» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9130 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659637 នាក់

សម្តេចធិបតីមានប្រសាសន៍ពីគោលនយោបាយលើវិស័យសុខាភិបាលពេលសម្ពោធពេទ្យកាលម៉ែត

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​បន្ថែមចំនួន​៣ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រួមមាន អគារ​មជ្ឈមណ្ឌល​កណ្តាល អគារ​ចំណត និង​រោង​ជាង និង​អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ីក្លូ​ត្រុ​ង​។​a manet kalmet 

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អគារ​ទាំង​៣ ដែល​បើក​ការដ្ឋាន​សាងសង់​ព្រឹក​នេះ នឹងត្រូវ​បំពាក់​ដោយ​សម្ភារៈ ឧបករណ៍​ពេទ្យ ដែលមាន​លក្ខណៈ​ទំនើប និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ទាន់សម័យ ស្របតាម​ស្តង់ដា​អន្តរជាតិ ហើយ​គ្រោង​នឹងដាក់​ឱ្យ ប្រើប្រាស់​ជា​អគារ​ពហុ​មុខងារ​ពិសេស​, មុខងារ​មាន​ឯកទេស​ខ្ពស់ ដូចជា ការធ្វើ​រោគវិនិច្ឆ័យ និង​ការព្យាបាល​ជំងឺមហារីក និង ជំងឺមិនឆ្លង​រ៉ាំរ៉ៃ​ដទៃទៀត ដែល​ទាមទារ​នូវ​សមត្ថភាព​បច្ចេកទេស​គ្លីនិក​ខ្ពស់​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទៅ​ថ្ងៃ​ខាងមុខ​នឹងមាន​ការវិនិយោគ​អគារ​សម្រាប់​ចត​រថយន្ត​កាន់តែច្រើន​នៅ​ភ្នំពេញ ព្រោះ​រថយន្ត​កាន់តែ​កើន ប៉ុន្តែ​ផ្ទៃ​មិន​រីក​នោះទេ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើ​ការកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ពង្រឹង​ការបំពាក់​ឧបករណ៍​ពេទ្យ​, ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយ​គ្រូពេទ្យ និង បុគ្គលិក​បច្ចេកទេស​សុ​ខា​ភិ​បាល ក៏ដូចជា ការផ្គត់ផ្គង់​ឱសថ​ជា​សារវន្ត​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ស្រុក​-​ខេត្ត ដើម្បី​ពង្រឹងសមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព ប្រកបដោយ​គុណភាព​ជូន​ប្រជាជន​នៅតាម​មូលដ្ឋាន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន ពង្រីក​បន្ថែម​នូវ​ការ​គ្របដណ្ដប់​នៃ​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល ដល់​គ្រួសារ​ងាយ​រងគ្រោះ និង ក្រុម​គោលដៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព (​ប​សស​) ដល់​សមាជិកគ្រួសារ និង អ្នក​នៅក្នុង​បន្ទុក​សមា​ជិ​ក ប​សស និង ប្រជាជន​ស្វ័យ​និ​យោជន៍ ដោយ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​,​ព្រមទាំង​កម្មវិធី​ជំនួយ​សង្គម​ផ្សេងទៀត ជូន​ដល់​ប្រជាជន​គោលដៅ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក៏ដូចជា​នីតិកាល​មុនៗ ចាត់ទុក​ការអភិវឌ្ឍ​មូលធន​មនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ជា​អាទិភាព​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខ​ភាពល្អ​រួមចំណែក​យ៉ាងសំខាន់​ដល់​សមត្ថភាព ក្នុងការ​ស្រូបយក​ចំណេះដឹង និង​ជំនាញ ដែល​សុទ្ធសឹង​ជា កត្តា​មិនអាច​ខ្វះ​បាន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​, ភាព​ធន់ និង​បរិ​យា​ប័ន្ន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​ខិតខំ​រិះរក​យន្តការ​ចាំបាច់​ដែលមាន​ប្រសិទ្ធភាព និង បាន​វិភាគ​ថវិកា​យ៉ាងច្រើន​ជា​បន្តបន្ទាប់ ដើម្បី​លើកកម្ពស់​សុខភាព និង សុខុមាលភាព​របស់​ប្រជាជន​គ្រប់រូប​ឱ្យ​កាន់តែ​ប្រសើរ​ជា​លំដាប់​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្តល់សេវា​ថែទាំ​សុខភាព​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជាង ៤៥ ម៉ឺន​គ្រួសារ​, ស្មើនឹង​សមាជិក​សរុប ១,៥​លាន​នាក់ តាមរយៈ​ការប្រើប្រាស់​មូលនិធិ​សមធម៌​សុខាភិបាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រីក​របប​ថែទាំ​សុខភាព​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ទាំង​សម្រាប់​កម្មករ​-​និយោជិត និង មន្ត្រី​សាធារណៈ ដែល​គ្របដណ្តប់​បន្ថែម​ដល់​សមាជិកគ្រួសារ និង អ្នក​នៅក្នុង​បន្ទុក​ប្រមាណ ៣​លាន​នាក់ តាម​គោលការណ៍​ស្ម័គ្រចិត្ត​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​វិធានការ​គន្លឹះ ៣ ក្នុង​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ពង្រឹងសមត្ថភាព​ផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន​, ដោយ​ផ្តោត​ជា​ចម្បង​លើ ១). ពង្រឹងសមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​ស្រុក ២). អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់លំដាប់ ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស និង ហិរញ្ញវត្ថុ​, ការងារ​និយ័តកម្ម​, ការឆ្លើយតប​នឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង គ្រោះអាសន្ន សុខភាព​, ព្រមទាំង​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​សា្ថ​ប័ន​; និង ៣). កសាង​ភាពជា​ដៃគូ​រឹងមាំ រវាង​វិស័យ សុខាភិបាល​សាធារណៈ និង​ឯកជន ដើម្បី​ធានាថា ប្រជាជន​គ្រប់រូប​ទទួល បាន​សេវា​ថែទាំ​សុខភាព​មានគុណ​ភាព សុវត្ថិភាព និង ប្រសិទ្ធភាព​ខ្ពស់​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកែលម្អ​គុណ ភាព​សេវា​សុខាភិបាល​ត្រូវធ្វើ​ជាប្រចាំ​ជាប់​មិន​ដាច់​សំដៅ​លើកកម្ពស់ គុណភាព​សេវា​ថែទាំ​សុខភាព និង សេវា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ឆ្លើយតប​នឹង​ការរំពឹងទុក​របស់​អ្នកជំងឺ និង បង្កើន​ជំនឿ​ទុកចិត្ត របស់​ប្រជាពលរដ្ឋ​មកលើ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ក្នុងនោះ​ចាំបាច់​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព នៃ​យន្តការ​តាមដាន និង​វាយតម្លៃ​គុណភាព​សេវា​សុខាភិបាល ដែល​កំពុង​អនុវត្ត​នៅពេល​បច្ចុប្បន្ន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រីក និង​ពង្រឹងគុណភាព​សេវា​សុខាភិបាល នៅតាម​ទីជនបទ​ដាច់ស្រយាល គឺជា​ការគិតគូរ​ខ្ពស់​របស់​រាជរដ្ឋាភិបាល ហើយ​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​កាន់តែខ្លាំង​បន្ថែមទៀត​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទំនើបកម្ម​បរិក្ខារ​វេជ្ជសាស្ត្រ​ជា​រឿង​ល្អ តែ​ការពង្រឹង​គុណភាព​ធន​ធាន​មនុស្ស លើ​វិស័យ​សុខាភិបាល​នៅតែ​ជា​កិច្ចការ​ចាំបាច់​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស​ពេទ្យ​មិនអាច​ទម្លាក់​ស្តង់ដារ​បា​ន​នោះឡើយ ត្រូវតែ​ពង្រឹង​ស្តង់ដារ​ខ្ពស់ ដើម្បី​បាន​គ្រូពេទ្យ​ដែលមាន​ជំនាញ​ច្បាស់លាស់​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា និស្សិត​ពេទ្យ​នីមួយៗ​ចេញមក​ត្រូវតែ​ច្បាស់លាស់ សុខចិត្ត​បាន​តិច តែមាន​គុណភាព​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​គ្រឹះស្ថាន​អប់រំ​ផ្នែក​សុខាភិបាល ត្រូវតែ​ពង្រឹងគុណភាព​អប់រំ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូពេទ្យ​ច្រើនណាស់ បាន​ជួយ​ប្រជាពលរដ្ឋ តែ​ក៏មាន​គ្រូពេទ្យ​តិចតួច​ធ្វើឱ្យប៉ះពាល់ ដល់​គ្រូពេទ្យ​ទូទាំងប្រទេស​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​យកចិត្តទុកដាក់​ពង្រឹងគុណភាព​គ្រូពេទ្យ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូពេទ្យ​ទាំងអស់​ត្រូវដាក់​អភិក្រម​ខ្លួនឯង​ថា «​រៀន​ពេទ្យ ដើម្បី​ជួយ​មនុស្ស​» ដូច្នេះ​ត្រូវដាក់​ទិសដៅ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យមាន​កិច្ចសហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បង្កើន​សន្ទុះ​ការធ្វើ​បរិវត្ត​កម្ម ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​, ជាពិសេស​ជំរុញ​ការបណ្ដុះ​បណ្តាលឱ្យ​វេជ្ជបណ្ឌិត​, គ្រូពេទ្យ​, គិលានុបដ្ឋាក និង​បុគ្គលិក​ថែទាំ​វេជ្ជសាស្ត្រ ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្នែក​សុខាភិបាល​បាន​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទិន្នន័យ​សុខភាព​អ្នកជំងឺ​សំដៅ​ជំរុញ​ប្រសិទ្ធភាព​នៃ​ការព្យាបាល និង​តាមដាន​សុខភាព ព្រមទាំង​ការផ្តល់សេវា​សុខាភិបាល​មានគុណ​ភាព​ខ្ពស់ និង​ត្រឹមត្រូវ​តាម​បច្ចេកទេស​សុខាភិបាល​ច្បាស់លាស់ ជូន​ប្រជាជន ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​កំហុស​វេជ្ជសាស្ដ្រ​ណាមួយ (Medical Errors)​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រឹង​សមត្ថភាព​ពេទ្យ​តំបន់ គឺជា​ការងារ​ត្រូវ​យកចិត្តទុកដាក់ កុំឱ្យ​អ្នកជំងឺ​មក​កក​នៅ​រាជធានី​ភ្នំពេញ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កិច្ចការ​ទាំងឡាយ​មិន​អាចធ្វើ​មួយថ្ងៃ​សម្រេច​គោលដៅ​នោះឡើយ សុខាភិបាល​កម្ពុជា មិនទាន់​ទំនើប​ដូច​គេ ប៉ុន្តែ​បាន​វិវឌ្ឍន៍​ច្រើន​ហើយ​មកដល់​ពេលបច្ចុប្បន្ន​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​ទំនើបកម្ម និង​បរិវត្ត​កម្ម​, ការផ្តល់សេវា​ថែទាំ​សុខភាព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត គឺជា​ការបោះ​ជំហាន​ទៅមុខ​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​នៅ​កម្ពុជា ដើម្បី​ឈានទៅដល់​កម្រិត​មួយ​ដែល​ការអនុវត្ត​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ មាន​ភាពជាក់លាក់ អាចឆ្លើយតប​ទៅនឹង លក្ខខណ្ឌ​ជំងឺ​របស់​បុគ្គល​ម្នាក់ៗ (Precision Medicine and Personalized Medicine)​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ ក្រសួងសុខាភិបាល ត្រូវយក​ការធ្វើ​ទំនើបកម្ម និង បរិវត្ត​កម្មនេះ ធ្វើជា​ឧ​ត្ត​មា​នុ​វត្ត​ន៍​សម្រាប់​ការលើកកម្ពស់​ការផ្តល់​សេវា​ថែទាំ​សុខភាព​, នៅតាម​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរពេទ្យ​ខេត្ត​មួយចំនួនទៀត ព្រមទាំង​មន្ទីរពេទ្យ​តំបន់ ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើតឡើង​ក្នុងពេល​ខាងមុខនេះ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​បង្កើន​សកម្មភាព​ផ្ដល់​ការអប់រំ​, ការបង្ការ និង​ការថែទាំ​សុខភាព ដល់​ប្រជាជន​, គ្រួសារ និង​សហគមន៍ សំដៅ​លើកកម្ពស់​ការអនុវត្ត​របៀប​រស់នៅ​ប្រកបដោយ​សុខភាព ក៏ដូចជា ការធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុងការ​ស្វែងរក និង​ការប្រើប្រាស់​សេវា​ថែទាំ​សុខភាព រាល់ពេល​មាន​បញ្ហា​សុខភាព នៅ​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត​លំនៅឋាន និង ពី​អ្នកផ្តល់​សេវា សុខាភិបាល ដែល​បានទទួល​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ និង មាន​សមត្ថភាព​ពិតប្រាកដ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​ការ​ជំងឺ​ទឹកនោមផ្អែម​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ គ្រូពេទ្យ​, បុគ្គលិក​បច្ចេកទេស និង បុគ្គលិក​សុខាភិបាល​, ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​សេវា​បង្ការ និង សេវា​ព្យាបាល​បឋម ដើម្បី ទប់ស្កាត់​ការវិវត្ត​នៃ​ជំងឺ​ទៅកាន់​ស្ថានភាព​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ ដែល​អ្នកជំងឺ​, គ្រួសារ​អ្នកជំងឺ​, ប្រព័ន្ធ​សុខាភិបាល និង ប្រព័ន្ធ​គាំពារ​សង្គម​ត្រូវ​ចំណាយ​ខ្ពស់​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​កសាង និង រក្សា​ទំនាក់ទំនង​ប្រកបដោយ​ទំនុកចិត្ត​, តាមរយៈ​ឥរិយាបទ​ប្រកបដោយ​ក្រមសីលធម៌​វិ​ជ្ជ​- ជីវៈ នៅពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ ឬ គ្រួសារ​អ្នកជំងឺ រួមទាំង​លើកទឹកចិត្ត អ្នកជំងឺ និង គ្រួសារ​អ្នកជំងឺ​ឱ្យ​ចូលរួម​ក្នុងការ​សម្រេចចិត្ត លើ​ការព្យាបាល ព្រមទាំង​ការផ្តល់​ចំណេះដឹង និង បទពិសោធ​អំពី​ការបង្ករ​បឋម​, ការព្យាបាល​, ការបង្ការ​,​ការគ្រប់គ្រង​លក្ខខណ្ឌ​ជំងឺ​រ៉ាំរ៉ៃ និង ការថែទាំ​អ្នកជំងឺ​ជាដើម​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ពង្រឹង​ការអនុវត្ត​យន្តការ​តាមដាន និង កែលម្អ​គុណភាព​សេវា​នៅ​មូលដ្ឋាន​សុខា​- ភិ​បាល​គ្រប់​កម្រិត​, រួមទាំង​ការតាមដាន​និន្នាការ​ពេញចិត្ត​ចំពោះ​សេវា​អ្នកជំងឺ ឬ អតិថិជន​, រៀបចំ អនុវត្ត​សកម្មភាព​កែលម្អ​គុណភាព​ជាប្រចាំ ដោយ​រាប់បញ្ចូល​ទាំង​សកម្មភាព គ្រប់គ្រង​គ្លីនិក និង ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ប្រកបដោយ​នវានុវត្តន៍ ដើម្បី​បង្កើន គុណភាព​សេវា​សុខាភិបាល​ល្អ​សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​អ្នកជំងឺ និង ប្រជាជន​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​លើកកម្ពស់​ភាពឆ្លើយតប​រហ័ស និង គណនេយ្យភាព ក្នុង​ការផ្តល់សេវា​ថែទាំ សុខភាព​ប្រកប ដោយ​គុណភាព​ខ្ពស់ ដើម្បី​រក្សា​ការជឿទុកចិត្ត​របស់​អ្នកជំងឺ​, អតិថិជន និង សាធារណជន តាមរយៈ​ការ​ការអនុវត្ត​យន្ត​ការទទួល​ព័ត៌មាន​ត្រឡប់ មតិយោបល់​អំពី​សេវា​សុខាភិបាល (Complaints) ដោយ​អ្នកជំងឺ ឬ អតិថិជន នៅ​មូលដ្ឋាន​សុខាភិបាល ហើយ​ត្រូវ​ដោះស្រាយ​ឱ្យបាន​ទាន់ពេល ត្រឹមត្រូវ ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​វិជ្ជាជីវៈ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​ក្រសួងសុខាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ជូន ប្រជាជន​គោលដៅ ក៏ដូចជា​សាធារណជន​នូវ​កម្មវិធី​គាំពារ​សុខភាព​សង្គម​ឱ្យ​ជ្រួតជ្រាប​អំពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ត្រឹមត្រូវ​នូវ​សេវា​ថែទាំ​សុខភាព នៅក្រោម​កម្មវិធី​គាំពារ​សុខភាព សង្គម​របស់​រាជរដ្ឋាភិបាល និង អំពី​នីតិវិធី​សម្រាប់​ការទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងនោះ​, និង ត្រូវ​ធានាថា អ្នកជំងឺ​គ្រប់រូប រួមទាំង​ប្រជាជនមាន​បណ្ណសម​ធម៌​, បណ្ណ​សមាជិក ប​សស និង ក្រុម​ជន​គោលដៅ​ដទៃទៀត នៃ​កម្មវិធី​គាំពារ​សុខភាព​សង្គម អាច​ទទួលបាន​សេវា​ថែទាំ សុខភាព ដែលមាន​គុណភាព និង សុវត្ថិភាព​តាម​ស្តង់ដា​បច្ចេកទេស ដោយ​គ្មាន​ភាព​រើសអើង និង មិន​គិត​អំពី​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច ពណ៌​សម្បុរ សាសនា ឬ និន្នាការ​នយោបាយ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ជំរុញ​ការអនុវត្ត​សកម្មភាព​អន្តរ​/​ពហុ​វិស័យ ឬ ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើន​បរិស្ថាន​គាំទ្រ សម្រាប់​ផ្សារភ្ជាប់​រវាង​ការថែទាំ​បឋម​ជាមួយ​សេវា​ជំនួយ​សង្គម​; ការជួយ​ប្រជាជន​ងាយ​រងគ្រោះ ឱ្យទទួល​បាន​សេវា​សុខភាព និង សេវា​សង្គម​កាន់តែ​ប្រសើរ​; ការប្រកាន់ ឥរិយាបថ​ល្អ​ដើម្បី​សុខភាព​; ការលើកស្ទួយ​ការលូតលាស់​របស់​កុមារ​ក្នុង​ដំណាក់ ដំបូង​នៃ​ជីវិត​, ការបង្ក​ឱកាស​ទទួលបាន​ការសិក្សា​, ការបង្ការ​អំពើហិង្សា​ក្នុង​គ្រួសារ និង ការ​- ប្រើប្រាស់​គ្រឿងញៀន​; ការលើកកម្ពស់​ចំណីអាហារ​សុខភាព និង កន្លែងធ្វើការ​មាន​សុវត្ថិភាព​; ការបង្ការ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ការពង្រីក​សួនច្បារ ឬ ទីកន្លែង​សាធារណៈ​បៃតង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ប្រជាពលរដ្ឋ យកចិត្តទុកដាក់​ការពារ​សុខភាព​, បង្ការ និង​ទប់ស្កាត់​ជំងឺ​នានា​។ ក្នុងករណី​មាន​ជំងឺ ឬ បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ដែល​ជិត​លំនៅឋាន ជាពិសេស​មណ្ឌល​សុខភាព ដើម្បី​ទទួលបាន ការពិនិត្យ និង ការព្យាបាល​ទាន់ពេល ឬ ទទួលបាន​ការប្រឹក្សា​យោបល់ ក្នុងការ​ទទួលយក​ស​វា សុខាភិបាល​ចាំបាច់ ឬ ការបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ថ្នាក់ខ្ពស់​បន្ទាប់​។​សម្តេច​ធិបតី ហ៊ុន សែន បាន​ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត​ជាង​៥០០​គ្រឿង សម្រាប់​ដឹក​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំ​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រដ្ឋ​ល​បាល​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ៥៧​គ្រឿង ដឹក​ប្រជាពលរដ្ឋ​ទៅ​ដើរលេង​ខេត្ត​ភាគ​ឦសាន​ដោយ​ឥតគិតថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​a manet kalmet1 a manet kalmet2 a manet kalmet3 a manet kalmet4 

​