» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697319 នាក់

ឧកញ៉ា​ឈ្មួញ​គោ​និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ស្នើ​ដ​ភាគី​វៀត​ណា ជួយ​ទិញ​កសិផល និង​សាច់សត្វ​ពី​ប្រទេស​កម្ពុជា ឱ្យបាន​ច្រើនជាង​មុន​

 


​វៀតណាម​៖ សំណើរ​របស់​ឧកញ៉ា ជឹម សុខ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តព្រៃវែង គឺ​ពេ​ឡ​ធ្វើ​តំណាង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​សរុប​ជិត ៤០​រូប ធ្វើ​ទស្សនកិច្ច​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៥​។​a jim sok vn4 

​កម្មវិធី​ទស្សនកិច្ច​ពាណិជ្ជកម្ម​ឆ្នាំ​២០២៥ រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុ​ជា និង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច​(BDC) ដោយមាន​ការចូលរួម​ពី​តំណាង​សភាពាណិជ្ជកម្ម​ទូទាំងប្រទេស ក្នុង​គោលបំណង​សំខាន់ ដើម្បី​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រ​វាង​ពាណិជ្ជករ​កម្ពុជា និង​វៀតណាម ការចាប់​ដៃគូ​ពាណិជ្ជកម្ម និង​ចុះ​ទស្សនកិច្ច​ទីតាំង​ប្រព័ន្ធ​ផលិតកម្ម ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង​ដំណើរការ​ពាណិជ្ជកម្ម ផលិតកម្ម និង​ការកែច្នៃ ក៏ដូចជា​ឱកាស​ពិសេស​មួយ​ក្នុង​ការដាក់​បង្ហាញ​ផលិតផល​ទៅវិញទៅមក​រវាង​កម្ពុ​ជា​-​វៀតណាម​។​

​ក្នុងជំនួប​ជាមួយ​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា និង​តំណាង​វិនិយោគិន​វៀតណាម ក្នុង​ទីក្រុង​ហូ​ជី​មី​ញ​ឧកញ៉ា ជឹម សុខ បានស្នើ​ដល់​ភាគី​វៀតណាម​លើ ៣​ចំណុច​សំខាន់ គឺ ទី​១ ជួយ​ទិញស្រូវ​ពី​កម្ពុជា ឱ្យបាន​កាន់តែ​ច្រើនជាង​មុន ទី​២ ជួយ​បង្កលក្ខណៈ​ងាយស្រួល​ផ្នែក​ច្បាប់​ដល់​កម្ពុជា ដើម្បី​នាំចូល​សាច់សត្វ​មកកាន់​ទីផ្សារ​វៀតណាម និង​ទី​៣ ជួយ​ទិញ​កសិផល​ផ្សេងទៀត​ដែល​កម្ពុជា ផលិត​បាន​ច្រើនតែ​មិនទាន់មាន​ទីផ្សារ​គ្រប់​ជ្រុងជ្រោយ ដូចជា ដំឡូង​មី កៅស៊ូ និង​ស្វាយចន្ទី​។​

​ឧកញ៉ា ជឹម សុខ រំពឹង​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​នេះ ក៏​នឹង​ផ្តល់ឱកាស​ដល់​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ស្វែងយល់​អំពី​បច្ចេកទេស​ថ្មីៗ បច្ចេកវិទ្យា​ទំនើបៗ និង​ការបង្កើត​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ពាណិជ្ជករ ធុរជន និង​អ្នកជំនាញ​របស់​ប្រទេស​វៀតណាម ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​ផលិតផល សមត្ថភាព​ផលិតកម្ម និង​ជំរុញ​នវានុវត្តន៍​។​​ឯ​លោក ង្វៀន វ៉ាន​ណា​ម ប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា នៃ​ទីក្រុង​ហូជីមិញ​បាន​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​ពាណិជ្ជកម្មរ​បស់​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​មកកាន់​ប្រទេស​វៀតណាម​។​លោក រំពឹងថា ពាណិជ្ជករ​នៃ​ប្រទេស​ទាំងពីរ អាច​ក្លាយជា​ដៃគូ​សហការ​ក្នុង​ការផលិត និង​ជួញដូរ​ទំនិញ​ដែល​ភាគី​ទាំងពីរ​មានលទ្ធភាព​ប្រើប្រាស់ បំពេញតម្រូវការ​រប​ស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​រវាង​ទីក្រុង​ហូជីមិញ និង​តំបន់​ផ្សេងៗ​ទៀត​។​

​លោក ង្វៀន វ៉ាន​ណា​ម ក៏បាន​អះអាង​ផងដែរ​ថា លោក​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ពាណិជ្ជ​កម្ម​ទៅកាន់​ប្រទេស​កម្ពុជា ដោយ​នាំយក​នូវ​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដើម្បី​ទៅ​ចាប់​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ភាគី​កម្ពុជា នាពេល​ខាងមុខនេះ​។​​សូមបញ្ជាក់​ថាបើ​គិត​ត្រឹម​ឆ្នាំ​២០២៤​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​ឈានដល់ ៧,០៨ ពាន់​លាន​ដុល្លារ​ពី​ខែមករា​ដល់​ខែវិច្ឆិកា​នៃ​ឆ្នាំ ។​​យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​វៀតណាម​បាន​កើនឡើង​២៦.៣ ភាគរយ និង​ឈានដល់ ៣.២៩ ពាន់​លាន​ដុល្លារ ។​

​ការនាំ​ចូល​របស់​កម្ពុ​ជា​ពី​វៀតណាម​ក៏បាន​កើនឡើង ១៦ ភាគរយ និង​ឈានដល់ ៣,៧៩ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ពេលនេះ ដែល​ស្មើនឹង ១៣,៨ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។​​កម្ពុជា​នាំចេញ​កសិផល​ទៅ​វៀតណាម​ជា​ចម្បង​រួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ និង​ថ្នាំជក់​។ ដោយឡែក​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​រួមមាន​សម្ភារ​សំណង់ គ្រឿងចក្រ ឥន្ធនៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក ជី​កសិកម្ម ចំណី​សត្វ បន្លែ និង​ផ្លែឈើ​។​​កន្លងមក កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ភាគច្រើន​ទៅ​ប្រទេស​វៀតណាម​។​
​

របាយការណ៍​របស់​ស​មា​គម​ស្វាយចន្ទី​កម្ពុជា​បង្ហាញថា ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​ស្វាយចន្ទី​ចំនួន ៦១៨,០០០ តោន ស្មើនឹង ៩៤.២ ភាគរយ​នៃ​ការនាំចេញ​សរុប​របស់ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម​។​​កម្ពុជា និង​វៀតណាម​ក៏​កំពុង​ព្យាយាម​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​ឱ្យ​លើសពី ១០ ពាន់​លាន​ដុល្លារ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ និង​ដល់ ២០ ពាន់​លាន​ដុល្លារ​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។​

​យោងតាម​លោក វិចិត្រ ឡោ អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​កំពុង​កើនឡើង​ដោយសារតែ​ការផ្លាស់ប្តូរ​និន្នាការ​សេដ្ឋកិច្ច​ដែលជា​លទ្ធផល​នៃ​ការប្រកួតប្រជែង​នយោបាយ និង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​​លោក​បាន​មានប្រសាសន៍ថា “​ការផ្លាស់ប្តូរ​និន្នាការ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​បាន​អនុញ្ញាតឱ្យ​កម្ពុជា​ប្រើប្រាស់​ភូមិសាស្ត្រ​ជិតខាង​របស់ខ្លួន​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ទាញយក​ផលប្រយោជន៍ និង​ពង្រីក​សក្តានុពល​ពាណិជ្ជកម្ម​ដោយ​សម្រួល​នីតិវិធី​គយ កាត់បន្ថយ​ពេលវេលា​បោសសម្អាត និង​បង្កើន​ប្រសិទ្ធភាព​ពាណិជ្ជកម្ម​រួមជាមួយ​ប្រទេសជិតខាង​”​។​

​គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ​២០២៤ វៀតណាម​មាន​គម្រោង​វិនិយោគ​ចំនួន ២០៨ នៅ​កម្ពុជា ដែលមាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន​២.៩១ ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​វៀតណាម​ក្លាយជា​វិនិយោគិន​មួយ​ក្នុងចំណោម​វិនិយោគិន​ធំជាងគេ​ទាំង​១០​នៅ​កម្ពុជា​។​​កម្ពុជា​ក៏មាន​គម្រោង​វិនិយោគ​ចំនួន ៣៥ នៅ​ប្រទេស​វៀតណាម ដែលមាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ៧៥,៧៦ លាន​ដុល្លារ​។​

​ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ក្នុងអំឡុង​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ឈានដល់ ១២.៧៦ ពាន់​លាន​ដុល្លារ​។​​ប្រទេស​ចិន​ក៏​ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​ទី​បី​សម្រាប់​កម្ពុជា បន្ទាប់ពី​សហរដ្ឋអាមេរិក និង​វៀតណាម ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់ ១.៦ ពាន់​លាន​ដុល្លារ កើនឡើង ២២.៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​ជាមួយ​សហរដ្ឋអាមេរិក​បាន​ឈានដល់ ៩,៣ ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ខែមករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ កើនឡើង ១១,២ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​​សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដែលមាន​ចំណែក ៣៧.៩​ភាគរយ​។​a jim sok vn2 a jim sok vn3 

​