» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7032 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257582 នាក់

លោក​ឈាង​វុន​ចោទ​កម្មករ​និង​ពេទ្យ​ថា​ឃុ​ប​ឃឹ​ត​គ្នា​ស៊ីប្រាក់​បេឡា​សង្គម​!

 

​ភ្នំពេញ​៖ មហាជន​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្រោយពី លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​រដ្ឋសភា បាន​និយាយ​កាលពី​ថ្ងៃទី​២​តុលា​ម្សិលមិញ​ថា ប្រាក់ចំណូល​រដ្ឋ​ត្រូវបាន​បាត់បង់​តាមរយៈ​ការឃុបឃិត​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ​។​a chheang vun2 

​លោក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​បាន​និយាយថា​គ្រូពេទ្យ និង​អ្នក​ជម្ងឺ​ឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម តាមរបៀប​គ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការព្យាបាល ។​“ វា​មិន​ត្រឹមតែ​មន្ត្រីរាជការ​ដែល​ចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្មករ​ក៏​ឃុបឃិត​គ្នា​ជាមួយ​មន្ទី​ពេទ្យ​បង្អែក និង​មន្ត្រី​មណ្ឌល​សុខភាព​មួយចំនួន​ដើម្បី​ចេញ​លិខិត​សម្រាក​ព្យាបាល និង​ចេញ​វិក័យប័ត្រ​គិត​ប្រាក់​ពី​បេឡា​ជាតិ​សន្តិសុខ​ផងដែរ​” ។ តាមពិត​ពួកគេ​មិន​ឈឺ​ទេ ហើយ​ពួកគេ​គ្រាន់តែ​ចង់​សម្រាក​នៅផ្ទះ​ប៉ុណ្ណោះ​”​។

លោក​បាន​បន្ថែមថា “​ដូច្នេះ​រដ្ឋ​នឹង​ខាតបង់​ចំណូល ហើយ​និយោជក​ក៏​បាត់បង់​កម្លាំង​ពលកម្ម ដោយសារតែ​ការឈប់​សម្រាក​ឈឺ​”​។​បន្ទាប់ពី​បាន​ចោទប្រកាន់​រឿង​ឃុ​ប​ឃឹ​ត​គ្នា​ពុករលួយ​ស៊ីដាច់​ប្រាក់​បេឡា​សង្គម​លោក​ឈាង​វុន​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ទី​៤​តុលា​។​

​ទាក់ទង​រឿងនេះ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​កាសែត​ថា ក្រសួង​មិនទាន់​ទទួលបាន​របាយការណ៍​អំពី​ការបោកប្រាស់​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ទេ “​យើង​មិនទាន់​បានទទួល​របាយ​ការណ៍​ពី​រដ្ឋសភា​នៅឡើយ​ទេ​”​តែ​លោក​គាំទ្រ​ការធ្វើ​ច្បាប់​។​សម្តី​របស់​ចោទប្រកាន់​លើ​កម្មករ​ខុស​ទំនង​ដោយ​គ្មាន​របាយការណ៍​បង្ហាញរ​បស់​លោក​ឈាង​វុន​បង្ក​ឲ្យ​មានការ​រិះគន់​ពេបជ្រាយ​ពេល​បណ្តាញ​សង្គម​ចេញពី​មេ​សហជីព​នានា​។​

លោក​ផែង វ​ណ្ណះ​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ម្នាក់ បាន​បង្ហោះ​សារ​មួយ​ក្នុង​បណ្តាញ​សង្គម​និយាយ​ចំអក​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​ឈឺក្បាល​ណាស់​ដែលមាន ឯកឧត្តម​តំណាងរាស្ត្រ​ម្នាក់ ចោទប្រកាន់​កម្មករ កម្មការិនី ធ្វើ​ពុត​ជា​ឈឺ​ព្រោះ​ខ្ជឹ​ល​ធ្វេ​ី​ការបណ្ដាលអោយ​បាត់​ថវិកាជាតិ ។ ហ៉ឺ​ម ជន​ពុករលួយ​លួច​លុយ​ជាតិ មិន​លើក​យកមក​និយាយ បែ​ជា​មក​ចោទ កម្មករ កម្មការិនី ជា​អ្នក​ធ្វេ​ី​អោយ​បាត់​លុយ​រដ្ឋ​ទៅវិញ ។ គិត​ទៅ​ហេតុតែ​គ្នា​ក្រីក្រ ជា​កម្មករ កម្មការិនី ទន់ខ្សោយ គេ​ចោទថា​ម៉េច​ក៏បាន ។ ខ្ញុំ​ពិតជា​ហួសចិត្ត​ណាស់ ពេលលឺ​តំណាងរាស្ត្រ​ម្នាក់​នោះ​និយាយ​ចោទ​កម្មករ​បែបនេះ ។​»

​សូមបញ្ជាក់ថា កាលពី​ខែសីហា ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័ត​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​ពង្រីក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ផ្តល់នូវ​បណ្តាញ​សន្តិសុខ​ហិរញ្ញវត្ថុ​សម្រាប់​មន្ត្រីរាជការ និង​អ្នក​ដែល​នៅក្នុង​វិស័យ​ឯកជន និង​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​៕a chheang vun5 a chheang vun6 a chheang vun3 a chheang vun4