» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699458 នាក់

កម្មវិធីប្រណាំងរទេះសាឡីនៅខេត្តកំពង់ស្ពឺបង្ហាញពីការរក្សាកេរ្តិ៍មរតកខ្មែរ

កំពង់ស្ពឺ​៖​ព្រឹក​ថ្ងៃអាទិត្យ ១៤​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៤ រដ្ឋបាលខេត្ត​កំពង់ស្ពឺ រៀបចំ​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន នៅ​បរិវេណ​របស់​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយមាន​ការចូលរួម​យ៉ាង​កុះករ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ឆ្ងាយ​ជិត ។a cart racing2

​រដ្ឋបាលខេត្ត​កំពង់ស្ពឺ និង​មន្ត្រី​នៃមន្ទីរវប្បធម៍ខេត្តបានសហការរៀបចំ​កម្ម​វិធី​នេះ ដែលជា​ការរក្សា​នូវ​ទំនៀមទម្លាប់ ក៏ដូចជា​ប្រវត្តិ​នៃ​ពិធី​នេះ ។​រទេះសាឡី​គោ កាលដើមឡើយ គឺ​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​ដឹកជញ្ជូន​បណ្ណាការ​ក្នង​ពិធី​អាពាហ៍ពិពាហ៍ និង​ដឹកជញ្ជូន​លោកយាយ លោកតា ចូលរួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​បុណ្យប្រពៃណី និង​ពិធីបុណ្យ​ផ្សេងៗ​តែប៉ុណ្ណោះ​។ លុះ​ក្រោយៗ​មកទៀត អ្នកភូមិ​ក៏បាន​ផ្ដួច​ផ្ដើមគំនិត​បង្កើតជា​ពិធី​ប្រណាំង​រទេះសាឡី​គោ​លឿន​នេះ នៅតាម​ភូមិ សហគមន៍​រហូតដល់​ទីប្រជុំជន ដើម្បី​អបអរសាទរ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។​

សម្រាប់​កម្មវិធី​នៅ​ភូមិ​រំដួល​នេះ​មានការ​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​ចិញ្ចឹម​គោមួយ​ចំនួន​បន្ថែមទៀត មាន​អ្នកចូលរួម​ប្រកួត​ប្រមាណ​ជា​៥០​នាក់ និង​អ្នកទស្សនា​រាប់រយ​នាក់​ឯណោះ ។ មាន​ចំនួន​រទេះសាឡី​គោ ចូលរួម​ក្នុង​ឆ្នាំ​២០២៤​សរុប​៥០​គូ​(​គូ​ធំ​មាន​ចំនួន​២១​គូ និង​គូ​តូច​មាន​ចំនួន​២៩​គូ​) មកពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និង​ខេត្តកំពង់ស្ពឺ សម្រាប់​ជ័យលាភី​គឺ​រួមមាន​៖
​ក​. គោ​គូ​ធំ​៖- លេខ​១ ៖ មកពី​ខេត្តកំពង់ចាម។- លេខ​២ ៖ មកពី​ខេត្តកំពង់ស្ពឺ។- លេខ​៣ ៖ មកពី​រាជធានី​ភ្នំពេញ​
​ខ​. គោ​គូ​តូច៖- លេខ​១​ស្ទួន ៖ មកពី​ខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល៖- លេខ​៣ ៖ មកពី​រាជធានី​ភ្នំពេញ ។​​អ្នករៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រទេះសាឡី​គោ​លឿន និយាយថា កម្មវិធី​ប្រកួតប្រជែង​ជា​ប្រពៃណី​ដែលមាន​អាយុកាល​រាប់​សតវត្ស បាន​រស់​ឡើងវិញ​ជាង​មួយ​ទសវត្សរ៍​មុន​។ សម្រាប់​កម្មវិធី​ប្រណាំង​រទេះ​នៅ​ឆ្នាំនេះ គឺជា​លើក​ទី​១០​ហើយ ចាប់តាំងពី​ក្រុមការងារ​បានចាប់ផ្តើម​ប្រារព្ធ​ពិធី​បែបនេះ​សារ​ឡើងវិញ ។​សម្រាប់​ជ័យលាភី​នៅក្នុង​មហោស្រព​ប្រណាំង​រទេះសាឡី​គោ​លឿន ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ១,២ លាន​រៀល (២៩៨ ដុល្លារ​អាម៉េរិក​) រួម​ជាមួយនឹង​ពានរង្វាន់​គោ​ឈើ​មួយគ្រឿង ។a cart racing a cart racing1 


​