» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4939 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695110 នាក់

ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ម្នាក់​ស្លាប់​ដោយ​ជម្ងឺ​សួត​


​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៤:០០ នាទី រសៀល មាន​ករណី​ស្លាប់​ពលករ​ម្នាក់​ជា​អ្នកជំងឺ​បាន​វិលត្រឡប់ ពី​ប្រទេស​ថៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​រំដេង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប ។​a die thai 

ករណីយ៍នេះ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន​ឲ្យ​បាន​ជ្រាបថា៖ ពលករ​ជា​អ្នកជំងឺ​ខាងលើ បាន​វិលត្រឡប់​ចូលមក​កម្ពុជា​តាម​ច្រក​ចំបក់ ស្រុក​ម៉ាឡៃ កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ៣:១៥ នាទី ទៀបភ្លឺ ដោយ​ពិនិត្យឃើញ ស្ថានភាព​សុខភាព​ខ្សោយ​ខ្លាំង មិនអាច​ដើរ​បាន ហើយ​ត្រូវបាន​គ្រូពេទ្យ​ប្រចាំការ​បាន​បញ្ជូនមក​ស​ង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ម៉ាឡៃ​សន្តិភាព​។ តាម​ការពិនិត្យ និង​សួរ​ប្រវត្តិ​អ្នកជំងឺ​បាន​បញ្ជាក់ថា គាត់​ទៅធ្វើ​ការ និង​រស់នៅ​ប្រទេស​ថៃ​ជា​កម្មករ​រោងចក្រ​រយៈពេល​ជិត ៣​ឆ្នាំ មាន​ប្រវត្តិ​ជក់បារី ពិសា​ស្រា គាត់​ធ្លាប់​បានទទួល​ការព្យាបាល​ជំងឺរបេង​សួត​នៅ​ប្រទេស​ថៃ អស់​រយៈពេល ២​សប្តាហ៍ មុន​មកដល់​ប្រទេស​កម្ពុជា (​មាន​ញ័រ​បេង ជាប់​មកជា​មួយ​អ្នកជំងឺ​)​។

ស្ថានភាព​អ្នកជំងឺ​មាន​អា​ការៈឈឺ​ក្បាល អស់កម្លាំង វិលមុខ ចុកពោះ និង​កួត​ជា​ញឹកញាប់​ក្រោយ​ទទួល ទាន​អាហារ​។ បន្ទាប់ពី​ការពិនិត្យ ក្រុមគ្រូពេទ្យ​បានផ្តល់​ការព្យាបាល និង​តាមដាន​សុខភាព​អ្នកជំងឺ​ជា​បន្តបន្ទាប់ ដោយ​ឃើញ​សភាព​អ្នកជំងឺ​មិនបាន​ធូរស្បើយ ទើប​គ្រូពេទ្យ​បាន​បញ្ជូន​អ្នកជំងឺ​មក​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២០:២៥​នាទី យប់​។ សភាព​អ្នកជំងឺ​ពេលមកដល់​មន្ទីរពេទ្យ​ខេត្ត អ្នកជំងឺ​មាន​រោគសញ្ញា​ឈឺក្បាល​ខ្លាំង​, កួត​, វង្វេងស្មារតី​,​រឹង​កញ្ចឹងក ដែលជា​រោគសញ្ញា​នៃ​ការរីក​រាលដាល​មេរោគ​របេង បង្ក​ជាការ​រលាក​ស្រោម​ខួរក្បាល​ធ្ងន់ធ្ងរ ។

ក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ព្យាបាល និង​សង្គ្រោះ​អ្នកជំងឺ​តាម​លក្ខណៈ​បច្ចេកទេស រហូតមកដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៣:១៥​នាទី រសៀល សភាព​របស់​អ្នកជំងឺ​កាន់​វិវត្តន៍​ធ្ងន់ធ្ងរ​ទៅ​មុខជា​លំដាប់ ទោះបី​ក្រុមគ្រូពេទ្យ​ខិតខំ​ជួយសង្គ្រោះ​យ៉ាងណាក៏ដោយ នៅតែ​មិន​អាចជួយ អ្នកជំងឺ​បានឡើយ ហើយ អ្នកជំងឺ​ក៏បាន​ទទួលមរណៈភាព នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:០០ នាទី រសៀល ដោយ​មូលហេតុ​ជំងឺរលាកស្រោមខួរ​ក្បាល និង​ជំងឺរបេង​សួត (Méningite et Tuberculose pulmonaire) ។ រដ្ឋបាលខេត្ត សូមបញ្ជាក់​ជូន​ផងដែរ​ថា ករណី​បុរស​ជា​ប្រជា​ពលករ​ដែល​ទទួលមរណភាព​ខាងលើ មិនមែន​ស្លាប់​ដោយសារ ជំងឺ​កូដ​-១៩​ទេ​។​


​