» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7341 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697512 នាក់

ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ ប្រទាន​ព្រះរាជសារ​អបអរសាទរ​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ទទួលបាន សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាធារណរដ្ឋ​កូរ៉េ

 

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ប្រទាន​ព្រះរាជសារ​ជូនពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​កម្ពុជា ក្នុងឱកាស​ប្រកបដោយ​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ដែល សម្តេច​ទទួលបាន​សញ្ញា​ប​ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ Dongguk University WISE ខេត្ត​ស្យុ​ង​សាង​បុក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ​។​a king hun2 

​តាមរយៈ​ព្រះរាជសារ​នេះ ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​ដូចតទៅ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ជាទី​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដោយបាន​ទទួលដំណឹង​ដ៏​ល្អ​ប្រពៃ​ស្តីពី សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស «​ភាពជា​អ្នកដឹកនាំ និង​ការកសាង សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គូ​ក​វ៉ា​យស៍ (Dongguk University WISE) នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ ក្នុង​ឳ​កាស​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក លើក​ទី​២៥ នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ខ្ញុំ​សូម​អបអរសាទរ ចំពោះ​ដំណឹង​ដ៏​ល្អ​ប្រពៃ​ខាងលើនេះ និង​សូម​កោតសរសើរ​ដ៏​កក់ក្តៅ ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដែលមាន​គុណបំណាច់​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង ជា​អគ្គ​មគ្គទេសក៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ឈ្លាសវៃ ប៉ិនប្រសប់ ដ៏​ឆ្នើម ធ្វើឱ្យ​ព្រះរាជា ណា​ចក្រ​កម្ពុជា មាន​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ទទួលបាន​នូវ​ភាព​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​បាន​ចូលរួមចំណែក​កសាង​ទំនាក់ ទំនង និង​ជួយ​រក្សាសុខ​សន្តិភាព​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផងដែរ​។​

​ខ្ញុំ​សូម​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម គ្រួសារ សូម​ទទួលបាន​នូវ​មហា​ជោគជ័យ​ថ្មីៗ​ថែមទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា និង​សូម​បាន​ប្រកប​តែ​នឹង​ព្រះពុទ្ធ​ពរ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀង ឃ្លាត​ឡើយ ។​​សូម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ទទួល​នូវ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត និង​រាប់អាន​ដ៏​ខ្ពង់​ខ្ពស់បំផុត អំពីខ្ញុំ​».​។​

​ដោយឡែក​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ប្រទាន​ព្រះរាជសារ​ជូនពរ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​កម្ពុជា ក្នុងឱកាស​ប្រកបដោយ​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ដែល សម្តេច​ទទួលបាន​សញ្ញា​ប​ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ Dongguk University WISE ខេត្ត​ស្យុ​ង​សាង​បុក​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ។​

​ថ្លែង​ក្នុងឱកាស​ទទួលបាន​ស​ញ្ញាប​ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន បាន​តប​ថា ដល់ពេលនេះ សម្តេច​មាន​សញ្ញាបត្រ​កិត្តិយស ពី​បរទេស​ជាង ១០​សញ្ញាបត្រ ដោយ​ចាប់ផ្តើម​ពី​សាកលវិទ្យាល័យ​ពីរ នៅ​សហរដ្ឋអាមេរិក​។ សម្រាប់​នៅ​កូរ៉េខាងត្បូង​វិញ នេះ​ជា​សញ្ញប​ត្រ​ទី​៣ ខណៈ​សហគមន៍​អឺរ៉ុប ក៏​គ្រោង​ផ្តល់​សញ្ញាបត្រ​កិត្តិយស​ជូន​សម្តេច​ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​បើក​រង្វង់​ក្រចក ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា​លើកឡើង​ថ្មីៗ ដែលថា តើ​លោក ហ៊ុន សែន សមស្រប​ទទួលយក​នូវ​សញ្ញាបត្រ ពី​សាកលវិទ្យាល័យ​នៅ​កូរ៉េ ឬ​អត់​។ ខ្ញុំ​បាន​ចូលទៅ Comment (​ផ្តល់​មតិ​) នៅ TikTok ដែល​បាន​និយាយ​ពី​ទីក្រុង​បាងកក នៅ​សហរដ្ឋអាមេរិក ដែលថា តើ​លោក ហ៊ុន សែន មាន​លក្ខណៈសម្បត្តិ​សមស្រប ដើម្បី​ទទួលយក​សញ្ញាបត្រ​កិត្តិយស ពី​កូរ៉េ ឬ​អត់​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា «​ខ្ញុំ​គ្រាន់តែ​ឆ្លើយ​។ អម្បាញ់មិញ លោក​សាស្ត្រាចារ្យ ក៏បាន​អាន​សុន្ទរកថា​របស់ខ្ញុំ​។ ខ្ញុំ​មកដល់ពេលនេះ មាន​សញ្ញាបត្រ​កិត្តិយស​ជាង​១០ ដោយ​ចាប់ផ្តើម​ពី​សាកលវិទ្យាល័យ​២ នៅ​សហរដ្ឋអាមេរិក គឺ Southern California University ខាង​វិទ្យាសាស្ត្រ​នយោបាយ និង IOWA ខាងច្បាប់​។ ឯ​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ ជា​សាកលវិទ្យាល័យ​កិត្តិយស​ទី​៣ ដែល​ខ្ញុំ​បានទទួល ដូច្នេះ​វា ៥​សញ្ញាបត្រ នៅ​ថៃ​ផ្តល់​ឲ្យ​២ នៅ​ម៉ាឡេស៊ី​ផ្តល់​ឲ្យ​១ នៅ​ចិន​ផ្តល់​ឲ្យ​២ នៅ​ឥណ្ឌូនេស៊ី​១ ដែល​មិនទាន់​បានទទួល ហើយ​នៅមាន​ផ្សេងទៀត តាំងពី​សហគមន៍​អឺរ៉ុប​ឯណោះ ដូច្នេះ​ខ្ញុំ​មាន​ច្រើនណាស់​។ ប៉ុន្តែ អ្នក​ដែល​លើក​សំណួរ​នេះ សូមកុំ​សួរ​កូរ៉េ​អី សួរ​អាមេរិក​វិញ​។ ហេតុអ្វី បានជា​អាមេរិក​ឲ្យ​សញ្ញាបត្រ​បណ្ឌិត​កិ​ត្ត​យស មកដល់ ហ៊ុន សែន​»​។​

​បើតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នេះ​ជាការ​បកស្រាយ ដើម្បី​ឆ្លើយតប​ភ្លាមៗ កុំ​ឲ្យ​ខូច​ឈ្មោះ​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ របស់​កូរ៉េខាងត្បូង​។​​សូមជម្រាបថា សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​សាកលវិទ្យាល័យ​ដុង​ហ្គុ​ក​វ៉ា​យស៍ (Dongguk University WISE) នៅ​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ ប្រទេស​កូរ៉េខាងត្បូង ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​លើ​ផ្នែក «​ភាពជា​អ្នកដឹកនាំ និង​ការកសាង​សន្តិភាព​»​។ ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​របស់​សម្តេច​តេ​ជោ ត្រូវបាន​ធ្វើឡើង​នៅ​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ ប្រទេស​កូរ៉េខាងត្បូង នាឱកាស​សម្តេច​តេ​ជោ អញ្ជើញ​ធ្វើ​បាឋកថា ស្តីពី «​បទពិសោធន៍​របស់​ក​ម្ពុ​ជា ក្នុងការ​រំដោះជាតិ ការកសាង​សន្តិភាព ការផ្សះផ្សារ និង​កសាង​ជាតិ​ឡើងវិញ​»​។​

​ការផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គឺជា​ការទទួលស្គាល់​ចំពោះ​ស្នាដៃ​ដ៏​ចំណាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ដឹកនាំ កសាង​សន្តិភាព និង​អភិវឌ្ឍ​សង្គម​កម្ពុជា ឱ្យមាន​ភាព​ចម្រើន​លូតលាស់ ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​វិបុលភាព​៕​ខាងក្រោម​នេះ​ជា​ព្រះរាជសារ​ព្រះមហាក្សត្រ​៖a king hun3 a king hun a king hun1 

​