» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5491 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056720 នាក់

ចុ​ម​យក្ស ! មន្ត្រី​យោធា​ឈ្មោះ ប៉ាវ និង​ឈ្មោះ ម៉ សឿ​ម ថ្លើមធំ​ពាសមេឃ​ហ៊ាន​ជួល​ទីតាំង​ឃ្លាំង​ស្តុក​ទុក​គ្រឿង​ស​ព្វា​អាវុធ​របស់​កងទ័ព​អោយ​ជនជាតិ​យួន​ធ្វើ​ិ​សិប្បកម្ម​ផលិត​ទូក​ស្មាច់​បា​ឡា ?

 

​សៀមរាប​៖​យោងតាម​ប្រភពពី​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក បាន បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ក្តៅគគុក​ពាក់ព័ន្ធ​នឹង​ទីតាំង ទីបញ្ជាការដ្ឋាន​របស់​កង​យោធភូមិភាគ​ទី​៤ ដែល​ត្រូវបាន​ម​ន្ត្រី យោធា​ឃុបឃិត​គ្នា​យក​ទីតាំង​ឃ្លាំង​ស្តុក​ទុក​គ្រឿង​ស​ព្វា​អាវុធ របស់​កងទ័ព​ទៅ​ជួល​អោយ​ជនជាតិ​យួន​បើក​សិប្បកម្ម​ផលិត ទូក​ស្មា​ច់បា​ឡា ដោយ​មិន​ខ្វល់​គិតពី​បញ្ហា​សន្តិសុខ​ជាតិ និង ការសម្ងាត់​ផ្សេងៗ​របស់​កងទ័ព​អ្វី​បន្តិច​សោះ ? ។​a boat army3 

បើ​ផ្អែក​តាម បណ្តាញ​សង្គម​បានអោយដឹងថា មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​ថា នៅក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ស្ថិតនៅ ភូមិ ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប បាន​យក​ឃ្លាំង​ស្តុក​គ្រឿង​ស​ព្វា​អា​អាវុធ ចំនួន​២​កន្លែង របស់​កងទ័ព​ទៅ​ជួល​អោយ​ជនជាតិ​វៀតណាម ធ្វើ​អាជីវកម្ម​ផលិត​ទូក​ស្មាច់​បា​ឡា ។ បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​មក អ្នកកាសែត បាន​ចុះ​ទៅដល់​គោលដៅ​ក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ជួប​ជាមួយ​លោក វៀង ញ៉ ជនជាតិ​វៀតណាម ! ជា​មេការ​គ្រប់គ្រង​ឃ្លាំង​ស្តុក​គ្រឿង​ស​ព្វា​អាវុធ តែ​ឃ្លាំង​សព្វថ្ងៃនេះ​គឺ​ស្តុក​និង​ផលិត​ទូក​ស្មាច យ៉ាង ច្រើនសន្ធឹក​សន្ធាប់​ទៅវិញ មិនមាន​គ្រឿង​ស​ព្វា​អាវុធ​ទេ ។​

​លោក វៀង ញឺ ! ជា​មេការ​ជនជាតិ​វៀតណាម បាន​អង្គុយ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា កន្លែង​ឃ្លាំង​ស្តុក​គ្រឿង​ស​ព្វា​អាវុធ របស់​ទីបញ្ជាការ​កងអនុសេនាធំ លេខ ៣ គ្រប់គ្រង​ដោយ ឈ្មោះ ប៉ាវ ជា​ទាហាន​ពាក់​សក្តិ ៣ និង លោក ម៉ សឿ​ម ! ក៏​ជា​ទាហាន ដែល​ត្រូវបាន​លោក រស់ ថា​រ៉ា ! និង​ប្រពន្ធ​ជនជាតិ​វៀតណាម ជួល​ឃ្លាំង​នេះ​អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​ដើម្បី​ធ្វើ​អា​ជីក​ម្ម​ផលិត​ទូក​ស្មាច់ ឃើញថា​ដំណើរ ការ​បានល្អ​ប្រសើ​ដោយ​ថៅកែ​របស់លោក​លក់​មាន​ទីផ្សារ​បោះ​ដុំ និង រាយ​គ្រប់​ទីកន្លែង​ព្រោះ​បាន​ជួល​ត្រូវ​រូ​វ​គ្នា​ជាមួយ​មេ អស់ ហើយ ។

បើតាម​ការបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ពី​លោក ប៉ាវ ! ជា​ទាហាន​ស​ក័ ៣ គ្រប់គ្រង​ទីបញ្ជាការ​កងអនុសេនាធំ លេខ​៣ ពេល​អ្នកកាសែត​សួរនាំ​ជុំវិញ​ករណី​ខាងលើនេះ​លោក ប៉ាវ​បាន អោយដឹងថា ឃ្លាំង​ស្តុក​គ្រឿង​ស​ព្វា​អាវុធ​មាន តាំងពី យូរ លង់​ណាស់​មកហើយ ដោយ​ឃើញថា​វា​អត់​ប្រយោជន៍ ក៏​ជួល​អោយគេ​ធ្វើ​អាជីវកម្ម​ផលិត​ទូក​ស្មាច់​តែម្តងទៅ គ្រាន់​បាន​លុយ​ចាយ ហើយ​រឿងនេះ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​រួច​អស់ ហើយ​ដែរ ចំណែក លោក ម៉ សឿ​ម ! មិនអាច​ទាក់ទង​បានទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ។

ទាក់ទិន​ទៅនឹង​ការដែល​យក​ឃ្លាំង សម្រាប់​ដាក់​ស​ព្វា​អាវុធ​កងទ័ព នៃ​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ដែល​ជាស​ម្បិ​ត្ត​រដ្ឋ ពី​សំណាក់ ឈ្មោះ ប៉ាវ ! ដែលជា​ទា​ហ៊ាន​ពាក់​ស​ក័ ៣ នឹង លោក ម៉ សឿ​ម ! តើ​ថ្នាក់លើ​បាន ដឹង ដូច​ការលើកឡើង​រប​ស់លោក ប៉ាវ នេះ​ពិតប្រាកដ​មែនដែរ​ឬទេ ? ឬមួយ​ឆ្លើយ​អោយតែ​រួចពីមាត់ សូម​ថ្នាក់លើ​ពិនិត្យមើល ករណី​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ខាងលើនេះ​ផង ។

ស​ង្ឃឺ​ម​ថា ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក នឹង​ចុះទៅ​ត្រួត​ពិនិត្យមើល ដោយផ្ទាល់​ថា​តើ​ករណីនេះ​ពិត ឬ មិន​ពិត ? ហើយ​មេ​បញ្ជា ការ​កងអនុសេនាធំ​លេខ​៣ នឹងត្រូវ​បកស្រាយ​បំភ្លឺ​ទៅ​ថ្នាក់លើ បែប​ម៉េច ? រឿង​ខឿន​ការពារជាតិ​ទឹកដី​ធំធេង​ណាស់ មិនមែន លេងសើច​ឬ​គិតតែ​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មានបាន ដោយ​មិន​ខ្វល់​ពី​ការងារ​រក្សារ​ការសម្ងាត់​របស់​ទីតាំង​កងទ័ព បែបនេះ​ទេ​? ។

អ​ង្ភ​ភាព​គេហទំព័​សារព័ត៌មាន មាតុភូមិ www.meatophoum.com នៅ​មិនអាច​ស្វែងរក​ការបកស្រាយ​បំភ្លឺ​បញ្ជាក់ អំពី​ករណី​ខាងលើនេះ ពី​លោក ប៉ាវ និង​លោក ម៉ សឿ​ម ក៏ដូចជា​លោក​មេបញ្ជាការ​កង​អនុ​សេនា ធំ លេខ​៣ ដែរ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​សំរាប់​ទាក់ទង ។ ការិយាល័យ​និពន្ធ​យើង ស្វាគមន៍​គ្រប់ពេល​នឹង​ចុះផ្សាយ ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ៕ ដោយ : សុផល Tel : 012 953 824 / 086 911920a boat army a boat army1 a boat army2