបាល​ក៏​បាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​រ៉ូ​យ៉ា​លើ​គ្រុប​របស់លោក​ឱក​ញ៉ា​គិត​ម៉េង​ធ្វើ​អាជីវកម្ម​ដោយ​ក្រុម​មិនបាន​ដាក់ទុន​អ្វី​ធំដុំ​ការ​អភិ​វ​ឌ្ឈ​ន៍​អ្វី​បន្ថែម​នោះឡើយ​។​a traina a traina1 a traina2 a traina4 

​