» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30478 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597897 នាក់

លោកអេងហ៊ីថ្កោលទោសផែងវណ្ណៈ ថាមិនអាចទទួលនូវការប្រមាថ គ្មានក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលជាអ្នកសារព័ត៌មានលោកតាន់គឹមសួងថាបានប្តឹងហើយតែមេប៉េអឹមបង្កើតក្រុមស្រាវជ្រាវបិទច្រក!

 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញលិខិត្តមួយថ្កោលទោសលោកផែងវណ្ណៈចាងហ្វាងកាសែតPVNនិងឆ្លើយបំភ្លឺករណីដែលបានផ្សាយតាមបណ្ដាញសង្គម ពាក់ព័ន្ធសមត្ថកិច្ចកងរាជអាវុធហត្ថ។a eng hy4 

លោកអេងហ៊ី អ្នកនាំពាក្យរាជអាវុធហត្ថលើផ្ទៃប្រទេសសសេរថា៖ តាងនាមឲ្យកងរាជអាវុធហត្ថទាំងអស់ បានទទួលយកនូវអ្វីដែលរិះគន់ពីសំណាក់មហាជន និងឆ្លើយតបតាមដែនសមត្ថកិច្ចរបស់អាវុធហត្ថ ប៉ុន្ដែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបកស្រាយថា៖ ១៖ ករណីខេត្តព្រៃវែង៖ ទី១៖ «ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០០,០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!» និងទី២៖ «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ!»។

ករណីខាងលើនេះ ខ្ញុំបាទបានឆ្លើយតបជូនជ្រាបកាលពីថ្ងៃទី២១ និងថ្ងៃទី២៦ ខែវិច្ឆិកា រួចហើយ នាយទាហាននៃកងរាជអាវុធហត្ថទាំង២រូប មិនបានប្រព្រឹត្តបទល្មើសនោះទេ គឺកងរាជអាវុធហត្ថ បានប្រតិបត្តិតួនាទី ភារកិច្ច តាមការអនុញ្ញាតដោយច្បាប់ និងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ។ ជាមួយគ្នានោះដែរ ជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានអនុវត្តតាមនីតិវិធីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរួចហើយ។

ចំពោះផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានសង្គមថា «ក្រុមគ្រួសារសពស្នើឱ្យលោកវរសេនីយ៍ត្រី អន សូរវង្ស និងលោក ឃៀម សុខា ចេញមុខទទួលខុសត្រូវ ផ្តល់សំណង ឬចូលបុណ្យឱ្យបានសមរម្យ ដើម្បីដោះស្រាយជីវភាពក្នុងគ្រួសារ» គឺក្រុមគ្រួសារមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ប្តឹងតវ៉ាទៅតុលាការ ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ។ ក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ និងជាអ្នកបម្រើ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែវិច្ឆិកា លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ក៏បានចូលរួមក្នុងពិធីបុណ្យដោយយកថវិកាចំនួន២លានរៀល ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលទទួលមរណភាពដោយសារលង់ទឹក ផងដែរ។

 ២៖ករណីបទល្មើសព្រៃឈើនៅនៅខេត្តក្រចេះ៖ទី១៖ គណនីហ្វេសបុកឈ្មោះ Tan Kimsour បានបង្ហោះពាក់ព័ន្ទនឹងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានសួរនាំអំពី «បេសកកម្ម» កងរាជអាវុធហត្ថក៏បានឆ្លើយតប និងទទួលយកជាកំហុស «វិជ្ជាជីវៈ» ហើយឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការណែនាំឱ្យលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ត្រូវតែសហការបង្ក្រាប។ ជាមួយគ្នានោះ កម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសហការជាមន្ត្រីជំនាញធ្វើការចាប់យកវត្ថុតាង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើបឹងចារ ដើម្បីបន្តតាមនីតិវិធី។

ទី២៖ កងរាជអាវុធហត្ថ បាននិងកំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រៃឈើនេះ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន។ទី៣៖ កងរាជអាវុធហត្ថ នឹងទទួលយករាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធករណីខាងលើនេះ ប៉ុន្តែកងរាជអាវុធហត្ថ មិនអាចទទួលយកបាននូវការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។

ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវទិសស្លោក «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» គឺបុគ្គលណាដែលប្រព្រឹត្តបទល្មើសត្រូវតែអនុវត្តច្បាប់ ប្រព្រឹត្តខុសវិន័យត្រូវតែអនុវត្តវិន័យទណ្ឌកម្ម។ កងរាជអាវុធហត្ថនឹងប្រកាសព័ត៌មានជូនក្រោយពីបញ្ចប់នីតិវិធី។

ទាក់ទងនិងលិខិតថ្កោលទោសតែមិនប្តឹងរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកផែងវណ្ណៈបានសសេរក្នុងហ្វេប៊ុកថា៖ខ្ញុំ​មុននឹង​សម្រេច​ចិត្ត​ធ្វើ​កិច្ចការ​អ្វី​មួយ​ ឬ​ និយាយ​អ្វី​មួយ​ ខ្ញុំ​បានដឹង​ រឿងដែល​ត្រូវ​កើតឡើង​ចំពោះ​ខ្ញុំ​រួចទៅហើយ​ តែ​បើខ្ញុនៅ​ស្ងៀម​ បុគ្គល​មាន​តួនាទី​ ឋានៈបុណ្យស័ក្តិ​មួយក្ដាប់តូច​ នឹងរួមគ្នា​បំផ្លាញ​ធនធាន​ធម្មជាតិ​ដោយ​ធ្វើ​មិនដឹង​ មិន​ឮ​ចំពោះ​ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ ដែល​កើតឡើង​ពេញ​បន្ទុកនៅ​ខេត្ត​ក្រចេះ​ ។

លោកផែងវណ្ណៈដែលធ្លាប់ធ្វើជាមន្ត្រីនគរបាលព្រហ្មទណ្ឌ័ម្នាក់ដែរបានលើកឡើងថា៖បើ​អនាគត​ខ្ញុំ​ត្រូវ​គេ​ចាប់​ដាក់​គុក​ ឬ​ ត្រូវបាញ់​សម្លាប់​ចោល​ក៏ខ្ញុំគ្មាន​ស្ដាយ​ស្ដាយស្រណោះ​ដែរ​ ព្រោះ​ខ្ញុំ​បាន​បំពេញ​ កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ការ​ពារ​ប្រយោជន៍​ជាតិ​រួចទៅហេីយ​ ។ សម្រាប់បទល្មើសនានាដែលលោកសាក់សារ៉ាំងអតីតមេប៉េអឹមខេត្តមណ្ឌលគីរី​ខេត្តកំពង់ឆ្នាំងនិងបច្ចុប្បន្នជេមេប៉េអឹមខេត្តក្រចេះលោកផែងេះណ្ណៈបញ្ជាក់ថា​ ខ្ញុំ​នឹង​បង្ហាញភស្តុតាងនានា​ក្នុង​ការ​បំភ្លឺ​នៅ​យប់នេះ​ ។ ខ្ញុំ​ឆ្ងល់​ណាស់​ ខ្ញុំ​ផ្សាយ​រឿង​បុគ្គល​ ឬ​ ជេរ​បុគ្គល​ដែល​ធ្វើ​ខុស​សោះ​ ហេតុអ្វី​ស្ថាប័ន​ចូលចិត្ត​ចូលខ្លួន​មក​ពាក់ព័ន្ធ​ម្ល៉េះ​ ?

សូមបញ្ជាក់ថាករណីយ៍មេប៉េអឹមខេត្តក្រចេះមានជាប់ពាក់ពន្ធ័បទល្មើសពុករលួយលោកតាន់គឹមសួងសកម្មជនការពារព្រៃឈើម្នាក់ដែលលោកសាកសារ៉ាងប្រុងធើស៊ីបានបញ្ជាកតាមហ្វេប៊ុកឲ្យដឹងថា៖ញុំបានដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) យូរហើយអំពីករណីអន្តរាគមន៍បទល្មើសធនធានធម្មជាតិរបស់លោកឧត្ដមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ភ្ជាប់ជាមួយទាំងភ័ស្តុតាង តែអង្គភាពប្រឆាំងអំពើពុករលួយនៅមិនទាន់មានការឆ្លើយតបនៅឡើយ។

ទោះបីយ៉ាងណាដើម្បីរាំងខ្ទប់មិនឲ្យអង្គភាពប្រឆាំងអំពើពុករលួយលូកដៃនៅថ្ងៃទី២៧វិច្ឆិកានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច.។a eng hy5 a eng hy a eng hy3 a eng hy6 a eng hy7