» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10267 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700438 នាក់

យុទ្ធសាស្ត្រ នយោបាយសម្តេចតេជោ និង សម្តេចបវរធិបតីនិងបញ្ហាប្រឈម!

 

ភ្នំពេញ៖ក្នុងការដឹកនាំ​ប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រី៣៨ឆ្នាំសម្តេចតេជោហ៊ុនសែនបានដាក់ចេញនូវនយោបាយនិងយុទ្ធសាស្ត្រដើម្បីដណ្តើមប្រៀបឈ្នះជាបន្តបន្ទាប់៖a hun net 

-យុទ្ធសាស្ត្រ ឌីហ្វីដ ( DIFID ) គឺជាយុទ្ធសាស្ត្រដែលបង្កើតឡើងដោយ សម្តេច តេជោ ដែលដាក់ឲ្យប្រើក្រោយថ្ងៃ ០៧ មករា (១៩៨៥ -១៩៩៩)តាក់ទិចយុទ្ធសាស្រ្តគឺ៖

D : បំបែក (Divide) ធ្វើការបំបែក ឬញែកកម្លាំងរបស់ភាគីខ្មែរក្រហម។I : ឯកោ (Isolate) ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមឯកោ ដោយជំរុញខ្មែរក្រហម ដេីរចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ដែលវាជាកំហុសរបស់ខ្មែរក្រហម។F : បញ្ចប់ (Finish) បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម តាមរយៈការដាក់ខ្មែរក្រហមក្រៅច្បាប់ និងស្នេីបង្កេីតតុលាការខ្មែរក្រហម ដេីម្បីកាត់ទោសស្វែងរកយុត្តិធម៌ជូនមនុស្សជាតិ។I : សមាហរណកម្ម (Integration) ធ្វើសមាហរណកម្មកម្លាំង ដែលព្រមចូលរួមជាមួយរដ្ឋាភិបាល ដែលអនុវត្តតាមគោលការណ៍០៣ ៖ ធានាអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាតួនាទីឋានន្តរសក្ក័។

D : អភិវឌ្ឍន៍ (Develop) ធ្វើការអភិវឌ្ឍន៍ទីតាំងដែលបានធ្វើសមាហរណកម្មហើយ។(យុទ្ធសាស្ត្រនេះក្រៅពីបំផ្លាញខ្មែរក្រហមវាក៏បានធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រងរណរិទ្ធដែលឈ្នះ៥៨កៅអីពីឆ្នាំ១៩៩៣បែកបាក់ជាបីជាបួនផងដែរ)។

យុទ្ធសាស្ត្រឌីហ្វីតបំរើឲ្យនយោបាយ ឈ្នះ-ឈ្នះ។- នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញគឺមាន ការធានា៣យ៉ាងគឺ៖១. ការធានាអាយុជីវិត និងរូបកាយនៃអ្នកដែលបានផ្តាច់ខ្លួនពីរបបខ្មែរក្រហម

២. ការរក្សានូវអាជីព និងមុខរបរ។៣. ការរក្សាកម្មសិទ្ធិលើទ្រព្យសម្បត្តិ និងអចលនទ្រព្យផ្សេងៗ។យុទ្ធសាស្ត្រនិងនយោបាយខាងលើនេះបានធ្វើឲ្យអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមរលាយ ត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ទោះបីយ៉ាងណាយុទ្ធសាស្ត្រឌីហ្វីតនៅបន្តប្រើដល់សព្វថ្ងៃដោយគួបផ្សំនិងយុទ្ធសាស្រ្តងើបមួយវ៉ៃមួយថែមទៀត។

ការងារអភិវឌ្ឈន៍ប្រទេសយុទ្ធសាស្ត្រត្រីកោណ៥ឆ្នាំ និតិកាលទី ២ ( ១៩៩៨-២០០៣ ) ៖កម្ពុជាបានកំណត់ទិសដៅ និងដាក់ចេញនូវដំណាក់កាលដំបូងនៃយុទ្ធសាស្ត្រអភិវឌ្ឍប្រទេស ដែលកាលនោះគឺយុទ្ធសាស្ត្រត្រីកោណឆ្នាំ ១៩៩៨-២០០៣ ដែលមានមុំបី រួមមាន៖

១. សន្ដិភាវូបនីយកម្ម។២. សមាហរណកម្មកម្ពុជាចូលទៅក្នុងយន្តការតំបន់ និងពិភពលោក។៣. ការជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ

យុទ្ធសាស្ត្រ ចតុកោណ១៥ឆ្នាំ និតិកាលទី ៣, ៤, ៥ ( ២០០៣-២០១៣ ) មុំទាំងបួនមាន ៖។១. ការលើស្ទួយវិស័យ កសិកម្ម។២. ការបន្តស្តារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត

៣. ការអភិវឌ្ឍន៍ផ្នែកឯកជន និងការងារ។៤. ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ក្នុងជ្រុង៤នោះស្នូលសំខាន់គឺអភិបាលកិច្ចល្អ។

 

ចូលក្នុងយុគសមយ័សម្តេចធិបតី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលមាន មុំចំនួនប្រាំមានត្រូវបានដាក់ចេញ ៖

១. ការអភិវឌ្ឍមូលធនមនុស្ស។២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង។៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ

៤. ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព & បរិយាប័ន្ន។៥. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។គោលបំណងយុទ្ធសាស្ត្របញ្ចកោណនេះគឺថ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកំរឹតខ្ពស់នៅឆ្នាំ២០៣០។តែដោយទាន់ចប់អាណត្តិនិងមានបញ្ហាប្រឈមច្រើនគេមិនទាន់អាចវាយតម្លៃថាបានទទួលជោកជ័យកំរឹតណានោះទេ។

ជាក់ស្តែងបន្ទាប់កើតសង្គ្រាមព្រុំដែនជាមួយថៃ៥ថ្ងៃ(២៤ដល់២៨កក្កដា២០២៥)ដែលសម្តេចតេជោសារភាពថាសម្តេចមិននឹកស្មានដល់នោះសម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញ យុទ្ធសាស្ត្រ ដើស្រាយបញ្ហាដែរគឺស្ងប់ស្ងាត់ តែមិនស្ងៀម ៖

១. ការបញ្ចប់សង្គ្រាម ដោយបទឈប់បាញ់។២. ការដោះស្រាយជម្លោះ តាមច្បាប់អន្តរជាតិប្តឹងទៅ ICJ។៣. ការដោះស្រាយបញ្ហាព្រំដែន តាមរយៈ JBC & GBC។៤. កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-សៀម។៥. នយោបាយការទូត និងកិច្ចសហការណ៍អន្តរជាតិកម្រិតខ្ពស់។

យុទ្អសាស្រ្តនេះដាក់ចេញដោយមានសេចស្តីថ្លែងការណ៍សន្តិភាពនិងមានការគាំទ្រពីម៉ាឡេក្នុងនាមប្រធានអាស៊ាននិងអាមេរិកអម។យុទ្ធសាស្រ្តនេះក្រៅពីមានគោលបំណងមិនឲ្យមានមនុស្សស្លាប់បន្តវាក៏បាននិងកំពុងក្លាយជាការសាកល្បងលើការដោះស្រាយរវាងការប្រឈមនៃភូមិស្ត្រនយោបាយរវាងអាមេរិកចិននិងការប៉ងឈ្លានពានពីប្រទេសជិតខាងរបស់សម្តេចធិបតីផងដែរ។a hun net1 a hun net2