» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5098 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695269 នាក់

ការ​តម្លើង​លុយ​ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​រាជរដ្ឋាភិបាល​មាន​គោលដៅ​!

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែ មិថុនា ឆ្នាំ ២០២៣​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​ជា​ផ្លូវការ​ស្តីពី ការបង្កើន​កម្រិត​ប្រាក់ឧបត្ថម្ភ ជូន​ស្ត្រី​ជា​កម្មក រ​និយោជិត មន្ត្រីរាជការ និង ស្ត្រី​នៃ​គ្រួសារ មាន​បណ្ណ​សមធម៌ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​២​ឆ្នាំ​។​a hun telephon1 

សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ចេញ​នៅ​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៣​បាន​បញ្ជាក់ថា​(​ការ​តម្លើង​លុយ​ជួយ​)​ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារ​តូច ព្រមទាំង​រួមចំណែក ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់តាំងពី​កូន​នៅក្នុង​ផ្ទៃ រហូតដល់​អាយុ ២​ឆ្នាំ និង​ជំរុញ ការលូតលាស់​ទាំង​កាយសម្បទា ទាំង​បញ្ញា​ស្មារតី ក្នុង​រយៈពេល ១ ០០០ ថ្ងៃ​ដំបូង​នៃ​ជីវិត រាជរដ្ឋាភិបាល បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច តាមរយៈ​កម្មវិធី​មួយចំនួន រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ដែលជា​កម្មវិធី​ជាតិ ជំនួយ​សង្គម​ដំបូង​គ កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​កម្មករនិយោជិត​ជា​ស្ត្រី​នៅពេល​សម្រាលកូន និង ការផ្តល់ប្រាក់​ឧបត្ថម្ភ​មាតុភាព​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី​ដែល​សម្រាលកូន​។​

​ក្នុង​សេចក្តីប្រកាស​ព័​ត៌​ដដែល​នេះ​បាន​ឲ្យ​ដឹងថា កម្មវិធី​ឧបត្ថម្ភ​មាន ដូចខាងក្រោម​៖១. កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ដោយ ដំឡើង​កម្រិត​ប្រាក់ ឧបត្ថម្ភ ទ្វេដង សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល​, ការ​សម្រាលកូន​១ និង​គិតគូរ​បន្ថែម សម្រាប់​ករណី​កូនភ្លោះ​និង​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល និង​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​កូន​មាន​អាយុ​២​។​

២. ការផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​កម្មករនិយោជិត​ជា​ស្ត្រី​ដែលជា​សមាជិក ប​.​ស​.​ស ក្នុងអំឡុងពេល មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ និង​ដែល​ប្រើប្រាស់​សេវា​នៅតាម មូលដ្ឋាន​សុខាភិបាល​សាធារណៈ​, ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ចំនួន ៤​ដង និង​ការពិនិត្យ​សុខភាព ក្រោយ​សម្រាល និង​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ​២​ឆ្នាំ ចំនួន ១០​ដង ដូច​ការ ផ្តល់ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ដែរ​និង​ផ្តល់ប្រាក់​ឧបត្ថម្ភ ទ្វេដង សម្រាប់​ការ​សម្រាលកូន​១ និង​គិតគូរ​បន្ថែម​សម្រាប់​ករណី​កូនភ្លោះ​។​

៣. ការផ្តល់ប្រាក់​ឧបត្ថម្ភ​មាតុភាព​បន្ថែម​ជូន​មន្ត្រីរាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់កិច្ចសន្យា ជា​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​២​ឆ្នាំ ដែល​ប្រើប្រាស់​សេវា​នៅតាម មូលដ្ឋាន សុខាភិបាល​សាធារណៈ​៖ ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ចំនួន ៤​ដង និង​ការពិនិត្យ​សុខភាព ក្រោយ​សម្រាល និង​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ រហូតដល់​អាយុ​២​ឆ្នាំ ចំនួន ១០​ដង ដូច ការផ្តល់ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ដែរ​និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​សម្រាលកូន និង​ករណី​កូនភ្លោះ ដូច​ការផ្តល់ជូន កម្មករនិយោជិត ជា​ស្ត្រី​ដែលជា​សមាជិក ប​.​ស​.​ស ដែរ​។​

​ក្នុង​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ដែរថា​ការដំឡើង​កម្រិត និង​ផ្ដល់​ការឧបត្ថម្ភ​បន្ថែម​ខាងលើ នឹង​ចាប់ផ្តើម​អនុវត្ត ពីថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៣ តទៅ​។​ការដំឡើង​កម្រិត និង​ផ្ដល់​ការឧបត្ថម្ភ​បន្ថែម ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​, កម្មករនិយោជិត ជា​ស្ត្រី ដែលជា​សមាជិក ប​.​ស​.​ស និង​មន្ត្រីរាជការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់កិច្ចសន្យា​ជា​ស្ត្រី ក្នុងអំឡុងពេល មាន​ផ្ទៃពោះ​ពេល​សម្រាល និង​ក្រោយពេល​សម្រាល រហូតដល់​កូន​អាយុ​២​ឆ្នាំ វា​ជាការ​បញ្ជាក់​ឱ្យឃើញ ពី​ការប្តេជ្ញា​របស់​រាជរដ្ឋាភិបាល​(​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​)​ក្នុងការ​គិតគូរ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច ស្របតាម អាទិភាព​ដែល​កំណត់​យក “​មនុស្ស​” ជា​ចម្បង់ និង​គោលការណ៍ “​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​” ដើម្បី​ជួយ សម្រួល​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ដើម្បី​លើកទឹកចិត្ត​ស្ត្រី​មាន​ផ្ទៃពោះ ឱ្យមក​ទទួល​សេវា​ពិនិត្យ ផ្ទៃពោះ​ឱ្យបាន​សមស្រប​តាម​និយាម​សុខាភិបាល ដែល​អាចជួយ​កាត់បន្ថយ​អត្រា​មរណៈ​មាតា និង​ទារក និង​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី​របស់​កុមារ​តាំងពី​វ័យ​តូច ដែលជា​មូលដ្ឋានគ្រឹះ ក្នុងការ​ក្លាយជា​មូលធន​មនុស្ស​ដ៏​សំខាន់ សម្រាប់​បន្ត​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា ឱ្យ​កាន់តែ​រឹងមាំ និង ប្រកបដោយ​ភាព​ធន់ សមធម៌ និង​បរិ​យាប​ន្ន នាពេល​អនាគត​។​

វា​ក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​កម្ពុជា​បង្កើន​ការផលិត​កូន​ផងដែរ​។​ព្រោះថា​កម្ពុជា​ដែលមាន​ផ្ទៃដី​១៨១០៣៥​គីឡូ​ម៉ែត​ក្រឡា​មាន​ប្រជាពលរដ្ឋ​តែ​១៦​លាន​នាក់​ជាង​គឺ​នៅ​តិច​នៅឡើយ​។​ជាងនេះទៅទៀត​តាម​ការស្រាវជ្រាវ​វិភាគ​ទៅលើ​ប្រជាសាស្ត្រ​ក្នុង​ពិភពលោក ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ២០១៧ អ្នកជំនាញ​ខាង​ផ្នែក​មាត្រ​សាស្ត្រ និង​សុខភាព​របស់​សកលវិទ្យា​ល័យ​វ៉ាស៊ីនតោន បាន​រកឃើញថា ការបង្ក​កំណើត​របស់​ស្ត្រី​នៅក្នុង​ពិភពលោក បាន​ធ្លាក់ចុះ​ចំនួន​ពាក់កណ្តាល ពី ៤,៧ នៅ​ឆ្នាំ ១៩៥០ មក​នៅ ២,៤​នៅ​ឆ្នាំ ២០១៧​។ ការធ្លាក់​ថយចុះ​ខ្លាំង នៃ​អត្រាកំណើត កើតមាន នៅក្នុង​ប្រទេស ចំនួន ៩១ ពាក់កណ្តាល​នៃ​ចំនួន​ប្រទេស​ក្នុង​ពិភពលោក ហើយ​ដែល​ភាគច្រើន ស្ថិតនៅ​ទ្វីបអឺរ៉ុប អាមេរិក​។ ជាមួយនឹង​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំង អូស្ត្រាលី ហើយ​និង​កូរ៉េខាងត្បូង កំពុងមាន​អត្រាកំណើត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សំគាល់​។​​នៅពេលដែល​អត្រាកំណើត​ធ្លាក់ចុះ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​មាន​សេដ្ឋកិច្ច​រីកចំរើន​លូតលាស់​ខ្លាំង ដូចជា​ប្រទេស​ស្ហ៊ី​ប នៅ​អឺរ៉ុប ជាទី​ដែល​ស្ត្រី​ម្នាក់ មានកូន​តែ​ម្នាក់​នោះ ផ្ទុយទៅវិញ នៅក្នុង​បណ្តា​ប្រទេស​ក្រីក្រ នៅ​អាស៊ី និង​អាហ្វ្រិក ដូចជា​អា​ហ្វ​ហ្កា​នី​ស្ថាន ម៉ាលី ឬ​ឆាត ស្ត្រី​ម្នាក់ មានកូន​ជា​មធ្យម ៦​នាក់​។​a money worker a money worker1 

​