» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5740 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145266 នាក់

សម្តេច​ធិបតី​ប្រកាស​ឲ្យ​ក្រសួងមហាផ្ទៃ​និង​ការពារជាតិ​ស​ម្អា​តម​ន្ត្រី​ដេ​ល​មាន​ពាក់​ព​ន្ធ័​គ្រឿងញៀន​!

​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​នេះ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ត្រូវ​បន្សុទ្ធ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំ​ឱ្យមាន​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រសិនបើ​រកឃើញថា​កងកម្លាំង​ណា​មានប្រើ​ប្រាស់ ឬ​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវតែ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ភ្លាមៗ​។​​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កម្លាំងប្រដាប់អាវុធ ដែលជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​ធ្វើឱ្យ​ល្អ​ស្អាតស្អំ គ្មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​a fire drug policia2 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងបរិស្ថាន​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​ទិសដៅ​មួយ​ដែល​យើង​ត្រូវធ្វើ ហើយ​ខ្ញុំ​ចេញ​ថ្ងៃនេះ ខ្ញុំ​បាន​ជជែក​ជាមួយ​ឯកឧត្តម ស សុខា និង​ឯកឧត្តម ទៀ សីហា ដែរ គឺ​ត្រូវ​បន្សុទ្ធ​កម្លាំង​របស់​យើង ត្រូវ​បោសសំអាត​គ្រឿងញៀន ចេញពី​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ធ្វើ​មុនគេ ព្រោះ​អ្នកអនុវត្ត​ច្បាប់ ត្រូវតែ​ស្អាត​មុនគេ​»​។​

​សូម​បញ្ជាក់ដែរថា​មុននេះ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស សុខា បានសម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក​វរសេនីយ៍ត្រី សួន តុ​សិ​ត្យ​ពិទូរ្យ អត្តលេខ​៧៨២១៧ ដោយ​ដកហូត​មុខតំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​ន​បាល​ជាតិ​។ នេះ​បើតាម​សេចក្ដីសម្រេច​ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣​។​លោក​វរសេនីយ៍ត្រី សួន តុ​សិ​ត្យ​ពិទូរ្យ មាន​តួនាទី​ជា​នាយរង​ការិយាល័យរ​ដ្ឋ​បាល​-​សរុប នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា មន្ត្រី​រូបនេះ ត្រូវបាន​រកឃើញ​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​ហិង្សា រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល លោក ស សុខា រដ្ឋមន្ត្រី​ថ្មី សម្រេច​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​លើ​មន្ត្រី​ដែល​រកឃើញថា​ប្រព្រឹត្តល្មើស​វិន័យ​នគរបាលជាតិ និង​ច្បាប់​ជាតិ​។​​ទាក់ទង​ជាមួយ​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​នេះដែរ​កាលពី​នៅ​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ទូច សុ​ឃៈ (​សុ​ខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ក៏បាន​ឥ្យ​ដឹងថា កម្លាំង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​ស៊ើបអង្កេត និង​ឈានដល់​ការឃាត់ខ្លួន​មន្ត្រី​ប្រឆាំង​គ្រឿងញៀន និង​បញ្ជូន​ខ្លូន​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល ជាការ​អនុវត្ត​ទិសដៅ​ទី​១ ក្នុងចំណោម​ទិសដៅ​ទាំង​៦ របស់​ក្រសួងមហាផ្ទៃ ដែល​ដាក់ចេញ​ដោយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​ដែល​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ និង​ក្រើនរំលឹក​ជាប្រចាំ​។

​លោក​បណ្ឌិត ទូច សុ​ឃៈ បាន​គូស​បញ្ជាក់ដែរថា ទិសដៅ​ទាំង​៦ ដែល​ដាក់ចេញ​ដោយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​អាណត្តិ​ទី​៧​នេះ រួមមាន​៖ ទី​១. បញ្ហា​គ្រឿងញៀន ទី​២. បញ្ហា​ចរាចរណ៍ ទី​៣. ករណី​ចោរកម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ ទី​៤. ការជួញដូរ​មនុស្ស​គ្រប់​ប្រភេទ ទី​៥. ការគ្រប់គ្រង​ក្រុម​ក្មេង​ទំនើង និង​ទី​៦. បញ្ហា​តាម​ព្រំដែន​ទាំង​គោក​និង​ទឹក​ជាប់​ជាមួយ​ប្រទេសជិតខាង​។​មន្ត្រី​គ្រឿងញៀន​ដែល​លោក​ទុ​ច​សុ​ឃៈ​និយាយ​ត្រុ​វ​ចាប់ខ្លួន​ដោយ នាយកដ្ឋាន​ប្រឆាំង​ចារកម្ម​បាន​ឃាត់ខ្លួន​មាន​តួនាទី​ជា​នាយការិយាល័យ​ទី​៨​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​អនុ​ប្រ​ធា​ឆ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ និង​មន្ត្រី​៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​ជម្រឹត​លុយ​ពី​ជនជាតិ​ចិន ក្នុងករណី​ជួញដូ​គ្រឿងញៀន ដោយ​ដោះលែង​ឲ្យ​មា​មាន​សេរីភាព​វិញ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ាន់ កុសល អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទទួល​ការិយាល័យ​ទី​៨(​ក​៨)​ទៀត​និង​មន្ត្រី​៤​រូប​ទៀត ក្រោយពី​ឃាត់ខ្លួន មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទាំង​៥​នាក់ ក៏បាន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១០ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ។​មកដល់ពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទៅ​វ៉ាន​កុសល​និង​គូគន​ដែល​ត្រូវបាន​ឃុំខ្លួន​មិនទាន់​ដឹងថា​ត្រូវមាន​វិធានការ​បែបណា​នៅឡើយ​ទេ​៕a fire drug police a fire drug police1 a fire drug police2 a fire drug policia a fire drug policia1