» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6072 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619312 នាក់

ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង

 

រតនៈគិរី៖ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយលោក ថុក ចាន់ធី ប្រធានក្រុមល្បាតប្រចាំនៅស្នាក់ការរងយ៉ាកម៉ាយ បានចុះល្បាតនៅចំណុចភ្នំក្រឡា ក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ពេលក្រុមការងារល្បាតដល់ចំណុចខាងលើ ក៏ប្រទះឃើញមានសកម្មភាពលួចឈូសឆាយ សម្អាត និងភ្ជួរដីប្រមូលព្រៃដុតមួយកន្លែង ដែលមានទំហំប្រហែល ២០ហិកតា និងឃើញមានត្រាក់ទ័រចំនួន ២គ្រឿងចតទុកចោលនៅទីតាំងក្បែរដីខ្ទមចាំចំការ១ខ្នង។a tracter lomphat 

ដោយមានការអនុញ្ញាតពីលោក ឡេង ស៊ុយទ្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី, ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ថុតាងត្រាក់ទ័រចំនួន២គ្រឿង យកទៅរក្សាទុកនៅទីស្នាក់ការលំផាត់ និងនាំខ្លួនតៃកុងត្រាក់ទ័រ ដើម្បីមកសួរនាំនៅមន្ទីរបរិស្ថានខេត្ត។

ប៉ុន្តែនៅវេលាម៉ោង ៣៖២០នាទីថ្ងៃដដែល នៅពេលក្រុមការងារកំពុងបើកត្រាក់ទ័រទាំង២គ្រឿង ចេញមកតាមផ្លូវដល់ចំណុចក្រុមហ៊ុន «ម្កុដ ពេជ្រ» ស្រាប់តែមានរថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខកម្ពុជា LY.B.99 ដែលមានឈ្មោះ តាំង ស៊ុនលី ជាថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» នៅក្រុងបានលុង បានចតឡានពាំងផ្លូវ មករារាំងកម្លាំងមិនឲ្យយកត្រាក់ទ័រ និងអ្នកបើកនោះទេ ទោះបីកម្លាំងព្យាយាមពន្យល់ ពីផ្លូវច្បាប់យ៉ាងណាក៏ដោយ។

បើតាមប្រភពអ្នកស្រុកដែលឧស្សាហ៍ចេញចូលតំបន់នោះ កន្លងមកធ្លាប់បង្ហើបប្រាប់ឲ្យដឹងថា ករណីការកាប់ផ្តួលរំលំឈើក្នុងដែនបរិស្ថានខាងលើ គឺបុគ្គលនេះបានប្រើដៃជើងគូរកនធ្វើសកម្មភាពជិតមួយឆ្នាំកន្លងមកហើយ..ប៉ុន្តែក្រោយពីមានការបែកធ្លាយ និងត្រូវសារព័ត៌មានចុះផ្សាយ គេក៏បានផ្អាកសកម្មភាពមួយរយៈ ។ ទើបនៅពេលថ្មីៗនេះ បុគ្គលនោះបានប្រើគ្រឿងចក្រត្រាក់ទ័រចូលទៅភ្ជួរសំអាតដីដែលគេកាប់រួចនោះ ត្រូវជាប់អន្ទាក់មន្ត្រីឧទ្យានុរក្សបរិស្ថានតែម្តង ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា លោក តាំង ស៊ុនលី កន្លងមកមានការជាប់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃឈើរបស់រដ្ឋជាច្រើនរយហិកតា ហើយមន្ត្រីជំនាញបានកសាង សំណុំរឿងជាច្រើនរឿង បញ្ជូនទៅចាត់ការតាមនីតិវិធីនៅសាលាដំបូងខេត្តរតនគិរីរួចរាល់ផងដែរ ប៉ុន្តែមិនទាន់ឃើញសមត្តកិច្ចចាត់ការឈ្មោះតាំង ស៊ុនលី។a tracter lomphat1 a tracter lomphat2 a tracter lomphat3