» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700633 នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​ពី​ការបន្ត​ប្រជុំ​ដោះស្រាយ​វិវាទ​បុរី វី​អាយ​ភី ស្ថិតនៅ​ភូមិ​ម៉ឺ​ន្ត្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈសេចក្តីប្រកាសពត៍មានបានជម្រាបជូន​ដល់​សាធារណជន​មេត្តា​ជ្រាបថា បន្ទាប់ ពី​ទទួលបាន​ករណី​វិវាទ​ការអនុវត្ត​កិច្ចសន្យា រវាង​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​អចលនទ្រព្យ​ជាមួយ​ម្ចាស់​បុរី វី​អាយ​ភី មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ម៉ី​ន្ទ្រា សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រួចមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់ ឱ្យ​រដ្ឋបាល​ខណ្ឌដង្កោ​ពិនិត្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ចំនួន ០៤​លើក គឺ​នៅ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ និង​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២៣ ប៉ុន្តែ​ពុំទាន់​បាន​លទ្ធផល​សះជា​នៅឡើយ​។a construct vip 

ដោយ​វិវាទ​មាន​លក្ខណៈ​ស្មុគស្មាញ និង ពាក់ព័ន្ធ​ច្រើន​ភាគី​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ឱ្យ​រដ្ឋបាល​ខណ្ឌ​បញ្ជូន​សំណុំ​ឯកសារ មក ធ្វើការ​ដោះស្រាយ​បន្ត​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ពេល​សំណុំ​ឯកសារ​បានមក​ដល់រ​ដ្ឋ​បាល​រាជធានី ភ្នំពេញ បានធ្វើការ​សម្របសម្រួល​ដោះស្រាយ​ចំនួន ០៣​លើក​បន្ថែមទៀត គឺ​នៅ​ទីតាំង​បុរី​ផ្ទាល់ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២២ និង​នៅ​សាលាខណ្ឌ​ដង្កោ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ និង​នៅ​សាលា​រាជធានី​ភ្នំពេញ ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​សូមបញ្ជាក់​បន្ថែមទៀត​ថា ករណី​វិវាទ​នេះ ជា​វិវាទ​ការអនុវត្ត​កិច្ចសន្យា​ដែល​ធ្វើឡើង​ដោយមាន ការឯកភាព​គ្នា​រវាង​ភាគី​ទាំងពីរ (​អ្នកទិញ និង​អ្នកលក់​) ជា​សំណុំរឿង​រដ្ឋប្បវេណី មាន​ភាពស្មុគស្មាញ ចាក់ស្រេះ ដោយហេតុថា​៖១- សំណុំ​រឿងនេះ ជា​វិវាទ​រដ្ឋប្បវេណី ស្ថិតក្រោម​សមត្ថកិច្ច​ដោះស្រាយ​របស់​ស្ថាប័ន​តុលាការ​។​២- ភាគី​ម្ចាស់​បុរី​ពុំមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អាជីវកម្ម​អភិវឌ្ឍន៍​អចលនវត្ថុ លក់​ដី​ឡូ​តិ៍​-​ផ្ទះល្វែង​ស្របតាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​នានា​។​៣– ម្ចាស់​បុរី​រង​បណ្តឹង​ព្រហ្មទណ្ឌ ខ្លះ​ជាប់ឃុំ​បណ្តោះអាសន្ន ខ្លះ​រត់គេចខ្លួន​ដោយ​មិន ចាត់​តំណាង​ស្របច្បាប់​ដែលមាន​សិទ្ធិ​សម្រេច​ចូលរួម​ដោះស្រាយ​។ លើសពីនេះ​ទៀត​។​​កន្លងមក​ម្ចាស់បំណុល​មួយចំនួន មិន​ព្រមឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ដោះស្រាយ​ក ប្រព័ន្ធតុលាការ​។​៤- ភាគី​ម្ចាស់​បុរី​បាន​យក​ប័ណ្ណកម្មសិទ្ធិ​សម្គាល់ការ​កាន់កាប់​អចលនវត្ថុ (​ប្លង់ដី​បុរី​) ទៅ ធ្វើការ​ដាក់បញ្ចាំ​ឯកជន និង​គ្រប់គ្រង​ចាត់ចែង​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពុំបាន​សមស្រប នាំឱ្យ​ខ្វះខាត​ថវិកា​សាងសង់​បុរី​ចប់សព្វគ្រប់ និង​ប្រគល់​កម្មសិទ្ធិ​ជូន​អ្នកទិញ​។​

៥- ភាគី​អ្នកទិញ​ដី​ឡូ​តិ៍​-​ផ្ទះល្វែង​មួយចំនួន ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន​ជូន​ក្រុមហ៊ុន ប៉ុន្តែ​ពុំទាន់​ទទួលបាន​ប្លង់​កម្មសិទ្ធិ​ដី​ឡូ​តិ៍ និង​ផ្ទះល្វែង ពុំបាន​ដាក់ពាក្យ​បណ្តឹង​ស្វែងរក ដំណោះស្រាយ​ភ្លាមៗ​នាំឱ្យមាន​ការអូសបន្លាយ​ពេលវេលា ធ្វើឱ្យ​សំណុំរឿង​កាន់​តែមាន​ភាពស្មុគស្មាញ​ចាក់ស្រេះ​ពាក់ព័ន្ធ​ច្រើន​ភាគី​៦- ភាគី​អ្នកទិញ​ដី​ឡូ​តិ៍​-​ផ្ទះល្វែង​មួយចំនួនទៀត ដែល​ពុំទាន់​បាន​បង់ប្រាក់​គ្រប់​ចំនួន​ជូន ក្រុមហ៊ុន បាន​ផ្អាក​ការបង់ប្រាក់​តាម​ការសន្យា ដោយ​មូលហេតុ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព សាងសង់ ឬ​ពុំ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​អ្នក​ដែល​បង់ប្រាក់​គ្រប់​ចំនួន​ដូចខាងលើ នាំឱ្យ ក្លាយជា​ឧបសគ្គ​បន្ថែមទៀត​ដល់​ការអនុវត្ត​កាតព្វកិច្ច​ដូច​មានចែង​ក្នុង​កិច្ចសន្យា​។​

​ដោយសារតែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ចំនួន ០៧​លើក​ខាងលើ នៅតែ​ពុំទាន់​ទទួល បាន​លទ្ធផល​សះជា​គ្នា នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​អញ្ជើញ គ្រប់ភាគី​វិវាទ​ពាក់ព័ន្ធ​ទាំងអស់​មក​ធ្វើការ​ដោះស្រាយ​បន្តទៀត​។ ជា​លទ្ធផល គ្រប់ភាគី​វិវាទ​ពាក់ព័ន្ធ ដែល​បាន​ចូលខ្លួន​ដោះស្រាយ​នៅថ្ងៃនេះ បាន​យល់ព្រម​ផ្ដិតមេដៃ​ប្រគល់​សិទ្ធិ​ជា​ផ្លូវ​ការជូន​រដ្ឋបាល​រាជធានី ភ្នំពេញ ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ក្នុង​យន្តការ​ក្រៅ​ប្រព័ន្ធតុលាការ​។​​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ត​ជម្រាបជូន​អំពី​លទ្ធផល​នៃ​ដំណើរការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ តុលាការ​ដល់​សាធារណជន​ឱ្យ​ជ្រាប​ជា​បន្តបន្ទាប់​បន្ថែមទៀត​។​​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​អំពី​ការខិតខំ ប្រឹងប្រែង​យកចិត្តទុកដាក់​សម្រប​សម្រួល​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នាពេល​កន្លងមក ៕a construct vip1 

​