» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 642 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621356 នាក់

បន្ទាប់ពី​ព្រលះ​រដ្ឋមន្ត្រីការបរទេស​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រាប់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា​៖ លោក មីន អោ​ង​ឡាង នឹងត្រូវ​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ ក្នុងឱកាស​ទទួល​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ លោក​អ៊ី​ស្មា​អែល​សា​ប្រ៊ី​យ៉ា​កូប​( Ismail Sabri Yaakob )​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី​ថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាង មេដឹកនាំ​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន នឹងត្រូវ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ឆ្នាំ​២០២២​នេះ បើ​ប្រទេស​សមាជិក​អាស៊ាន​នេះ មាន​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ទាំង​៥​ចំណុច ដែល​បាន​ដាក់ចេញ​ដោយ​មេដឹកនាំ​អាស៊ាន កាលពី​ខែមេសា​ឆ្នាំមុន​។​a hun malay 

​ទាក់ទង​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ​លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់ ថា​៖ «​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​នឹង​ជួប​ជាមួយ ឯកឧត្តម មីន អោ​ង​ឡាំង នៅ​ថ្ងៃស្អែក​តាម Video conference ដើម្បី​ចង់ដឹង​បន្ថែមទៀត អំពី​ការងារ​ទាំងអស់នេះ ហើយ​សម្តេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​លើ​ស្ថានភាព​មី​យ៉ាន់​ម៉ា ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ផងដែរ ដោយសារតែ​មី​យ៉ាន់​ម៉ា មាន​រដ្ឋាភិបាល​២​ឯណោះ រួមទាំង​រដ្ឋាភិបាល​ស្រមោល​ផងដែរ​។

សម្តេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​ក៏បាន​ជម្រាប​ទៅ​ឯកឧត្តម មីន អោ​ង​ឡាំង ថាស​ម្តេច​អញ្ជើញ​ឯកឧត្តម​ចូលរួម​កិច្ចប្រជុំ​អាស៊ាន បើ​មាន​វឌ្ឍនភាព​រីកចម្រើន​នៅក្នុង​ការអនុវត្ត​ចំណុច​ទាំង​៥ នៃ​កិច្ចព្រមព្រៀង​ដោយ​ឯកច្ឆន្ទ​នេះ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ទេ ឯកឧត្តម​ក៏ត្រូវ​តែ​ត្រៀម​ក្នុង​ការបញ្ជូន​តំណាង​មិនមែនជា​ថ្នាក់​នយោបាយ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះ​ផងដែរ​»​។​

​អាស៊ាន​បានដាក់​ចេញ​នូវ​គោលការណ៍​ចំនួន ៥​ចំណុច ដែល​ក្នុងនោះ​មាន ៣​ចំណុច ត្រូវបាន​ផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​គោលការណ៍​ទាំងនេះ​រួមមាន​៖​ទី​១៖ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​គ្រប់ភាគី​ទាំងអស់​ត្រូវ​បង្កើន​ការអត់ធ្មត់ ឲ្យ​ដល់​កម្រិត​ខ្ពស់បំផុត​។​​ទី​២៖ ចាប់ផ្តើម​ការសន្ទនា​ប្រកបដោយ​ការស្ថាបនា ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​។​

​ទី​៣៖ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការសម្រុះសម្រួល នៃ​ដំណើរ​ការរៀបចំ​កិច្ចសន្ទនា ដោយមាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន​។​
​ទី​៤៖ អាស៊ាន​ត្រូវ​ផ្តល់ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាហារ (AHA)​។​​ទី​៥៖ ប្រេសិត​ពិសេស និង​គណៈប្រតិភូ​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

 សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​អំពី​ការងារ និង​កិច្ចការ​អាស៊ាន ព្រមទាំង​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​យ៉ាងច្រើន​ផងដែរ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ ពី​គោលបំណង​ក៏ដូចជា​លទ្ធផល​ទៅ​ទស្សនកិច្ច​ការងារ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កន្លងទៅ​ថ្មីៗ​នេះ ព្រមទាំង​បង្ហាញ​អំពី​វិធាន​ការដែល​នឹងត្រូវ​ធ្វើ​បន្តទៀត​។​​សម្ដេច​បាន​បញ្ជាក់ថា ការអញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាម៉ា​នេះ គឺ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ជាក់ស្ដែង និង​ចង់ដឹង​អ្វី​ដែលជា​បញ្ហាសំខាន់ៗ តើ​ប្រទេស​មី​យ៉ាម៉ា​អាចធ្វើ​អ្វីខ្លះ​? ដើម្បី​អនុវត្ត​នូវ​ចំណុច​ទាំង​៥ ដែល​បាន​ឯកភាពគ្នា​កន្លងមកនេះ​។ លើសពីនេះទៅទៀត ដំណើរ​ទស្សនកិច្ច​នោះ ក៏បាន​នាំនូវ​អំណោយ​មនុស្សធម៌​ទៅដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ផងដែរ​។ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាម៉ា​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​ពិត​ជាមាន​ភាពស្មុគស្មាញ និង​មានការ​លំបាក ដូច្នេះ​មិនអាច​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​បាន​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចរចា​រក​ដំណោះស្រាយ និង​ត្រូវមាន​ការបញ្ជូន​អំណោយ​មនុស្សធម៌ ទៅដល់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​ត្រូវការ​ជា​ចាំបាច់​នោះ ។​

​សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​ទៅកាន់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទៀតថា ក្រោយពី​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មី​យ៉ាម៉ា​ហើយ​នោះ ស្រាប់តែ​មានការ​កាត់ទោស​លោកស្រី អោ​ង សាន​ស៊ូ​ជី រយៈពេល​៤​ឆ្នាំ និង​ការប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា សម្ដេច​នឹង​ជួបពិភាក្សា​តាម​វីដេអូ​ជាមួយនឹង លោក មីន អោ​ង​ឡាង នៅ​ថ្ងៃស្អែក ដើម្បី​ចង់ដឹង​បន្ថែមទៀត​អំពី​ការងារ​ទាំងអស់នេះ​។​

​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៉ី អំពី​សំណើ​របស់ សម្ដេច​ក្នុងការ​បង្កើត​យន្តការ​២ ដើម្បី​រក​ច្រកចេញ​ក្នុងការ​ការងារ​នេះ រួមមាន​៖
* យន្តការ​ទី​១៖ យន្តការ អាស៊ាន​-​ត្រ​យ​ការ ដើម្បី​ជួយ​សម្របសម្រួល និង​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​នៃ​កិច្ចព្រមព្រៀង​ដោយ​ឯកច្ឆន្ទ​ទាំង​៥ ចំណុច ដែលមាន​កម្ពុជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន មាន​ព្រុយ​ណេ​ជា​អតីត​ប្រធាន​អាស៊ាន និង​ឥណ្ឌូ​ណេ​ស៉ី​ជា​ប្រធាន​អាស៊ាន​បន្ទាប់ពី​កម្ពុជា បូករួម​ទាំង​អគ្គលេខាធិការ​អាស៊ាន​ផងដែរ​។​* យន្តការ​ទី​២៖ គឺ​យន្តការ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌ ឲ្យ​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា ជាពិសេស​មាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន មាន​មជ្ឈមណ្ឌល​អាហារ (AHA) មាន​ភាគី​ខាង​មី​យ៉ាន់​ម៉ា មាន​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​មនុស្សធម៌​អន្តរជាតិ​ផងដែរ​។​

​លោក​បណ្ឌិត កៅ គឹមហួន បាន​បន្ត​បញ្ជាក់ទៀតថា «​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នៅពេលនេះ​អាស៊ាន​ពិត​ជាមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ ដូច្នេះ​អាស៊ាន​យើង មិនអាច​ក្លាយទៅជា​ចំណាប់ខ្មាំង​នៃ​មី​យ៉ាម៉ា​បានទេ​»​។​​តាម​ឯកឧត្តម​កៅ​គឹមហួន​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មានប្រសាសន៍​អំពី​សារសំខាន់​ក្នុងការ​ដោះស្រាយ​នៅ​មី​យ៉ាម៉ា ដែល​ទាមទារ​ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ជាពិសេស​នៅក្នុង​ក្របខណ្ឌ​ធម្មនុញ្ញ​អាស៊ាន​។ លោក​ក៏បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង លោកស្រី អោ​ង សាន​ស៊ូ​ជី ផងដែរ​។ នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៉ី ក៏បាន​មានប្រសាសន៍​ទាក់ទង​ទៅនឹង​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​អាហារ ដែល​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​។​

​ឯកឧត្តម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មានប្រសាសន៍ថា លោក​បាន​ទទួលយក​ទាំ​ង​អស់​នូវ​ការលើកឡើង​របស់​សម្ដេច​តេ​ជោ​ក៏ដូចជា​សំណើរ​ដែល សម្ដេច​តេ​ជោ​បាន​ដាក់ចេញ​នេះ ជាពិសេស​ការស្នើ​សុំឱ្យរ​ដ្ឋ​មន្ត្រី​ការបរទេស​អា​ស៊ាន និង​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​ដើម្បី​ជួបពិភាក្សា​គ្នា​។ ចំពោះ​ប្រេសិត​ពិសេស​អាស៊ាន​វិញ លោក​បាន​គាំទ្រ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រេសិត​ពិសេស​នេះ អនុវត្ត​នូវ​ចំណុច​ទាំង​៥ ដែលមាន​ការព្រមព្រៀង​គ្នា​ជា​ឯក​ច្ឆ័​ន​កន្លងមក​នោះ​។​

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មានប្រសាសន៍ថា «​ការខិតខំ​របស់​យើង​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​នេះ គឺ​នៅតែ​បន្តទៅ​មុខជា​និច្ច អ្វីដែល​យើង​បានសម្រេច​ហើយ យើង​ត្រូវតែ​អនុវត្ត​»​។ ឯកឧត្តម​នឹង​បន្ត​ខិតខំ ក្នុង​ការកសាង​សហគមន៍​អាស៊ាន ក្រោម​ការដឹកនាំ​របស់​កម្ពុជា​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នេះ ហើយ​បើ​ស្ថានភាព​ល្អប្រសើរ លោក​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដោយផ្ទាល់​នៅ​កម្ពុជា​។​

​សម្ដេច​តេ​ជោ​ក៏បាន​អញ្ជើញ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នាពេល​សមស្រប​ណាមួយ​ខាងមុខ មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ហើយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​គាំទ្រ​។​សូម​បញ្ជាក់ដែរថា​មុន​មាន​ជំនួប​នេះ​តាមរយៈ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​សម្តេច​តេ​ជោ​បាន​ព្រលះ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​យ៉ាង​ចាស់ដៃ​ថា​ព្រហើន​និង​មិន​យល់​ពី​ការងារ​ការទូត​!​។​a hun malay1 a hun malay2