» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7556 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697727 នាក់

ចាប់ពី​ថ្ងៃទី​៦-១០ មេសា នឹងមាន​ការរៀបចំ​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ

 


​ភ្នំពេញ​៖ ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ ដែលមាន​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៦-១០ ខែមេសា ឆ្នាំ​២០២២​ខាងមុខ ទោះបី​មិនមាន​ព្រឹត្តិការណ៍​សង្ក្រាន្ត ដូច​នៅ​បណ្ដា​ឆ្នាំ​កន្លង​ទៅនោះ​ក៏ដោយ​។a tour newyear1 

​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​ពិព័រណ៍​នេះ គឺ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផង ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ផលិតផល​ទេសចរណ៍​ផង និង​ដើម្បី​បង្ហាញ​នូវ​មុខមាត់​របស់​ពហុ​កីឡាដ្ឋាន​ជាតិ​ដ៏​ធំ​មួយ​នេះ​ផងដែរ ដែល​មិន​ត្រឹម​ត្រូវតែ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាទី​តាំង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជា​កម្មវិធី​កម្សាន្ត​នានា​ផងដែរ​។

​កម្មវិធី​នានា​នៅក្នុង​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ រួមមាន ការតាំងពិព័រណ៍​ផលិតផល កម្មវិធី​សម្ដែង​របាំ​ប្រពៃណី កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ចម្រុះ កម្មវិធី​ចម្រៀង​និង​រាំលេង​កម្សាន្ត​តាម​ចង្វាក់​ប្រពៃណី​ខ្មែរ និង​កម្មវិធី​សម្ដែង​សិល្បៈ​គុន​ខ្មែរ កម្មវិធី​ប្រឡង​ក្រុម Tik Tok និង​កម្មវិធី​ប្រឡង​ចម្រៀង ការសម្ដែង​របាំ​ឆៃយ៉ាំ និង​របាំ​គ្រុឌ កម្មវិធី​ប្រឡង​បវរកញ្ញា​មជ្ឈិមសម័យ​ជាដើម ដែល​នឹង​ប្រព្រឹត្ត​ទៅតាម​ពេលវេលា និង​ម៉ោង​ផ្សេងៗ​គ្នា​ពេញ​ក្នុង​រយៈពេល​៥​ថ្ងៃ​។


​លោក ថោង ខុន​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រាជធានី​ភ្នំពេញ​នេះ នៅ​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និង​នៅ​ខេត្ត​ឬ​ក្រុង​ផ្សេងទៀត​ក៏មាន​ការរៀបចំ​សង្ក្រាន្ត ឬ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ផងដែរ ពោលគឺ​ធ្វើ​ទៅតាម​លទ្ធភាព​របស់​អាជ្ញាធរ​រៀងៗ​ខ្លួន​៕a tour newyear 
​