» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9699 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699870 នាក់

មេ​ប៉ុស្តិ​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី​ចំរើន សប្បាយ​ដៃ​ក្នុង​ការប្រមូល​សេដ្ឋកិច្ច​តាមរយៈ បើក​បា​រ៉ា​ស​អោយ​ឈ្មួញ​ដឹកឈើ​ឆ្លងដែន​ទៅ​ស្រុក​យួន​


​ខេត្តរតនៈគិរី :  សព្វថ្ងៃនេះ​លោក​ឧ​ត្ត​ម​សេនិយ៍​ត្រី អ៊ី ចំរើន មេ​ប៉ុស្តិ៍ អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ាវ ដែល​គេ​និយាយថា​ជាប់ ខ្សែស្រឡាយ​សម្តេច ឧបនាយករដ្ឋមន្ត្រី​នោះ​បាននិងកំពុង បានដៃ​ខ្លាំងណាស់​ក្នុង​ការប្រើ​តួនាទី អំណាច​ជា​មេ​គ្រប់គ្រង​នៅ​មាត់ ច្រកព្រុំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ក្នុង​ការក្តោបក្តាប់​ប្រមូល​សេដ្ឋកិច្ច តាមរយៈ​នៃ​ការឃុបឃិត​ជាមួយ​ឈ្មួយ​ដឹកទំនិញ​ខុសច្បាប់ ពិសេស​គឺ​ឈ្មួញ​ឈើ​ធំៗ​នៅក្នុង​ខេត្តរតនគិរី​ដូចជា​ម្សៀ​មន្ត្រី​ប៉េអឹម​ហូ​ជី​វ៉ៃ​ណាក់​ក្នា​ល​ធំ​ជាដើម​ដឹកជញ្ជូន​ឆ្លង ដែន​ទៅ​ប្រ​ទេ​វៀតណាម ។a car oya1 

នេះបើតាមប្រភពព័ត៌មាន​ពី​មន្ត្រី​ប៉ូលីស​តូចតាច​ឈរ ជើង​នៅ​ច្រកព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្ត​រតន​: គិរី​បាន​លួច​បង្ហើប​ព័ត៌មាន​ប្រាប់​មក ការិយាល័យ​និពន្ធ​ព័ត៌មាន មាតុភូមិ ។

ប្រភព​បាន​បន្តថា ទាំងថ្ងៃទាំងយប់ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹកឈើ​រាប់ឡាន មាន​ទាំង ឡាន​សាំ​យ៉ុង ឡាន​ឡង់​គ្រី​ស័​រ និង​យី​ឌុប ។ ក្រៅពី​សមត្ថកិច្ច​ពាក់ ព័ន្ធ និង​ជំនាញ​មេព្រៃ ប៉េអឹម គយ នគរបាល​សេដ្ឋកិច្ច គឺ​នគរ បាល​អន្តោប្រវេសន៍​ក្រោម​អំណាច​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន​ត្រូវបាន​គេ​រាយការណ៍​ថា​ខ្លាំង​ដៃ​ជាងគេ​ក្នុងការ គាបសង្កត់​កោសរូស​យកលុយ​កាក់​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដោយ​សំអាងថា​យក​ចែក​ថ្នាក់លើ​!​។ បើ​ឈ្មួញ​ណាមួយ មិន​បង់​អោយ​តាម​ការកំណត់​របស់លោក មេ​ប៉ុស្តិ​ដ៏​មាន​ឥទ្ធិពល និង​អំណាច​នេះ​ទេ គឺ​មិន​អនុ​ញ​ញាតិ​អោយ​រថយន្ត ដឹកទំនិញ​ឆ្លងកាត់​ឡើយ​ទោះ​ត្រូវ​ជាមួយ​ប៉េអឹម​គយ​ក៏ដោយ ។

មន្ត្រីប៉ូលិស​តូចតាច​បាន​ត្រឹម តែ​បាយទឹក​ម៉ា​រស់ៗ​ប្រចាំ​ថ្ង ព្រោះ​កញ្ចប់​ថវិកា​ខ្មៅ​ដែល​ប្រមូល​ពី ក្រុម​ឈ្មួញ​គឺ​ថិ​ត​នៅក្នុង​ដៃ​លោក អុ​ី ចំរើន ជា​អ្នកចាត់ចែង ។ ពេលខ្លះ​ពួកគាត់​ឮ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី ចំរើន​និយាយ​ឌឺ ថា​គាត់​មកឈរ​ជើង​នៅ​ច្រក​នេះ​គឺមាន​មេ​និង​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ក្រសួងមហាផ្ទៃ​ជា​អ្នក​ចាត់តាំង​។ ដូច្នេះ​ការងារ​អ្វីៗ​គឺ​ត្រូវតែ ធ្វើតាម​បញ្ជា​របស់​ថ្នាក់ដឹកនាំ ហើយ​ផលប្រយោជន៍​ដែល ប្រមូលបាន​ក៏ត្រូវ​បង់អោ​យ​ថ្នាក់លើ​ដែរ​។ បើ​មិន​អញ្ចឹងទេ ម្ល៉េះ ថ្នាក់ដឹកនាំ ធ្វើការ​ដោះដូរ​តំណែង​គាត់​ដូច​ប៉ុ​ស្ត៍​អន្តោ​ប្រេវ​សន៍ ប៉ោយប៉ែត​បាត់​ហើយ​(​ស៊ិ​ក​) ។

គេ​មិនដឹងថា​តើ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ចន្ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោ ប្រវេសន៍​មេ​ច្រកព្រុំដែន​ស្រុក​ខ្មែរ បាន​លាភសក្ការៈ​ប៉ុន្មាន​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី អ៊ី ចំរើន​នោះទេ ? បានជា​សម្ងំ​ស្ងៀមឈឹង​ធ្វើ​មិន ដឹង​មិនឮ បែបនេះ ? ។ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក អ៊ី​ចំរើន បានទេ ព្រោះ ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​លោក អ៊ី ចំរើន មិន​លើក​ទទួល នោះទេ ៕ ដោយ : សុផល Tel : 012 953 824a chom r a chom r1 a chom r2 
​