» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10981 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701152 នាក់

អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​

 

​ប្រទេស​ថៃ​៖​លោក Sondhi Limthongkul អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​ថៃ កាលពី​ថ្ងៃទី​០៩ ខែធ្នូ បានប្រកាស​ដាក់​ឱសានវាទ​ឱ្យ​រដ្ឋាភិបាល​ថៃ​ត្រូវតែ​លុបចោល​អនុស្សារណៈ​នៃ​ការយោគយល់​(MOU) ស្តីពី​ការអភិវឌ្ឍ​រួមគ្នា នៅ​តំបន់​OCA កាលពី​ឆ្នាំ​២០០១ រវាង​កម្ពុជា និង​ថៃ​។ សារព័ត៌មាន​ថៃ Bangkok Post បាន​ឲ្យ​ដឹងថា​អតីត​មេដឹកនាំ​បាតុករ​ក្រុម​អាវ​លឿង​រូបនេះ​តម្រូវឱ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ត្រូវ​ឆ្លើយតប​នឹង​សំណើ​ទាមទារ​នេះ​ក្នុង​រយៈពេល​១៥​ថ្ងៃ​។a suthy limthong kul 

​លោក ស៊ូ​ធី​លឹម​ថង​គុន​(Sondhi Limthongkul) គឺ ជា​អតីត​មេដឹកនាំ​បាតុករ​ក្រុម​អាវ​លឿង​ថៃ ប្រឆាំង រហូត​ធ្វើ​ឲ្យ​យោធា​ធ្វើ​រដ្ឋប្រហារ លោក​ថាក់ស៊ីន នៅ​ឆ្នាំ ២០០៦ ។​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ​( Bangkok Post )​នា​ថ្ងៃទី​០៩ ខែធ្នូ បាន​ផ្សាយ​ថា​អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​រូបនេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​ដាក់សំណើ​ឱ្យ​តុលាការ​ធម្មនុញ្ញ​ថៃ​ពិនិត្យ សម្រេច​លុបចោល MOU​ឆ្នាំ​២០០១​ជាបន្ទាន់ ដោយ​លោក​ទុកពេល​ឲ្យ​ចំនួន​១៥​ថ្ងៃ​។ លោក​ស៊ុន​ធិ​លឹម​ថង​គុន​( Sondhi Limthongkul )​ថា​ការលុបចោល​MOU​ឆ្នាំ​២០០១​ជាមួយ​កម្ពុជា មិនត្រូវ​ការចំណាយ​ពេល​យូរ​ឡើយ ដ្បិតថា អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-​ថៃ​ស្តីពី​ការអភិវឌ្ឍ​រួមគ្នា​នៅ​តំបន់​OCA ពុំបាន​ទទួល​ការអនុម័ត​យល់ព្រម​ពីស​ភា​ថៃ​នោះទេ​។​

​មិនទាន់​ឃើញ​មានប្រតិកម្ម​ពី​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​នៅឡើយ​ទេ​ករណី​យ៍​នេះ​។ ទោះបីយ៉ាងណា​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ចាត់ទុកថា​ជា​រឿង​ផ្ទៃក្នុង​របស់​ថៃ ។​
​កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ខ្នះខ្នែង​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​ថៃ ដោយ​ឈរលើ​គោលការណ៍​ម៉ត់ចត់ ត្រឹមត្រូវ និង​ការទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​ខ្មែរលើ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​។​

​គួរ​កត់សម្គាល់ថា មេដឹកនាំ​ក្រុម​អាវ​លឿង​ថៃ​ប្រកាស​ដាក់​ថ្ងៃ​ឱសានវាទ​ឱ្យ​រដ្ឋាភិបាល​ថៃ ដឹកនាំ​ដោយ​លោកស្រី ផេ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ លុបចោល​MOU​ឆ្នាំ​២០០១​ជាមួយ​កម្ពុជា បន្ទាប់ពី​ក្រុម​ជាតិនិយម​ថៃ​ចេះតែ​លើក​និយាយថា ការបន្ត​ឱ្យ​MOU​នេះ​មានជីវិត​បន្តទៀត​នោះ ប្រទេស​ថៃ​នឹង​បាត់បង់​ផលប្រយោជន៍​មកឱ្យ​ប្រទេស​កម្ពុជា​។ លោក​ស៊ុន​ធិ​លឹម​ថង​គុន​( Sondhi Limthongkul)​ចាត់ទុកថា MOU​ឆ្នាំ​២០០១ បានអនុញ្ញាត​ឲ្យ​កម្ពុជា​គូស​ខ្សែ​ព្រំ​ដែនទឹក​ចូលក្នុង​ដែនសមុទ្រ​ថៃ​។​

​សូមជម្រាបថា អនុស្សរណៈ​នៃ​ការយោគយល់ (MOU) ស្ដីពី​ការអភិវឌ្ឍ​រួមគ្នា​នៅ​តំបន់ OCA​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០០១ ដោយ​មេដឹកនាំ​ថៃ និង​កម្ពុជា​ក្នុង​ជំនាន់​រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក​ថាក់ស៊ីន និង​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។ អនុស្សរណៈ​នៃ​ការយោគយល់ គឺធ្វើឡើង​ដើម្បី​ដោះស្រាយ​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ឈូង​សមុទ្រ​ថៃ​ដែលមាន​ទំហំ​២៦ ០០០​គីឡូម៉ែត្រ​ការ៉េ​៕

​