» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6562 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696733 នាក់

ឯកអគ្គរាជទូតកម្ពុជា នឹងនាំអត្តសញ្ញាណសម្លៀកបំពាក់ប្រពៃណី ទៅបង្ហាញលើឆាក World Costume Fashion Show នៅកូរ៉េ

 

កូរ៉េ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកស្រី Jin Hyang-Ja ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមហាន់ប៊ុកកូរ៉េ (Korea Hanbok Association) នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នាស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។a khoun korea 

លោកស្រី Jin Hyang-Ja បានជម្រាបជូន លោកឯកអគ្គរាជទូត ថាសម្លៀកបំពាក់ប្រពៃណីកូរ៉េ រឺហាន់ប៊ុក មានប្រមាណ ៨ពាន់ប្រភេទ ដែលប្រជាជនកូរ៉េយកមកស្លៀកពាក់ទៅតាមជំនាន់ រឺ បិរបទនៃកម្មវិធីនីមួយៗ ។ លោកស្រី បានប្រគល់សម្លៀកបំពាក់ប្រពៃណីកូរ៉េហាន់ប៊ុក ជូនលោក និងភរិយា សម្រាប់ស្លៀកក្នុងពិធីផ្លូវការនានារបស់កូរ៉េផងដែរ។

ក្នុងឱកាសនោះលោកស្រី Jin Hyang-Ja បានអញ្ជើញលោក ឃួន ផុនរតនៈ ចូលរួមកម្មវិធីបង្ហាញម៉ូដសំលៀកបំពាក់ពិភពលោក World Costume Fashion Show ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ខាងមុខនេះ។

លោកទូត បានថ្លែងអំណរគុណចំពោះសមាគម ដែលបានច្នៃសំលៀកបំពាក់ប្រពៃណីកូរ៉េដ៏ស្រស់ស្អាតជូនលោក និងភរិយា និងស្វាគមន៍ ចំពោះការអញ្ជើញស្ថានទូតចូលរួម ក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ពិភពលោក ដែលវានឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់បង្ហាញសម្លៀកបំពាក់ប្រពៃណីកម្ពុជាលើឆាកអន្តរជាតិ៕a  khoun korea