» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5446 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695617 នាក់

ការ​បី​ទ​ក្រុមហ៊ុន​វិទ្យុ​VOA​លោក ត្រាំ​អាច​សល់​លុយ​ជិត​៣០០​លាន​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​តែ​នឹងថ្វើឲ្យប្រទេសផ្តាច់ការឡើងចាង


​អាមេរិក​៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែមីនា បុគ្គលិក​សរុប​ជាង​១៣០០​នាក់ នៃ​បណ្តាញ​ព័ត៌មាន​រដ្ឋ​អាមេរិក Voice of America ឬ VOA ត្រូវបាន​ដាក់ឱ្យ​ឈប់សម្រាក​ពី​ការងារ ហើយ​ការផ្តល់​មូលនិធិ​សម្រាប់​បណ្តាញ​ព័ត៌មាន​២​ផ្សេងទៀត គឺ​វិទ្យុ​អា​ស៉ី​សេរី​និង​វិទ្យុ​អឺរ៉ុប​សេរី ត្រូវបាន​លុបចោល បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ប្រតិបត្តិ​សំដៅ​បង្រួម​ទីភ្នាក់ងារ​សហព័ន្ធ ដែលមាន​តួនាទី​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ទទួល​មូលនិធិ​ពី​រដ្ឋាភិបាល​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a trum voa 

​សូមបញ្ជាក់ថា​ទីភ្នាក់ងារ​មេ​របស់ VOA គឺ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល ហៅ​កាត់ USAGM ក៏បាន​លុបចោល​ការផ្តល់​មូលនិធិ សម្រាប់​វិទ្យុ​អឺរ៉ុប​សេរី (Radio Free Europe/Radio Liberty) ហើយ​និង វិទ្យុ​អា​ស៉ី​សេរី (Radio Free Asia) ថែម​ទៀតផង​។​ទីភ្នាក់ងារ USAGM មាន​បុគ្គលិក​សរុប ប្រមាណ ៣៥០០​នាក់ ហើយ​ក្នុង​មួយឆ្នាំៗ ត្រូវ​ចំណាយ​ថវិកា ៨៨៦​លាន​ដុល្លារ (​ជិត​១​ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​យោងតាម​របាយការណ៍​ចំណាយ​ឆ្នាំ​២០២៤ ដែល​បានដាក់​ជូនទៅ​សភា​អាមេរិក​។​

​បន្ទាប់ពី​ការប្រកាស​នេះ លោក ដូ​ណា​ល់ ត្រាំ បានតែងតាំង លោកស្រី Kari Lake ដែលជា​អ្នក​គាំ លោក និង​ជា​អតីត​ពិធីការនី​ទូរទស្សន៍​អាមេរិក ធ្វើជា​ទីប្រឹក្សា​របស់​ទីភ្នាក់ងារ USAGM ។ លោកស្រី Kari Lake បាន​លើកឡើងថា ការ​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​របស់​សហព័ន្ធ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ លែង​ជា​អាទិភាព​របស់​ទីភ្នាក់ងារ USAGM តទៅទៀត​។​នាយក​វិទ្យុ VOA លោក Michael Abramowitz បានបង្ហាញ​ពី​អារម្មណ៍​សោកស្តាយ បន្ទាប់ពី​ខ្លួន​លោក ហើយ​និង​បុគ្គលិក VOA ជាង​១៣០០​នាក់​ត្រូវដាក់​ឲ្យ​សម្រាក​ពី​ការងារ​។ ចំពោះ​នាយក​គ្រប់គ្រង​VOA ការសម្រេច​របស់លោក​ដូ​ណា​ល់ ត្រាំ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​ផ្សាយ​របស់​វិទ្យុ VOA ដែលមាន​អាយុកាល ៨៣​ឆ្នាំ និង​ផ្សាយ​ជា​ភាសាបរទេស ចំនួន​៤៨​ភាសា និង​មាន​ចំនួន​អ្នក​ស្តាប់​ក្នុង​មួយ​សប្តាហ៍ ប្រមាណ ៣៦០​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ។ នាយក​រូបនេះ​បាន​បន្តទៀតថា វិទ្យុ VOA បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ដើម្បី​សិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ នៅ​ទូទាំង​ពិភពលោក​។​

​ក្នុង​ចំណែក​នៃ​ការកាត់បន្ថយ​ការចំណាយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល ដូ​ណា​ល់ ត្រាំ សហរដ្ឋ​បានដាក់​គោលដៅ​កាត់បន្ថយ​ការចំណាយ​ពីរ​ដ្ឋ​សហព័ន្ធ ដោយ​ក្នុងនោះ រួមមាន​ការបិទ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរ​ដ្ឋ​អាមេរិក (USAID) និង​ភ្នាក់ងារ​អប់រំ​សហព័ន្ធ​ជាដើម ដោយមាន​ក្រសួង​ប្រសិទ្ធភាព​រដ្ឋាភិបាល (DOGE)​។​សារព័ត៌មាន AP បាន​រាយការណ៍​ថា នៅ​យប់​ថ្ងៃ​សុក្រ មិនយូរប៉ុន្មាន​បន្ទាប់​ពីស​ភា​បានអនុម័ត​ច្បាប់​ថវិកា​ផ្តល់​មូលនិធិ​ចុងក្រោយ​បំផុត​សម្រាប់​ដំណើរការ​រដ្ឋាភិបាល លោក ដូ​ណា​ល់ ត្រាំ បាន​ដឹកនាំ​រដ្ឋបាល​របស់លោក​ឱ្យ​កាត់បន្ថយ​មុខងារ​របស់​ទីភ្នាក់ងារ​ជាច្រើន​ដល់​កម្រិត​អប្បបរមា​ដែល​ច្បាប់​តម្រូវ​។ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នឹង​បាត់​សំឡេង​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​រយៈពេល​៨៣​ឆ្នាំ ហើយ​នៅ​ក្នុងនោះ​បុគ្គលិក​ប្រមាណ​១៣០០​នាក់​ត្រូវបាន​ជូនដំណឹង​ឲ្យ​ឈប់សម្រាក​។​

​សេចក្តីថ្លែងការណ៍​រប​ស់ លោក Michael Abramowitz នាយក​ស្ថាប័ន Freedom House បាន​និយាយថា «VOA លើកកម្ពស់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក ដោយ​ប្រាប់​ពី​រឿងរ៉ាវ​របស់​អាមេរិក និង​តាមរយៈ​ការផ្តល់​នូវ​ព័ត៌មាន និង​ព័ត៌មាន​ប្រកបដោយ​គោលបំណង និង​តុល្យភាព ជាពិសេស​សម្រាប់​អ្នក​ដែល​រស់នៅ​ក្រោម​របប​ផ្តាច់ការ​»​។​​មាន​សេចក្តីរាយការណ៍​មួយចំនួន បង្ហាញថា ប្រសិនបើ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ត្រូវ​បិទ​វិទ្យុ​សំឡេង​អាមេរិក (VOA) នោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នឹង​សន្សំ​ប្រាក់​ប្រមាណ ២៦៧,៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែលជា​ថវិកា​បច្ចុប្បន្ន​របស់ VOA​។ VOA ប្រតិបត្តិការ​ក្រោម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សកល (USAGM) ដែលមាន​ថវិកា​សរុប​ជាង ៨៨៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤​។ ដូច្នេះ ការបិទ VOA នឹងធ្វើ​ឱ្យមាន​ការ​សន្សំ​ប្រហែល​៣០% នៃ​ថវិកា​សរុប​របស់ USAGM.

​លោក ដូ​ណា​ល់ ត្រាំ និង​ជំនួយការ​ជំនិត​របស់លោក គឺ​លោក Elon Musk បាន​លើកឡើងថា ទីភ្នាក់ងារ​ព័ត៌មាន​ទាំងនេះ ជាស​ត្រូវ​របស់​ប្រជាជន​អាមេរិក​។ ដោយ​ពិត​ទៅ នយោបាយ​របស់លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការរុះរើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្រៅ​ប្រទេស អាច​ប្រឈម​នឹង​ឧបសគ្គ ដោយសារ​ថា​សភា​អាមេរិក​ជា​អ្នកសម្រេច​អនុម័ត​ចុងក្រោយ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន​មួយចំនួន ដូចជា ជា​វិទ្យុ​អាស៊ីសេរី ក៏​ធ្លាប់​បានទទួល​ការគាំទ្រ​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ នាពេល​កន្លងមក​៕a trum voa a trum voa2 a trum voa3 


​