» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5091 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695262 នាក់

ឈ្មួញ​លួច​ធ្វើ​របង​វាត​យក​ឆ្នេរសមុទ្រ​កែប​ជាង​១​គីឡូ​ដី​អាជ្ញាធរ​អត់​ដឹង​តែ​ចៅហ្វាយខេត្ត​ឲ្យ​វ៉ៃ​ចោល​!

​ខេត្ត​កែប​៖ មាន​ករណី​រៀប​ខឿន​ទន្ទ្រាន​វាត​យក​ឆ្នេរសមុទ្រ មួយកន្លែង​ជាង​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្នុង​បំណង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដោយ​អាជ្ញាធរ​មិនដឹង​? ។a kep gate1

​ទោះបីយ៉ាងណា​ទង្វើ​រំលោភ​យក​ដី​ឆ្នេរ​សមុទ្ទ​នេះ​បន្ទាប់ពី​មាន​បទបញ្ជា​ពី​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក្រុមការងារ​របស់​សាលាស្រុក​ដំណាក់​ចង្អើរ ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ នា​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ចុះ​រុះរើ​សំណង់​រៀប​ខឿន​ថ្ម​នោះ​ចេញ​វិញ ដោយ​ប្រើ​គ្រឿងចក្រ ដែល​ខឿន​ថ្ម​នេះ មាន​ទទឹង ៨​តឹក កំពស់​១​ម៉ែត្រ បណ្តោយ​ប្រវែង ៨០​ម៉ែត្រ​។​

​បើ​យោងទៅតាម​ប្លង់ ការរៀប​ខឿន​ចូល​សមុទ្រ​ពី​សំណាក់​ជនអនាមិក​នេះ មាន​ទំហំ​រហូត ១.៤៥៨​ម៉េ​ត្រ​ការ៉េ​។​លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ឲ្យ​ដឹងថា ការរៀប​ខឿន​នេះ គឺ​រំលោភ​ចូល​សមុទ្រ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទាំងស្រុង តែ​លោកស្រី​មិនអាច​បញ្ជាក់ថា ជន​នៅ​ពីក្រោយ​រឿងនេះ ជា​នរណា​នោះទេ ដោយ​លោកស្រី​ថា «​មិន​ស្គាល់​ទេ​»​។​តែ​យ៉ាងណាក៏ដោយ លោកស្រី គឹម ច​ន្នី អះអាងថា​៖ «​យើង​នឹងធ្វើ​វា ទៅតាម​នីតិវិធី​»​។​

​ប្រជាពលរដ្ឋ​នៅជាប់​តំបន់ឆ្នេរ បាន​សម្តែង​ការ​សាទរ ចំពោះ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ តែ​ពួកគាត់​សំណូមពរ សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្តធ្វើ​បែបនេះ​ទៅ​កន្លែង​ដទៃទៀត​ផង​។​សូមបញ្ជាក់ថា នៅ​ជុំវិញ​ឆ្នេរ​អង្កោល​នេះ ការរៀប​ខឿន​ចូល​សមុទ្រ ដើម្បី​ទន្ទ្រាន​ធ្វើជា​កម្មសិទ្ធិ មិនមែនជា​រឿង​ដែល​ទើបតែ​កើនឡើង​ថ្មីៗ​នោះទេ កន្លងមក​ករណី​ដូចគ្នានេះ បានកើត​ឡើងជា​ញឹកញយ​ដង ហើយ​កន្លែង​ខ្លះ​ក៏​ជោគជ័យ កន្លែង​ខ្លះ​ក៏​ទើបតែ​រៀប​ហើយ​ថ្មីៗ តែ​មិនទាន់​ឃើញ​វិធានការ​របស់​រដ្ឋបាល​ស្រុក ក៏ដូចជា​រដ្ឋបាលខេត្ត ចាត់ចែង​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​នៅឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​បង្ហើប​ថា ករណី​រៀប​ខឿន​ចូល​ល​សមុទ្រ ពី​ចំណុច​អូរ​ដូង តម្រង់​ទៅ​ភ្ជាប់​ជាមួយ​ជើងភ្នំ​អង្កោល​តូច (​ភ្នំ​បារាំង​) នេះ គឺជា​ម្ចាស់​តែមួយ​ដែល​បាន​រៀន​ខឿន​ចូល​សមុទ្រ និង​ដើរ​ប្រមូល​ទិញ​ដី​ពលរដ្ឋ​នៅ​តំបន់​នេះ​៕a kep gate a kep gate2 

​