» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5517 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695688 នាក់

កម្ពុជា នឹង​ផ្ដើម​សិក្សា​ឡើងវិញ​ពី​ការរៀបចំ​ច្បាប់​ពពោះ​ជំនួស​!


ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ឯកភាព​ជាគោលការណ៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា​រួមគ្នា​ឡើងវិញ​ឲ្យ​ហ្មត់ចត់ ដើម្បី​រៀបចំ​ធ្វើ​ច្បាប់​ពពោះ​ជំនួស​បន្ដទៀត ខណៈ​សេចក្ដីព្រាង​ធ្លាប់​បានរៀបចំ​ចប់សព្វគ្រប់​ហើយ​ម្តង​ដែរ​កាលពីពេល​កន្លងទៅ​តែ​ត្រូវបាន​ផ្អាក​។​a kheng pragnent 

​ក្នុងឱកាស​អញ្ជើញ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ញ​ជួញដូរ​មនុស្ស ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​បន្ដ​ឆ្នាំ​២០២២ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា​«​ទាក់ទង​ច្បាប់​ពពោះ​ជំនួស បញ្ហា​នេះ​យើង​បានរៀបចំ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដែល​យើង​បាន​ព្រាង​ចប់សព្វគ្រប់​ហើយ​។ ប៉ុន្ដែ​ដោយសារ​ច្បាប់​នេះ​ថ្មី​សម្រាប់​កម្ពុជា អញ្ចឹងទេ​យើង​ត្រូវការ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់ ដូច្នេះ​ត្រូវការ​ពេលវេលា​។ មកដល់ពេលនេះ​យើង​បាន​សិក្សា​ហ្មត់ចត់​ជាង​មុន​ហើយ ដូច្នេះ​អាច​លើកយក​បញ្ហា​នេះ​មកវិញ ព្រោះ​កន្លង​ខ្ញុំ​ស្នើ​ឲ្យ​ផ្អាក​មួយរយៈ អញ្ចឹង​ឥលូវ​នេះ​អាច​លើកយក​បញ្ហា​នេះ​មក​ជជែក​គ្នា​ឡើងវិញ​បាន ខ្ញុំ​សូម​គាំទ្រ​»​។​

​សម្ដេច​ក្រឡាហោម ស ខេង បានស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ​សិក្សា​ពី​បណ្ដា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ ក៏ដូចជា​អន្ដរជាតិ​ដែល​ប្រទេស​នោះ​ធ្លាប់​បានធ្វើ​រឿងនេះ ប៉ុន្ដែ​ក្រោយមក​មាន​ខ្លះ​បាន​លុបចោល​វិញ ដូច្នេះ​ត្រូវ​សិក្សា​អំពី​មូលហេតុ​នៃ​ការលុបចោល​ច្បាប់​នេះ​វិញ​ផងដែរ​។ ប៉ុន្ដែ​សម្ដេច​ថា បន្ទាប់ពី​ប្រទេស​នោះបាន​លុប​វិញ អ្នក​ដែល​ចង់បាន​កូន​តែ​មិនមាន​លទ្ធភាព​សម្រាប់​ព​ពោះ​ខ្លួនឯង​នោះ បាន​រត់​មក​ប្រទេស​កម្ពុជា​។​

​ចំណុច​នេះ សម្ដេច​ក្រឡាហោម បាន​ណែនាំ​ឲ្យ​សិក្សា​ពី​ប្រទេស​នោះ​ថា នៅពេល​មានច្បាប់​ពពោះ​ជំនួស​នេះ តើ​ប្រទេស​នោះ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​? សម្ដេច​ក៏បាន​ទទួលស្គាល់​ថា កម្ពុ​ជាមាន​អ្នក​ដែល​ហ៊ាន​ពពោះ​ជំនួស​បែបនេះ បើទោះបី​មិនទាន់​មានច្បាប់​អនុញ្ញាត​ក្ដី ដោយ​ពួកគាត់​បាន​លួចលាក់​ព្រមព្រៀងគ្នា​។ ប៉ុន្ដែ​ពេលខ្លះ​កូន​នោះ​សម្រាល​មក ក៏មាន​ការខ្វែងគំនិត​គ្នា ដោយ​អ្នក​ពពោះ​នោះ មិន​ព្រម​ប្រគល់​កូន​នោះគេ​វិញ​ក៏មាន ខណៈ​ច្បាប់​នេះ​នឹង​មានចែង​ត្រង់ចំណុច​នេះ​ដូចគ្នា​។​

​សូមបញ្ជាក់ថា​ច្បាប់​ស្ដីពី​ការ​ពពោះ​ជំនួស ត្រូវបាន​ក្រសួង​កិច្ចការនារី សហការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​ក្រសួងមហាផ្ទៃ ពិនិត្យ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ក្រាប​បទល្មើស​កើតចេញពី​ការ​ពពោះ​ជំនួស ដែលមាន​ធាតុ​ផ្សំ​ជា​បទល្មើស ហើយ​ត្រូវបាន​ចាប់ផ្តើម​តាក់តែង ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​ច្បាប់ នៃ​ក្រសួង​ទាំងបី កាលពី​ឆ្នាំ​២០១៦​។​​កន្លងទៅ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ស្ដ្រី​ខ្មែរ​មួយចំនួន​ផងដែរ ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ពពោះ​ជំនួស​នេះ ដោយ​ភាគី​បិតា​ជា​ជនជាតិ​បរទេស​៕a pragnent 

​