
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6535 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696706 នាក់
បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីការទូតនៃប្រទេសថៃ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥បានព្រមជាមួយគ្នាក្នុងការធ្វើសកម្មភាពនានាបម្រើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរដែលមានព្រំដែនជាប់គ្នា ពិសេសគឺលំហូរភ្ញៀវឆ្លងកាត់ច្រកព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំ រវាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោក ទុល ត្រៃសូរ៉ាត់ ( Tull TRAISORAT )ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងពីសារសំខាន់នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។មន្ត្រីនៃប្រទេសទាំងពីរបានយល់ដូចគ្នាថា វិស័យទេសចរណ៍ជាវិស័យអាទិភាព ខណៈតួលេខប្រចាំឆ្នាំនៃលំហូរជនជាតិថៃ និងអន្តរជាតិដែលបានឆ្លងចេញ-ចូលប្រទេសថៃ និងកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិរវាង ប្រទេសទាំងពីរមានប្រមាណជាង២លាននាក់ ។មន្ត្រីកម្ពុជា ថៃ បានបញ្ជាក់នូវអនុវត្តគោលដៅរួម គឺជំរុញកំណើនភ្ញៀវពី៣លានទៅ៤លាននាក់។
សូមបញ្ជាក់ថាបន្ទាយមានជ័យ ជាខេត្តជាប់ព្រុំដែនថៃមានតំបន់ទេសចរណ៍ច្រើនគួរសម ហើយក៏ជាខេត្តតភ្ជាប់ទៅកាន់តំបន់អង្គរខេត្តសៀមរាបផងដែរ ។ ខែមករាកន្លងទៅច្រកអន្តរជាតិប៉ោយប៉ែតមានភ្ញៀវអន្តរជាតិចូលតាមច្រកនេះចំនួន១៨៣.៦៣៩នាក់ និងភ្ញៀវទេសចរចេញចំនួន១៨៦.២២១នាក់។លោក ទុល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃថ្មី បានបញ្ជាក់ពីទិសដៅរួមគ្នានេះ ពីព្រោះវិស័យទេសចរណ៍ក៏ជាផ្នែកមួយយ៉ាងសំខាន់ជំរុញដល់វិស័យពាណិជ្ជកម្មផងដែរ ខណៈឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់ថា វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង ហើយក៏ជាប្រភពចំណូលថវិកាជាតិយ៉ាងសំខាន់។សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ លោកឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានទស្សនកិច្ចនៅរោងចក្ររបស់ ក្រុមហ៊ុន ធី.ខេ ហ្គាមេន ស៊ីសុផុន ចំកាត់ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផងដែរ៕