» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6927 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697098 នាក់

​ប្រទេស​ឡាវ បានប្រគល់​ដំរី​ញី​ឈ្មោល​មួយគូ​ដល់​ប្រទេស​កម្ពុជា

​តាកែវ​៖ ប្រទេស​ឡាវ​បានប្រគល់​ដំរី​ញី​ឈ្មោល​មួយគូ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ជា​និមិត្តរូប​នៃ​ចំណង​សាមគ្គីភាព​រវាង​រដ្ឋាភិបាល និង​ប្រជាជាតិ​ទាំងពីរ​។ ពិធី​ប្រគល់​-​ទទួល​សត្វ​ដំរី​ញី​-​ឈ្មោល​មួយគូ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៤​នេះ នៅ​ឧទ្យាន​សួនសត្វ​ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» ក្រោម​អធិបតីភាព លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក Linkham DOUANGSAVANH រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ព្រៃឈើ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​a elefen lao 

​សូម​រំលឹក​ផង​ថា នាឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា នា​ថ្ងៃទី​២៣-២៤ ខែមេសា ឆ្នាំ​២០២៤ កន្លងមកនេះ លោក Thongloun SISOULITH ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​ថ្វាយ​នូវ​តង្វាយ​សត្វ​ដំរី​ចំនួន​មួយគូ «​ញី​មួយ និង​ឈ្មោល​មួយ​» ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​ជា​និមិត្តរូប​នៃ​ចំណង​សាមគ្គីភាព​រវាង រដ្ឋាភិបាល និង​ប្រជាជាតិ​ទាំងពីរ ហើយ​ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​ដោយ​សេចក្តីសោមនស្ស​ជា​អនេក​ទទួល​តង្វាយ​សត្វ​ដំរី​មួយគូ​នេះ និង​ប្រោស​ព្រះរាជ​ប្រទាន​ជូន​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា ដើម្បី​ដឹកនាំ​ចាត់ចែង​រៀបចំ​ពិធី​ប្រគល់​-​ទទួល និង​ទទួល​ចិញ្ចឹម​ថែរក្សា​ជា​បន្ត​។​

​សត្វ​ដំរី​ញី​-​ឈ្មោល​មួយគូ​នេះ មាន​ប្រភព​មកពី​ស្រុក Thongmixay ខេត្ត Xaigna-bouli សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលមាន​ព័ត៌មាន​សង្ខេប​ដូចខាងក្រោម​៖* ដំរី​ញី​ឈ្មោះ «​រំដួល​» កើត​នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២០ (​អាយុ ៣​ឆ្នាំ ៩​ខែ​) អត្តសញ្ញាណ microchip៖ ៩៣៣០៧៦៤០០៥៧២១២៥​។​* ដំរី​ឈ្មោល ឈ្មោះ «​ចំប៉ា​» កើត​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ (​អាយុ ៣​ឆ្នាំ ៧​ខែ​) អត្តសញ្ញាណ microchip៖ ៩៣៣០៧៦៤០០៥៧២១២៥​។​​សត្វ​ដំរី ច្រើន​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឫស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។ ដំរី​ស៊ី​សំបកឈើ ស្លឹកឈើ មើម​ឈើ ឫស​ឈើ​ខ្ចីៗ ទំពាំង ឫស្សី ផ្តៅ​និង វ​ល្លិ៍​ជាដើម​។​

​ចំពោះ​ការចិញ្ចឹម​ក្នុង​សួនសត្វ ដំរី​អាច​ស៊ី​ផ្លែឈើ អំពៅ ចេក​។ ដំរី​ផឹកទឹក​រហូតដល់ ២០០​លីត្រ ក្នុង​មួយថ្ងៃ (​នៅ​កន្លែង​សម្បូរ​ទឹក​)​។ ដំរី​ច្រើន​ផ្តល់កំណើត​កូន ក្នុង​ខែកក្កដា​-​សីហា កូន​ម្តង​បាន​១​ក្បាល​ឬ​ភ្លោះ​ក៏មានដែរ​។ ប៉ុន្តែ​កម្រ​ណាស់ បន្ទាប់ពី​ពពោះ​រយៈពេល​២១​ខែ (​យូរ​បំផុត​២៥​ខែ​)​។ ដំរី​មេ​អាច​បន្ត​ពូជ​បាន​នៅ​អាយុ ១៥-១៦ ឆ្នាំ ហើយ​អាច​មានកូន​រហូតដល់​អាយុ ៥០-៧០​ឆ្នាំ និង​អាច​បង្កើតកូន​បាន​៤ ឬ ៥​ដង​។ គេ​អាច​សម្គាល់​ដំរី​ឈ្មោល​ចុះ ប្រេង​នៅពេលដែល​គេ​ឃើញ​មាន សារធាតុ​រាវ​ម្យ៉ាង​ហូរ​ចេញពីរ​ន្ឋ​មួយ​នៅ​ចន្លោះ​ត្រចៀក និង​ភ្នែក​ដែលជា​ទូទៅ​នៅ​ចន្លោះ​ខែវិច្ឆិកា​ដល់​ធ្នូ​។​
​

ក្រសួងកសិកម្ម បានរៀបចំ​សាងសង់​តុបតែង​ទ្រុង​នៅ ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» សម្រាប់​ដំរី​មួយគូ​នេះ​។ ទ្រុង​ត្រូវបាន​សាងសង់ យ៉ាង​សម្រិតសម្រាំង និង​ធំ​ទូលាយ មាន​ទំហំ​បណ្តោយ​៥០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ និង​កម្ពស់​១,៣​ម៉ែត្រ ជាមួយនឹង​រោង​សម្រាប់​ដំរី ដេក​ទំហំ​បណ្តោយ​១២​ម៉ែត្រ និង​ទទឹង ៦​ម៉ែត្រ និង​អាងទឹក​មួយ​នៅក្នុង​ទ្រុង​នេះ​ផងដែរ ដើម្បីឱ្យ​ដំរី​ត្រាំ និង​លេង​ទឹក​នៅក្នុង​តំបន់​ព្រៃឈើ សមស្រប តាម​លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ដំរី អាស៊ី​ដែល​រស់នៅ​ស្រដៀង​ទៅនឹង​ព្រៃ​ធម្មជាតិ និង​មាន​សុខុមាល​ភាពល្អ​។​ ភាគី​ឡាវ​បា​នប​ញ្ចូ​ន​ហ្មដំរី​ចំនួន ២​នាក់ «​លោក SAK SI OUBON និង​លោក VILAI XAINGAVONG» ដើម្បី​ជួយ​មើលថែរក្សា​សត្វ​ដំរី​មួយគូ​នេះ ក្នុង​រយៈពេល​៦​ខែ នៅក្នុង​តំបន់​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​»​។

​ឧទ្យាន​សួនសត្វ ព្រៃ​ការពារ និង​សួន​ភូតគាម «​ភ្នំ​តា​ម៉ៅ​» មាន​សត្វ​ដំរី​ញី​-​ឈ្មោល​ចំនួន ៤​ក្បាល​ស្រាប់​ក្នុងនោះ​ញី​២​ក្បាល «​ដំរី​ញី​០១​ក្បាល​ឈ្មោះ​ឡាក់​គី​មាន​អាយុ​២៥​ឆ្នាំ និង​០១​ក្បាល​ទៀត​ឈ្មោះ​ចំរើន​មាន​អាយុ​៣៥​ឆ្នាំ​» និង​ឈ្មោល​២​ក្បាល «​ដំរី​ឈ្មោល ០១​ក្បាល​ឈ្មោះ​ឈូក​អាយុ ១៨​ឆ្នាំ និង​០១​ក្បាល​ទៀត ឈ្មោះ​សាគរ​មាន​អាយុ​៣២​ឆ្នាំ​» ដែល​កំពុង​ត្រូវបាន​ថែទាំ និង​ផ្តល់​ចំណី​បាន​យ៉ាង​ល្អប្រសើរ ហើយ​ដំរី​ទាំងពីរ​ក្បាល​ដែលជា​អំណោយ​របស់​ភាគី​ឡាវ នឹងត្រូវ​ថែរក្សា​ជាមួយនឹង​ដំរី​ទាំង​៤​ក្បាល​របស់ ឧទ្យាន​សួនសត្វ​។​អំណោយ​ដំរី​មួយគូ​របស់​ឡាវ ជាការ​រួមចំណែក​ដល់​ការបង្កើន​ចំនួន​ដំរី​ស្រុក នៅពេល​ដំរី​ទាំងពីរ​នៅ​វ័យក្មេង ដែលមាន​លទ្ធភាព​បន្ត​ពូជ​នៅពេល​ខាងមុខ និង​ជំនួស​សត្វ​ដំរី​ស្រុក​ដែលមាន​អាយុ​កាន់តែ​ចាស់ ដោយសារ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​ការចាប់​ទាក់​សត្វ​ដំរីព្រៃ​មក​ផ្សាំង​នោះទេ​៕a elefen lao1 
​