» ឡាន​ភិ​ក​អាប់​ម៉ាក​ហ្វ​ត​មួយគ្រឿង​ធ្លាក់​ក្នុង​ទឹក​ស្លាប់​បុរស​ចាស់​ម្នាក់​មិនទាន់​ទាន់​ដឹង​ពី​មូលហេតុ​! » ចប់​ដោយ​បរិបូរណ៍ ! សង្គ្រាម​រវាង​អ្នកនា​ម៉េង​ពេ​ជ្ជ​តា​និង​ជំ​ទា​វចន​ច​ន្ទ័​លក្ខិណា​ » វៀតណាម និង​ថៃ​កំពុង​នាំមុខគេ​ក្នុងនាម​ជាទី​ផ្សារ E-commerce នៅ​អាស៊ីអាគ្នេយ៍ » ឥទ្ធិពល​គ្រឿងញៀន​បុរស​ម្នាក់ ស្រវឹង​ផង​បែក​ផង​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ខ្ទេច ប្រពន្ធ​-​កូន​បាន​ត្រឹម​យំ​! » កម្ពុជា​រៀបចំ​ដាក់ឱ្យ​ដំណើការ​ឍ​កម្មវិធី​ទូរស័ព្ទ​«​បាគង​សម្រាប់​ទេសចរ​» ឆាប់ៗ​នេះ​ » មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក​មេសាង ទា​លុយ បង្ក​ការ​ក្តៅ ក្រហាយ និង​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​ប្រជា​ពល​រដ្ន​ក្នុង​មូលដ្ឋាន​ » បន្ទាប់ពី​ហ្វីលីពីន​ស្លាប់​១២​កម្ពុ​ជាមាន​ខ្យល់ព្យុះ​ឈ្មោះ​«​ព្រះ​ពិរុណ​»​និង​«​ហ្គ្សា​មី​» ដែល ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​លាយឡំ​ផ្គរ​រ​ន្ទ និង​ខ្យល់​កន្ត្រាក់ រយៈពេល​៣​ថ្ងៃ​ » តារា​សម្ដែង TIKTOK ៣​នាក់ បើករថយន្ត​ឆ្លងផ្លូវ ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ បុរស​ម្នាក់ បើក​ម៉ូតូ លឿន ជាន់​ហ្វ្រាំង មិន​ជាប់​ជ្រុល​បុក​ពេញទំហឹង​ » យោធា​ខ្មែរ​-​ថៃ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​-​ឆ​ង​ចម សហប្រតិបត្តិការ បើក​វគ្គ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ក្នុងការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ និង​ជំនួយ​ដំបូង​ក្នុងការ​ជម្រុញ​គម្រោង​ភូមិ​-​ឃុំ​រឹងមាំ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ » រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» មាន​គោលដៅ​មើល​ការប្រព្រឹត្ត​របស់​ក្រុម MMO ដែលនាំឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​និង​លើក​កំពស់​លើ​វិស័យ​ព័ត៌មាន​វិជ្ជាជីវៈ ! » ​ផ្ទាំង​ប៉ាណូ​អក្សរ​ចិន​នៅ​កណ្តាល​ក្រុង​បាងកក​ឃោសនា​ពី​ការចូល​សញ្ជាតិ​និង​ថ្វើ​លិខិតឆ្លងដែន​ត្រូវ​អាជ្ញាធរ​ថៃ​ទម្លាក់​ហើយ​! » កូរ៉េខាងត្បូង បង្ហាញ​ពី​តួលេខ​អ្នក​ដែល​រត់គេច​ពី​កូរ៉េខាងជើង ចូល​ទឹកដី​របស់ខ្លួន​បន្ទាប់ពី​ប្រធានាធិបតី​ប្រកាសថា​មិន​បញ្ជូន​ទៅវិញ​ » នាយ​និង​នាយរង​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន ខេត្ដ​ស្ទឹងត្រែង ៣​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ចោរកម្ម និង​គ្រឿងញៀន » នារី​ជា​ភ្ញៀវ​ម្នាក់ ភ្លេច​ទូរ​សព្ទ័​ដែលមាន​លុយ​៣០០​ដុល្លារ​នៅលើ​កង់​បី នាង​ក៏​យក​ទូរស័ព្ទ​មិត្តភក្តិ​ខ​ល​ឱ្យ​ម្ចាស់​កង់​បី​យកមក​ឱ្យ​វិញ​បាត់អស់​១០០​ដុល្លារ​!? » អគ្គទេសាភិបាល​កម្ពុជា បានស្នើ​ដល់ ធនាគារ​ចិន ប្រចាំ​ទីក្រុង​ហុងកុង ជួយ​សម្រួល និង​បន្ធូរបន្ថយ​លក្ខណៈវិនិច្ឆ័យ​ក្នុងការ​ជ្រើស​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ពី​កម្ពុជា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6880 នាក់

ម្សិលមិញ 5399 នាក់

សរុប 14761052 នាក់

ច្រកអន្តរជាតិ​ប៉ោយប៉ែតកម្មករអូសរទេះ​ប៉ះ​ទ​ង្គិះ​គ្នា បណ្ដាលឱ្យ​សមត្ថកិច្ច​ខ្លះ​រងរបួស​


​ខេត្តបន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៤ មាន​ផ្ទុះ​ការតវ៉ា​ជាខ្លាំង​ពី​សំណាក់​ក្រុមកម្មករ​អូ​រទេះ​ដឹកទំនិញ នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បណ្ដាលឱ្យ​សមត្ថកិច្ច​ខ្លះ​រងរបួស ។​
​កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ករណី​យ៍កម្មករ​អូស​រទេះដឹក​អីវ៉ាន់​ប្រមាណ​៥០​ទៅ​៦០​គ្រឿង ធ្វើការ​តវ៉ា​បង្ក​ការកកស្ទះ​មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិត​១​ម៉ោង​ម្តង​ហើយ​តែ​បាន លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ សម្របសម្រួល​ឱ្យ​រំសាយ និង​អនុគ្រោះ​ឱ្យ​១​ជើង​ដោយ​មិន​ធ្វើការ​ឆែកឆេរ​ឡើយ ។a cart pet1

​កម្មករ​អូស​រទេះដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ធ្វើការ​តវ៉ា​នឹង​មន្ត្រី​គយ និង​រដ្ឋាករ ដែល​សហការ​ជាម​យ​យ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ប៉ោយប៉ែត​ដែល​ធ្វើការ រឹតបន្តឹង​ការត្រួតពិនិត្យ​រក​ទំនិញគេចពន្ធ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ ។​មន្ត្រី​គយ និង​រដ្ឋាករ រួមសហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានធ្វើការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ទំនិញ​ដែល​នាំចូល​ពី​ប្រទេស​ថៃ ទប់ស្កាត់​ការ​លួចលាក់​បង្កប់​នាំចូល​ទំនិញគេចពន្ធ ដើម្បី​ពង្រឹង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ និង​លុបបំបាត់​ការ​លួច​នាំចូល​ទំនិញ​ខូចគុណភាព ដែល​បាន​បង្កប់​តាម​ទំនិញ​ដែល​ពួកគេ​លួច​នាំចូល​ពី​ថៃ ។​

​មូល​ហេតុដែល​ពួកគាត់​អូស​រទេះដឹក​ទំនិញ​មកពី​ថៃ ទុកឱ្យ​កកស្ទះ​មុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺជា​ការតវ៉ា​សុំ​មិនឱ្យ​មានការ​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​រទេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រក​កម្រៃ​បន្តិចបន្តួច​នេះ​ជួប​ការលំបាក និង​សុំឱ្យ​អនុគ្រោះ​ដូច​មុន ។ ពួកគាត់​សង្ស័យថា មាន​អ្នកកាង​ទំនិញ​ខ្សែ​បក្ខពួក​ខ្លះ ត្រូវបាន​ដឹក​តាម​រទេះ​ចូល​យ៉ាង​រលូន គ្មាន​ការឃាត់​ឃាំង​ពី​មន្ត្រី​ជំនាញ ទើបបាន​ពួកគាត់​ដែល​ស៊ីឈ្នួល​ដឹក​ដូចគ្នា​បែរជា​ចាប់ បើ​បិទ​មិនឱ្យ​ដឹក​គឺ​បិទ​ទាំងអស់គ្នា​ទើប​ស្មើភាព និង​យុត្តិធម៌​សម្រាប់​អ្នក​អត់​ខ្សែ ។​

​លោក វ៉ាន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ថ្លែងថា ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺជា​ច្រកទ្វារ​អន្តរជាតិ​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចេញ​-​ចូល​ឆ្លងកាត់ ឯ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ សម្រាប់​រថយន្ត​ដឹកទំនិញ​ចេញចូល ។ ជាការ​រឹតបន្តឹង​ការត្រួតពិនិត្យ​លើ​សម្ភារៈប្រើប្រាស់​អ្នកដំណើរ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មន្ត្រី​គយ​និង​
​រដ្ឋាករ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​បានធ្វើការ​ត្រួតពិនិត្យ​សម្ភារៈប្រើប្រាស់​របស់​អ្នកដំណើរ​ជា​ភ្ញៀវទេសចរ និង​រថយន្ត​ចេញចូល​កម្ពុជា​និង​ថៃ ។​​ក្រោយពី​មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​រឹតបន្តឹង​ការត្រួតពិនិត្យ​នេះ ក៏មាន​ការផ្សាយ​តាម​បណ្តាញ​សង្គម​មួយចំនួន​ថា មន្ត្រី​គយ​និង​រដ្ឋាករ​ចាប់​ឃាត់​អីវ៉ាន់​កម្មករ​អូរ​រទេះ​បន្តិចបន្តួច រហូតដល់​ប្រើ​ហិង្សា​ទៅលើ​កម្មករ​ថែមទៀត ។ ព័ត៌មាន​ទាំងនោះ​លោក​សូម​ច្រានចោល ព្រោះ​គ្មាន​ការពិត​ឡើយ ។

ទំនិញ​គ្រប់​ប្រភេទ​ដែល​ដឹក​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ហើយ​​ដែល​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​គឺ​បង់ពន្ធ​ត្រឹមត្រូវ ។ ប៉ុន្តែ នៅ​ច្រក​ប៉ោយប៉ែត មាន​ករណី​បង​​ប្អូន​កម្មករ​អូស​រទេះ​មួយចំនួន​តូច មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​សម​ត្ថ​កិច្ច នៅមាន​លួច​​បង្កប់​ទំនិញ​ហាមឃាត់​តាម​រទេះ​ដូច​សត្វ​កណ្តៀរ​ជញ្ជូន​ស្បៀង ធ្វើឱ្យ​បាត់​ចំណូល​ថវិការដ្ឋ​ជាច្រើន​។​បើ​ចឹ​ង​មែន​នោះ​កម្មករ​អូស​រទេះ​ប្រញាប់​ប្តូ​មុខរបរ​រកស៊ី​ទៅ​។​ប៉ុន្តែគេគួរកច្រកចេញជូនប្រជាពលរដ្ឋក្រីក្រខ្លះទៅកុំកែទម្រង់ខ្លាំងពេកអី។a cart pet