» ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​(Min Aung Hlaing ) តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ជួប​អ្នកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បាន​ចម្លើយ​បែប​ការទូត​ » ទំនិញ​២​កុង​តឺ​ណឺ បំ​រ៉ុង​លោត​ឆ​ត្រ័ ដឹក​ចេញពី​ទឹកដី​ថៃ ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បង្ក​ការភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច » ឆេះ​ព្រៃ​លិច​ទឹក ស្ថិតនៅ​ចំណុច​កប៉ាល់​ផ្កាប់ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ៤​យប់​៤​ថ្ងៃ​ » បែកធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​បោះត្រា​កម្ពុជា !? » ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ » ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ មិន​ត្រឹមតែ​សម្រាប់​ក្មួយប្រុស រស្មី​សត្យា តែ​ម្នាក់​ទេ ខ្ញុំ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត របស់​យោធិន​ពលី ទាំង ២០​នាក់​! » ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ » អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​! » រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន » លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 241 នាក់

ម្សិលមិញ 3528 នាក់

សរុប 14186626 នាក់

ឈ្វេងយល់​ពី​១០​នាយករដ្ឋមន្ត្រី​ដែល ចេញពី​កង​ទ​ព័ ក្នុង​រយៈ​៨៧​ឆ្នាំ​នៃ​របប ប្រជាធិបតេយ្យ​ក្នុងប្រទេស​ថៃ​


​ថៃ​៖​គិត​ចាប់តាំងពី​ការផ្លាស់ប្ដូរ​ការគ្រប់គ្រង​រដ្ឋ ឈានទៅរក​របប​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ ១៩៧២ ប្រទេស​ថៃ​មាន​ការធ្វើ​រដ្ឋប្រហារ​ដ​ណ្តើ​ម​អំណាច​ដោយ​ពួកយោធា ទទួលបាន​ជោគជ័យ យ៉ាងតិច​១២​លើក​រួចមកហើយ​។a prem pra 

តែ​ក្នុងនោះ​មេដឹកនាំ​ជា​ទាហាន ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​មាន ចំនួន​១០​នាក់​មកហើយ​ដែល ស្ទើ​តែ​ទាំ​អស់​បានមកពី​ការដណ្ដើម​អំណាច ដោយ​មិន​គិត​រួម​ទាហាន​ដែល​មិនមែនជា មេដឹកនាំ​កង​ទ​ព័ តែ​បានទទួល​តំណែង​នាយករដ្ឋមន្ត្រី ដូចជា​៖​ឧ​ត្ត​ម​សេនីយ៍​ទោ ថាំ​រ៉ុង ណា​វ៉ា ស​វ៉ាត​ឌី នឹង​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាតឆាយ ឈុន​ហាវ៉ាន់ ។​

​ចំពោះ​មេដឹកនាំ​ទាហាន​ដែល ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី មាន​ទាំង​ទទួលបាន​ជោគជ័យ នឹង​បរាជ័យ រួមមាន​៖ នៅ​ថ្ងៃទី​៨​កុ​ម្ភះ ឆ្នាំ​២០១៩ ឧ​ត្ត​ម​សេនីយ៍​ឯក ប្រា​យុទ្ធ ចាន់​អូ​ចា​រ្យ នាយករដ្ឋមន្ត្រី នឹង​ជា​ប្រធាន​គ​ណះ​កម្ម​ការ​រដ្ឋប្រហារ ប្រកាស​ខ្លួន​សុំ​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត សម្រាប់​ការបោះឆ្នោត​នា​ថ្ងៃទី​២៤ មិនា ដោយ​គណ​លោក​មាន​ឈ្មោះថា​បក្ស​កម្លាំង​ប្រជា​រដ្ឋ ។​គេ​មិនទាន់​ដឹងថា​តើ​លោក​ប្រា​យុទ្ធ​អាច​បន្ត​ក្តាប់​អំណាច​បាន​ទៀត​ដែរ​ឬ​អត់​នោះទេ​?​។​
​ដោយសារ​វា​ខ្ទាស់​និង​រដ្ឋធម្មនុញ្ញ នៅ​មិនទាន់មាន​អ្នកណា​ប្រាប់​បានទេ​ថា​តើ ការចុះ​ក្នុង​បញ្ជី​ជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត ឆ្លងតាម​ការចុះឈ្មោះ ដោយ​បក្សនយោបាយ នឹង​អភិវឌ្ឍន៍​ទៅ​យ៉ាងណា​នៃ​អនាគត​?​។​សូមបញ្ជាក់ថា​៖​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រា​យុទ្ធ​ចាន​អូ​ចារ គឺជា​មេដឹកនាំ​យោធា​ទី​១០ ដែល​មក​ធ្វើជា​នាយករដ្ឋមន្ត្រី​។​a prem1 

​សម្រាប់​រឿងរ៉ាវ​នៃ​អតីតកាល របស់​នាយករដ្ឋមន្ត្រី​ដែល​ចេញពី​យោធា​៩​នាក់​ទៀត​រួមមាន​៖
១/​ឧ​ត្ត​ម​សេនីយ៍​ឯក ព្រះ​យ៉ា​ភល ភល​ព្យុះ​សេនា ៖​ឈ្មោះ​ដើម​ថា ភុ​ច ភល​យោ​ធី​ន ដែលជា​មេ​បញ្ជា​រការ​កង​ទ​ព័​ជើងគោក​ដំបូង ដែល​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ក្រោយពី​ការធ្វើ​រដ្ឋប្រហារ ដោយ​អំណាចរដ្ឋាភិបាល របស់​ព្រះ​យ៉ា​មនោ​ប៉ះ​កន និ​ទិ​ថា​ដា កាលពី​២០ ខែ​មិនា ឆ្នាំ​១៩៦៦​។ រដ្ឋាភិបាល​របស់ ព្រះ​យ៉ា ភល ប្រឈម​ជាមួយ​ការព្យាយាម ក្នុងការ​ដណ្ដើម​អំណាច​២​លើក គឺ​នៅ​ខែតុលា ឆ្នាំ​១៩៨៦ នឹង​កាលពី​ខែសីហា ឆ្នាំ​១៩៨៨ នឹង​កម្លាំង​ជម្រុញ​របស់​រដ្ឋសភា រហូត​ព្រះ​យ៉ា ភល ត្រូវ​លាលែង​២​លើក​។ *​លើក​ទី​១ ពេល​សភា​មិន​អនុ​ម​ត្ត​សន្ធិសញ្ញា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​១៩៨៨ ។​
*​លើក​ទី​២ ករណី​រឿង​លក់​ដី​ព្រះ​ខ្លង កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៨២ ទាំង​២​លើក ។​a prem phi molsang kram 

ព្រះ​យ៉ា ភល បានទទួល​ការចុះហត្ថលេខា ត្រឡប់​មកជា​នាយករ​ដ្ឋ​មន្ត្រី​ជាថ្មី មុននឹង​រំលាយ​សភា នឹង​ផុតពី​តំណែង​នៅ​ថ្ងៃទី​១៦ ខែធ្នូរ ឆ្នាំ​១៩៨១ ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម ឡើងមក​ទទួល​តំណែង​ជុំនួស​។​

២/​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម ៖​មេ​បញ្ជា​រកា​រកង​ទ​ព័​ជើងគោក ត​ពី​ព្រះ​យ៉ា ភល បានទទួល​តំណែង​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៨១ នឹង​ជា​នាយករដ្ឋមន្ត្រី​ដែល​យូរ​បំផុត​របស់​ថៃ គឺ​២​លើក សរុប​៥,៥០៣​ថ្ងៃ​។​

*​ការទទួល​ត​ណែ​ង​លើកដំបូង របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​១៩៧៥ ដោយសារ​សភាតំណាងរាស្ត្រ មិន​អនុ​ម​ត្ត័​ពង្រាង​ព្រះរាជ​កំណត់ របៀប​មន្ត្រីរាជការ ដឹកនាំ​នគ​បាល​ខេត្ត ពេជ្រ បូ​ណ៌ ឆ្នាំ​១៩៧៥ ធ្វើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ត្រូវ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី ។​
*​ការទទួល​តំណែង​លើក​ទី​២ តាំងពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩៧១ ក្រោយ​ការ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ រហូត​ត្រូវ​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ​ស៊ុត​ឌិ ថា​នះ​រ​ត្ន័ ដណ្ដើម​អំណាច កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ពុទ្ធ​ស​ក្ក័​រាជ​២៥០០​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ភិ​មូល សង្គ្រាម ជា​នាយករដ្ឋមន្ត្រី​ទាំង​លេចធ្លោ នឹង​ធ្លាក់ ជា​មេដឹកនាំ​ដែលមាន​គុណសម្បត្តិ​យ៉ាងច្រើន នឹង​អាច​កម្ចាត់​សត្រូវ ខាង​នយោបាយ​បាន​រហូត ដោយមាន​ហេតុការណ៍​ដែល​សំខាន់ ក្នុង​ការទទួល​តំណែង​លើកដំបូង គឺ​ការ​ត្រូវ​លួច​សម្លាប់ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៧១ នឹង​ការព្យាយាម​បង្ក​ក្បត់ នៅ​ខែ​មិនា ពុទ្ធ​ស​ក្ក័​រាជ​២៤៨២ ដែល​ហៅថា ក្បត់​ព្រះ​យ៉ា ទ្រង់​សុ​ដេ​ត​។

ប៉ុន្តែ​បញ្ហានយោបាយ​ថៃ នៅក្នុង​រង្វង់​សង្គ្រាមលោកលើកទី​២ ក៏​បង្ខំ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម លាលែង តែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម ក៏​នៅ​ពីក្រោយ​ការធ្វើ​រដ្ឋប្រហារ ពុទ្ធ​ស​ក្ក័​រាជ​២៤៩០ ដែល​បណ្ដាល​ឲ្យ​បានក្លាយ ជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៤៩១ ដែល​ការទទួល​តំណែង ជា​នាយករដ្ឋមន្ត្រី​លើក​ទី​២​នេះ ត្រូវ​ប្រឈម​នឹង​ការព្យាយាម ក្នុងការ​ដណ្ដើម​អំណាច​ជាច្រើនលើក​។​

*​ក្បត់​សេនាធិការ ខែតុលា ពុទ្ធ​ស​ក្ក័​រាជ ២៤៩១។*​ក្បត់​វាំង​ហ្លួង ខែកញ្ញា ពុទ្ធ​ស​ក្ក័​រាជ​២៤៩២ ។*​ក្បត់​មែន ហាត់​តាន់ ពុទ្ធ​ស​ក្ក័​រាជ​២៤៩៤ ដោយ​ឃុំខ្លួន​ចុះ​កប៉ាល់​ហ្លួង សិរី​អយុធ្យា ធ្បើ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម ត្រូវ​ច្បាមអំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​ខ្លួនឯង នី​ខែវិច្ឆិកា ពុទ្ធ​ស​ក្ក័​រាជ​២៤៩៤ តែ​ទី​ចុង​បំផុត លោក​ក៏ត្រូវ​កូនចៅ​ស្និទ្ធ ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ​ធុ​ឌិ ឋា​នះ​រ​ត្ន័ ដណ្ដើម​អំណាច រហូត​ត្រូវ​និរទេស​ខ្លួន​ទៅ​ប្រទេស​ជប៉ុន​។​

៣/​នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម គិត​ទិ ខះ​ច​ន ៖​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​២​លើក សរុប​១០​ឆ្នាំ ៦​ខែ ២៩​ថ្ងៃ គឺ​៖
*​លើកដំបូង ក្រោយពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ​ធុ​ឌិ ឋា​នះ​រ​ត្ត័ ធ្វើ​រដ្ឋប្រហារ ថ្ងៃទី​១៦ ខែកញ្ញា ពុទ្ធ​ស​ក្ក័​រាជ​២៥០០​នោះ គាត់​មិនបាន​លុបចោល​រដ្ឋធម្មនុញ្ញ នឹង​រំលាយ​រដ្ឋសភា តែ​ឲ្យ​លោក ភុ​ត សា​រះ​ស៊ីន បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី ដើម្បី​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងជា​ថ្មី លទ្ធផល​នៃ​ការបោះឆ្នោត​ប្រាកដ​ច្បាស់​ថា បក្ស​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ​ធុ​ឌិ គឺ​បក្ស​ជាតិ សង្គម​ឈ្នះ តែ​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធុ​ឌិ ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម ធ្វើជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២០ ខែតុលា ពុទ្ធ​ស​ក្ក័​រាជ ២៥៥១ នឹង​នៅ​ថ្ងៃ​ដ៏​ដែល​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធុ​ឌិ ដណ្ដើម​អំណាច​ម្ដងទៀត ដោយមាន​ឧ​ត្ត​ម​សេនីយ៍​ទោ ថ្នម ទទួល​តំណែង​អនុប្រធាន​គ​ណះ​កម្ម​ការ​បដិវត្ត តម​កនាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធុ​ឌិ បាន​ឡើង​តំណែង​ជា​នាយករដ្ឋមន្ត្រី ដោយ​ខ្លួនឯង ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ទោ ថ្នម ជា​ឧបនាយករដ្ឋមន្ត្រី នឹង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

*​លើក​ទី​២ ថ្ងៃក្រោយ​ទទួលអនិច្ចកម្ម របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធុ​ឌិ នៅ​ថ្ងៃទី​៨ ខែធ្នូរ ឆ្នាំ​១៩៧២ នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ជុំនួស រហូតដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ១៩៧៣ គាត់​ដឹកនាំ​ប្រទេស រហូត​មានការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៦៨ នឹង​ចាត់​ឲ្យ​មានការ​បោះឆ្នោត នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥១២ ដែល​បក្ស​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម គឺ​សហ ប្រជា​ថៃ បាន​ក្លាយជា​អ្នករៀបចំ​រដ្ឋាភិបាល​។ តែ​ក្រោយមក​បាន​ប្រឈម​នឹង​ភាពស្មុកស្មាញ ក្នុងការ​ដឹកនាំ ដែល​បណ្ដាល​ឲ្យ នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំ​ណា​ច​ខ្លួនឯង កាលពី​ខែវិច្ឆិកា ពុទ្ធ​ស​ក្ក័​រាជ​២៥១៤ ក្រោយមក​មានការ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​រដ្ឋធម្មនុញ្ញ រហូត​នាំទៅដល់​ហេតុការណ៍​១៤​តុលា ពុទ្ធ​ស​ក្ក័​រាជ​២៥១៦ ហើយ នាយ​ឧ​ត្ត​ម​សេនីយ៍ ថ្នម ត្រូវ​លាលែង​ពី​តំណែង ហើយ​នី​រទេស​ខ្លួន​ទៅ​នៅក្រៅ​ប្រទេស​ទៅ​។

៤/​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ​ធុ​ឌិ ឋា​នះ​រ​ត្ន័ ៖​អតីត​នាយ​ឧ​ត្ត​ម​សេនីយ៍​ជិតស្និត ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម រួមជាមួយ​មេ ផ្ដួលរំលំ​រដ្ឋាភិបាល​ផ្សេង​ជាច្រើនលើក បាន​ដណ្ដើម​អំណាចរដ្ឋាភិបាល របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម នៅ​ថ្ងៃទី​១៦ ខែកញ្ញា ពុទ្ធ​ស​ក្ក័​រាជ​២៥០០ ក្រោយ​ការធ្វើ​បាតុកម្ម របស់​ប្រជាជន​រាប់ម៉ឺន​នាក់ ដែល​ទាមទារ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម លាលែង​ពី​តំណែង​ប​ដោយសារតែ​ការបោះឆ្នោត ដែលមាន​ការ​លួច​សន្លឹកឆ្នោត​គ្រប់​រូបភាព បណ្ដាល​ឲ្យ​បក្ស សៀម ណាំង ខះ​ស៊ិ​ឡា របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ភិ​មូល សង្គ្រាម ទទួលបាន​សម្លេង​ភាគច្រើន ចាត់តាំង​រដ្ឋាភិបាល​បាន​។​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធិ​ឌិ ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១១ នៅ​ថ្ងៃទី​៩ ខែ​កុ​ម្ភះ ពុទ្ធ​ស​ក្ក័​រាជ​២៥០២ ដោយ​រួម​ដៃ​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ទោ ថ្នម គិត​ទិ ខះ​ច​ន ដណ្ដើម​អំណាច​របស់រ​ដ្ឋា​ភិ​បាល ឧ​ត្ត​ម​សេនីយ៍​ទោ ថ្នម​។​នាយ​ឧ​ត្ត​ម​សេនីយ៍ សះ ធុ​ឌិ ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ចាស់​ទទួលអនិច្ចកម្ម នៅ​ថ្ងៃទី​៨ ខែធ្នូរ ពុទ្ធ​ស​ក្ក័​រាជ​២៥០៦ នៅ​មន្ទីរពេទ្យ ព្រះ​ម្កុដ​ក្លៅ ក្នុង​ជន្មាយុ​៥៥​ឆ្នាំ នឹង​ជា​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​គត់ ដែល​ស្លាប់​ក្នុង​តំណែង រយះពេល​៤​ឆ្នាំ ៩​ខែ ២៨​ថ្ងៃ​។​

៥/​ឧ​ត្ត​ម​សេនីយ៍​ឯក គ្រៀង​សាក់​ឌិ ឆះ​ម៉ាក់​ម៉ាន់​ថន​៖​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី ខ​ណះ​ជា​អគ្គ​មេ​បញ្ជា​រការ​កង​ទ​ព័ នឹង​ជា​លេខាធិការ​គ​ណះ​រដ្ឋប្រហារ នឹង​ពេល​ប្រកាស​ប្រើ​រដ្ឋធម្មនុញ្ញ ពុទ្ធ​ស​ក្ក័​រាជ​២៥២១ ហើយ​មានការ​បោះឆ្នោត​ទូទៅ រដ្ឋធម្មនុញ្ញ​ដែល​ឲ្យ​សមាជិក​ព្រឹទ្ធសភា មាន​ទួ​នាទី​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ឧ​ត្ត​ម​សេនីយ​ឯក គ្រៀង សាក់​ឌិ ក្លាយជា​នាយករដ្ឋមន្ត្រី​តទៅ​។ តែ​ចុងក្រោយ ឧ​ត្ត​ម​សេនីយ៍​ឯក គ្រៀង សាក់​ឌិ ក៏ត្រូវ​ប្រកាស​លាលែង​នៅមុខ​សភា នៅ​ខែ​មិនា ពុទ្ធ​ស​ក្ក័​រាជ ២៥២៣ ដោយសា​រវិ​ប​ត្ត​ប្រេង ធ្វើ​ឲ្យ​ព្រឹទ្ធសមាជិក ត្រឡប់​ទៅ​ដាក់​ហ៊ុន​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ឯក ប្រេ​ម ទិន​ស៊ូ​ឡា​ណុន​វិញ​។ ក្រោយពី​នោះមក ឧ​ត្ត​ម​សេនីយ៍​ឯក គ្រៀង សាក់​ឌិ ទៅ​បង្កើត​បក្ស ជាតិ​ថៃ ប្រជាធិបតេយ្យ តែ​ក៏​មិន​ទទួលជោគជ័យ​។​

៦/​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រេ​ម ទិន​ស៊ូ​ឡា​ណុន ៖​ជា​នាយករដ្ឋមន្ត្រី​ទី​១៦ ជា​នាយករដ្ឋមន្ត្រី ដែល​មិនមាន​បក្សនយោបាយ​រប​ស់​ខ្លួនឯង បើ​គ្រាន់តែ​ប្រើ​ជា​មនុស្ស​កណ្ដាល ដែល​អាច​ទំនាក់ទំនង​អំណាច រវាង​អ្នកនយោបាយ ក្រុម​នាយទុន កង​ទ​ព័ ចូល​ជាមួយគ្នា រហូត​ជា​នាយករដ្ឋមន្ត្រី រហូត​ជិត​៨​ឆ្នាំកន្លះ គឺ​ពី​ពុទ្ធ​ស​ក្ក័​រាជ​២៥២៣-២៥៣១​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រេ​ម គឺជា​បុគ្គល​គំរូ ដែល​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រា​យុទ្ធ ចាន់​អូ​ចា​រ្យ ថ្លែង​កោត​ស​សើ​រថា គឺជា​គំរូ​ក្នុង​ការប្រើ​ជីវិត នឹង​ការងារ អ្នកវិភាគ​នយោបាយ​មួយចំនួន មើលឃើញថា "​ប្រជាធិបតេយ្យ​ពាក់កណ្ដាល​"​។​សម័យ​រដ្ឋាភិបាល ប្រេ​ម ក្នុង​ទស្ស​វត្ត​១៩៨០ ដែលជា​នាយករដ្ឋមន្ត្រី មកពី​ការតែងតាំង បញ្ជារ​អ្នកនយោបាយ ដែល​មកពី​ការបោះឆ្នោត គឺជា​ផ្លូវ​ដែល​ឧ​ត្ត​ម​សេនីយ៍ ប្រា យុទ្ធ មានបំណង​ប្រើ សាង​អនាគត​ប្រទេស​ថៃ នៃ​សត្ត​វត្ត​ទី​២១ ដែល​សារ​ព័​ត៍​មាន​ថៃ​មួយចំនួន ហៅថា​"​របប​"​ប្រែ​មក​ធិបតេយ្យ "​។​

​ខ្លួន​លោក​ប្រេ​ម​ត្រូវ​ប្រឈម​ជាមួយ​ការព្យាយាម ក្នុង​ការធ្វើ​រដ្ឋប្រហារ ពី​អតីត​នាយទាហាន​រហូត​២​លើក គឺ​ក្នុង​ពុទ្ធ​ស​ក្ក័​រាជ​២៥២៤ នឹង​២៥២៨ រហូត​ត្រូវ​មេដឹកនាំ​កង​ទ​ព័​ជុំនាន់​ក្រោយ ដូចជា ឧ​ត្ត​ម​សេនីយ៍​ឯក​អា​ធី​ត កម្លាំង​ឯក រុញច្រាន នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥២៧ តែ​ក៏​អាច​ឆ្លង​វិ​ប​ត្ត​ផ្សេងៗ​មក​បាន ព្រមជាមួយ​ការចុះ​ចេញពី​តំណែង យ៉ាង​ត្រចះត្រចង់ ។​

ក្រោយ​ហេតុការណ៍​ដណ្ដើម​អំណាច ថ្ងៃទី​២២ ខែវិច្ឆិកា ពុទ្ធ​ស​ក្ក័​រាជ ២៥៥៧ ដោយ​លោក​ប្រា​យុទ្ធ​ចាន​អូ​ចារ​មក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រេ​ម​បាន ថ្លែង​លើ​កស​សើរ ឧ​ត្ត​ម​សេនីយ៍​ឯក ប្រា​យុទ្ធ ចាន់​អូ​ចា​រ្យ ខ​ណះ​នាំ​គ​ណះ​រដ្ឋមន្ត្រី ជូនពរ​ឆ្នាំ​ថ្មី កាលពី​ពាក់កណ្ដាល​ពុទ្ធ​ស​ក្ក័​រាជ​២៥៥៧ ថា​៖ "​នៅ​ថ្ងៃទី​២២ ខែឧសភា គឺជា​ទង្វើ​ដ៏​អស្ចារ្យ គឺជា​ការ​តបស្នង បុណ្យ​គុណ​ស្រុកទេស សម្ដែង​ពី​ភក្ដីភាព​ធំធេង​ណាស់ គិតថា ជនជាតិ​ថៃ​ភាគច្រើន គាត់​នឹង​យល់ស្រប នឹង​ពេញចិត្ត នៃ​ទង្វើ​របស់​នាយករដ្ឋមន្ត្រី ។​

*​អាយុ​៩៧​ឆ្នាំ ប្រេ​ម ទិន​ស៊ូ​ឡា​ណុន ពី​នាយករដ្ឋមន្ត្រី ឈានឆ្ពោះ​ទៅជា​"​អ្នកមាន​បារមី​ក្រៅ​រដ្ឋធម្មនុញ្ញ​"​។​*​ប្រេ​ម ជឿជាក់​ទៅលើ​នាយករដ្ឋមន្ត្រី នាំ​សេចក្ដីសុខ​ឲ្យ​មក​ជនជាតិ​ថៃ​។​a prem 

៧/​ឧ​ត្ត​ម​សេនីយ៍​ឯក សុចិ​ន្ដា ក្រា​ប្រះ​យូ​ន​៖​គឺជា​មេដឹកនាំ​យោធា​ទី​៧ ដែល​បរាជ័យ​មិនមាន​សំណាង ដោយ​ជា​នាយករដ្ឋមន្ត្រី បានត្រឹមតែ​៤៧​ថ្ងៃ​។ ឧ​ត្ត​ម​សេនីយ៍​ឯក សុចិ​ន្ដា ត្រា​ប្រះ​យូ​ន ទាំង​ជា​មេ​បញ្ជា​រកា​រកង​ទ​ព័​ជើងគោក នឹង​ជា​អគ្គ​មេ​បញ្ជា​រកា​រកង​ទ​ព័​ពីមុន ប្រែ​មក​ស្វាមី​ភ័​ក្រ ក្រុម​ដែល​ទាហាន​គាំទ្រ បាន​ក្លាយជា​មេដឹកនាំ ក្នុងការ​ចាត់តាំង​រដ្ឋា​ភិ​បាល​។ ប៉ុន្តែ​ការ​ប្រឈម​ជាមួយ មនុស្ស​ស្រទាប់​កណ្ដាល នៅ​ទីក្រុង​ដែល​ចេញមក​ប្រឆាំង នឹង​ការបន្ត​អំណាច បណ្ដាល​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ឯក សុចិ​ន្ដា ត្រា​ប្រះ​យូ​ន ត្រូវ​លាលែង រួមជាមួយ​នឹង​ការ​បន្សល់ទុក​ស្នាមរបួស​(​ស្លាប់​មនុស្ស​យ៉ាងច្រើន​) របស់​ហេតុការណ៍​ខែឧសភា ជាមួយ​សង្គម​ថៃ​។​

៨/​ឧ​ត្ត​ម​សេនីយ៍​ឯក ឆ​វលី​ត យុង​ចៃ​យុទ្ធ​៖​ចុះ​ចេញពី​តំណែង មេ​បញ្ជា​រកា​រកង​ទ​ព័​ជើងគោក នឹង​ជា​អគ្គ​មេ​បញ្ជា​រការ នៅ​ថ្ងៃទី​២៧ ខែ​មិនា ពុទ្ធ​ស​ក្ក័​រាជ​២៥៣៣ ព្រោះ​ធ្លាប់​ប្រកាសថា នឹង​លាលែង​មុន​អាយុ​រាជា​ការ​។​លោក​បាន ចេញមក​តស៊ូ​ក្នុង​សមរភូមិ​នយោបាយ ក្នុងតួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី នឹង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ របស់​រដ្ឋា​ភិល ឧ​ត្ត​ម​សេនីយ៍​ឯក ឆាតឆាយ ឈុន​ហះ​វ៉ាន់ តែដោយសារ​មិនមាន​ឋា​នះ ខាង​បក្សនយោបាយ នឹង​កើតមាន​វិវាទ​ជាមួយ​អ្នកនយោបាយ នៃ​រដ្ឋាភិបាល ឧ​ត្ត​ម​សេនីយ៍​ឯក ឆះ វលី​ត ទើប​លាលែង​តំណែង​ទាំង​២ នៅ​ថ្ងៃទី​១១ ខែ​មិនា ពុទ្ធ​ស​ក្ក័​រាជ ២៥៣៣ ហើយ​មក​បង្កើត​បក្ស សង្ឃឹម ជាថ្មី​ឡើង នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥៣៥ នឹង​បាន​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥៤០​។​ប៉ុន្តែ​នៅពេល​កើត​វិបត្តិ​សេដ្ឋកិច្ច នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥៤០ ក៏​ធ្វើ​ឲ្យ​ឧ​ត្ត​ម​សេនីយ៍​ឯក ឆះ វលី​ត ត្រូវ​ចុះ​ចេញពី​តំណែង ដោយ​អស់​ភាព​ត្រចះត្រចង់ រហូត​ចុងក្រោយ​បំផុត ត្រូវ​រំលាយ​បក្ស សង្ឃឹម ជាថ្មី ចុងក្រោយ​ចូលរួម​ជាមួយ​បក្ស​ថៃ រ៉ា​ក់​ថៃ ។​a prem chavalit 

៩/​ឧ​ត្ត​ម​សេនីយ៍​ឯក សុរ​យុទ្ធ ជុ​ឡា​ណុន​៖​អតីត​មេ​បញ្ជា​រការ​កង​ទ​ព័​ជើងគោក លាលែង​ពី​តំណែង​អង្គមន្ត្រី មកកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្រោយពី​ការដណ្ដើម​អំណាច របស់​គ​ណះ​កែទម្រង់​ការគ្រប់គ្រង នៃ​របប​ប្រជាធិបតេយ្យ ដែលមាន​ព្រះមហាក្សត្រ​ទ្រង់​ជា​ប្រមុខ នៅ​ពុទ្ធ​ស​ក្ក័​រាជ​២៥៤៩​។ លោក​សុរ​យុទ្ធ ជុ​ឡា​ណុន​ទទួល​តំណែង​រហូតដល់ ថ្ងៃទី​២៩ ខែមករា ពុទ្ធ​ស​ក្ក័​រាជ ២៥៥៦ រួម​រយះពេល​នៃ​ការទទួល​តំណែង​១​ឆ្នាំ ៤​ខែ ។​

ក្រោយ​ព្រះ​បរម​រាជ​ឪ​កាស ប្រកាស​តែងតាំង​ឧ​ត្ត​ម​សេនីយ៍​ឯក សុ រៈយុទ្ធ ជា​នាយករដ្ឋមន្ត្រី។ ឧ​ត្ត​ម​សេនីយ៍​ឯក ប្រេ​ម ប្រកាស​ទទួលស្គាល់​ឧ​ត្ត​ម​សេនីយ៍​ឯក សុ រ​យុទ្ធ ថា "​ជា​បុគ្គល​ដែល​ល្អ​បំផុត​ហើយ​"​។​គ​ណះ​រដ្ឋមន្ត្រី របស់​ឧ​ត្ត​ម​សេនីយ៍​ឯក​សុ រ​យុទ្ធ បានទទួល​ស្គាល់​ពី​អ្នក​សារ​ព័​ត៍​មាន​ថា​ជា​"​រដ្ឋាភិបាល​ចាស់ទំ​"​ដោយសារតែ​រដ្ឋមន្ត្រី​ដែល ចូលរួម​គ​ណះ​រដ្ឋមន្ត្រី​នោះ សុទ្ធ​តែមាន​អាយុ​ច្រើន​ទាំងអស់ ។​a prem sorayut 

ដោយសារ​មានការ​ចោទប្រកាន់ ពាក់​ព​ន្ធ័​ការគ្រប់គ្រង​កម្ម​សិទ្ធ​ដីធ្លី នៅ​បរិវេណ ភ្នំ យាយ ធៀង លោកសុរៈយុទ្ធបានលាលលែង។​ក្រៅពីនេះ លោក ថិ​រ​យុ​ថន បុណ្យ​មី អតីត​សាស្ត្រាចារ្យ ប្រចាំ​មហាវិទ្យាល័យ​ធម្មសាស្ត្រ បានដាក់​រហ័ស​នាម​ឲ្យ​រដ្ឋាភិបាល​ឈុត​នេះ​ថា "​ស្វាមី ចិញ្ចឹម​អណ្ដើក​"​ដោយសារ​រដ្ឋាភិបាលរ​ប​ស់លោក មាន​លក្ខ​ណះ​ជា​មនុស្ស​ល្អ មាន​សិ​ល​ធម៌ តែ​រដ្ឋមន្ត្រី​ដែល​រួម​ក្នុង​គ​ណះ​រដ្ឋមន្ត្រី មាន​លក្ខ​ណះ​ការធ្វើការ ដូច​អណ្ដើក​ក្នុង​ស្នូក ។​ថយក្រោយ​ការ​ផុតពី​តំណែង ឧ​ត្ត​ម​សេនីយ៍​ឯក សុ រ​យុទ្ធ បាន​ត្រឡប់​ទៅ​ទទួល​តំណែង ជា​អង្គមន្ត្រី ។មានការកតសម្គាល់ថាបើទោះបីជាមានរដ្ឋប្រហារដណ្តើមអំណាចពីពួកយោធាក៏ដោយក៏ពួកនេះមិនបានកែប្រែរបបរាជនិយមមានស្តេចសោយរាជ្យនោះឡើយ៕

ប្រភព​គេហ​ទំ​ព​រ័​ក្នុង​ស្រុកថៃ​(​ថៃ​ប៉ុ​ស្ត៍​)a prem2