» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3451 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773208 នាក់

មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​!


​ខេត្តកំពង់ចាម​៖​ប្រភពពី​ប្រជាពលរដ្ឋ ដែលមាន​ទីកន្លែង​កំណើត នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម បានអោយដឹងថា​៖ នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៥​នេះ មាន​មន្ត្រី​ម្នាក់ មាន​ឋានៈ​ជា​ប្រធានការិយាល័យ​អ​ត្រ​នុ​កូ​ល​ដ្ឋា​ន​ស្រុក​កងមាស នៃ​រដ្ឋបាល​ខេត្តកំពង់ចាម ឈ្មោះ ហែម គីម​សាទ បាន​កែ​សំបុត្រកំណើត​អោយ​ពលរដ្ឋ​ម្នាក់ ពី​ឈ្មោះ​ឆេង សុ​ឃ័​ស មក​ឈ្មោះ ឆេង ឃ័​ស រស់នៅ​ភូមិ​ក្តី ឃុំ​សូរគង ស្រុក​កងមាស ខេត្តកំពង់ចាម​ប្រើពេល​អស់​ជាង​៣​ខែ យកលុយ​ពី​ពលរដ្ឋ អស់​លុយ​៣៦០​ដុល្លារ ។​a kong meas 

​ប្រជាពលរដ្ឋ​និយាយថា គាត់​ខកចិត្ត​យ៉ាងខ្លាំង ព្រោះតែ​បញ្ហា​កែ​សំបុត្រកំណើត មិនមែនជា​កំហុស​របស់​ពលរដ្ឋ​ទេ គឺជា​កំហុស របស់​មន្ត្រី​សរសេរ​ខុស ម្ត៉េ​ច​បាន​ក្លាយជា​បន្ទុក​រប​ស់​ប្រជាពលរដ្ឋ​ទៅវិញ​។​​ប្រភព​បានលើកឡើង​ទៀតថា តែបើ​ខុស​ទៅហើយ ក៏​ខុស​ទៅ​ចុះ បើទោះបីជា​ក្បាល​បញ្ជី​ប្រចាំឆ្នាំ បាន​យកទៅ​តម្កល់​ទុកជា​ឯកសារ ដល់​អគ្គ​អត្តសញ្ញាណ​កម្ម ក៏​លែង​ពិបាក​ទៅសុំ​ភ្លើង​យ​ក្យ​ទៀត​ដែរ គឺមាន​បន្សល់​មួយ​ក្បាល​នៅត្រឹម​ថ្នាក់ស្រុក​ឬ​ខណ្ឌ​ដែរ បើទោះជា​កប់​អស់​ប៉ុន្មាន​ឆ្នាំ​ហើយក៏​ដោយ​ក៏​វា​មិន​បាត់​ទៅណា​ដែរ លើកលែងតែ ប្រទេស​ដូរ​របប​ដឹកនាំ​ទើប​គួរតែ​ពិបាក​មែន​! ចុះ​ពេលនេះ​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​នៅ​នឹង​មុខ​និយាយ​តែ​ប៉ប៉ោច​ទេតើ ហេតុ​ម្ត៉េ​ច​លំបាក​ម្ល៉េះ​? ពីព្រោះថា​ដោយសារតែ​នៅមាន​ក្បាល​បញ្ជី​ចំនួន​មួយ​ក្បាល ត្រូវតែ​តម្កល់ទុក​ក្នុង​មូលដ្ឋាន ស្រុក​ខណ្ឌ​ដែរ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​ខាង​អត្រា​នុ​គោល​ដ្ឋា​ន​ឬ ច្រកចេញចូល​តែមួយ​របស់​ស្រុក សុទ្ធតែ​អាច​បើក​មើល​ផ្ទៀងផ្ទាត់​ក្បាល​បញ្ជី ដើម្បី​កែតម្រូវ​គ្រប់ពេល​មិន​ដូច​ទៅសុំ​ភ្លើង​យក្ស​ពី​ណា យ៉ាងយូរ​មួយ​សប្តាហ៍​អាច​កែតម្រូវ​វិញ​បាន​ហើយ​។

ជាពិសេស​ជាទូទៅ​អាជ្ញាធរ​ដែលមាន​សមត្ថ​កិច្ច​ឬ​មាន​តួនាទី​ក្នុង​ការកែ​សំបុត្រកំណើត ស្ទើរ​ទូទាំងប្រទេស​ទៅហើយ សុទ្ធតែ​ទទួលបាន​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ​និង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជ្រាប​អស់​រួចមកហើយ​ដែរ​ក្នុង​រឿង​កែស​បុត្រ​កំណើត កែ​អត្តសញ្ញាណប័ណ្ណ​នេះ ដើម្បី​កុំអោយ​លំបាក​ដល់​ប្រជាពលរដ្ឋ​។​​ជុំវិញ​រឿងអាស្រូវ​នេះ​ទោះបី​ប្រជាពលរដ្ឋ​មាន​ភស្តុតាង​បាញ់​លុយ​ក៏ដោយ​ក៏​ខាង មន្ត្រី​សាលាស្រុក​កងមាស លោក ហែម គឹម​សាទ បាន​ប្រាប់​កាសែត​ថា «​លោក​សូម​បដិសេធ លោក​មិនបាន​ប្រព្រឹត្ត ដូច​ការលើកឡើង របស់​ប្រជាពលរដ្ឋ​នោះទេ​?»​។ ដោយឡែក លោក ភោគ សាវុធ អភិបាលស្រុក​កងមាស បាន​ប្រាប់​សារព័ត៌មាន​តាម​ប្រព័ន្ធ​Telegram យ៉ាងខ្លី​ថា «​ទទួលបាន សូម​អរគុណ​»​។​a kong meas1