» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7603 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697774 នាក់

បន្ទាប់ពី​ធ្វើសង្គ្រាម​ជាមួយ​ចិន​ដល់ពេល​អាមេរិក​លេង​ជាមួយ​បរាំង​វិញ​ម្តង​!


​ប្រទេស​បារាំង ៖​លោក​ប្រ៊ុ​យ​ណូ ឡឺ​ម៊ែ​រ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​នៅ​ថ្ងៃ​អង្គារ ទី​៣ ធ្នូ បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​រដ្ឋបាល​អាមេរិក​ដែល​គំរាម​ដំឡើង​ពន្ធ​លើ​ផ​លិ​ផល​បារាំង​មួយចំនួន​ដែល​នាំចូល​អាមេរិក​ដោយ​ព្រមាន​បក​វិញ​ដោយ​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​អាមេរិក​លើ​បា​រាំងជា​រឿង​មិនអាច​ទទួលយកបាន និង​ថា បារាំង រួមទាំង​អឺរ៉ុប​នឹងធ្វើ​ការ​វាយបក​ចាស់ដៃ​លើ​អាមេរិក​វិញ​។​a googlea 

​មាន​ទឹកប្រាក់​ប្រមាណ​២ ៤០០​លាន​ដុល្លារ ដែល​រដ្ឋបាល​អាមេរិក​អាច​ទទួលបាន​ពី​ការដំឡើង​ពន្ធ​លើ​ផលិតផល​បារាំង​មួយចំនួន រួមមាន ស្រា កាបូបដៃ គ្រឿងសំអាង និង Fromage ឬ Cheese​ដែល​នាំចូល​អាមេរិក​។ ការ​គំរាម​របស់​រដ្ឋបាល​អាមេរិក​បានធ្វើ​នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២ ធ្នូ​បាន​ធ្វើឡើង ក្រោយពី​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ចាត់ទុក ច្បាប់​ពន្ធ Gafa យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​ចំនួន​៤ គឺ Google Appel Facebook និង Amazon ថា​បានធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​ក្រុមហ៊ុន​អាមេរិកាំង​។​« ខ្ញុំ​នឹងមិន​ទុក​ឲ្យ​បារាំង​យកពន្ធ​លើ​ក្រុមហ៊ុន​អាមេរិកាំង​ទេ » នេះ​ជាការ​ថ្លែង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ពី​ទីក្រុង​ឡុង​ដ៏ ប្រទេស​អង់គ្លេស​ដែល​លោក​អញ្ជើញ​ចូលរួម​នៅក្នុង​ជំនួប​កំពូល​អូតង់​។

ជា​ចម្លើយ​តប រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ប្រ៊ុ​យ​ណូ ឡឺ​ម៊ែ​រ​បាន​បញ្ជាក់ថា ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆាំង​បារាំង​ជា​រឿង​មិនអាច​ទទួលយកបាន និង​ថា បារាំង រួមជាមួយ​អឺរ៉ុប​នឹងធ្វើ​ការ​វាយបក​ចាស់ដៃ​វិញ​។​« គម្រោង​ទណ្ឌ​កម្មនេះ​ជា​រឿង​មួយ​ដែល​មិនអាច​ទទួល​បានទេ​។ វា​ជា​វិធាន​ការដែល​មិន​សក្តិសម​នឹង​សម្ព័ន្ធមិត្ត​ម្នា​ក់សោះ​។ វា​ក៏​មិនមែនជា​ឥរិយាបទ​ដែល​គេ​កំពុង​រង់ចាំ​ពី​អាមេរិក​ចំពោះ​បារាំង​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ និង​ចំពោះ​អឺរ៉ុប និយាយ​ជាទូទៅ​ទេ​។​​អ្វីៗ​គឺ​ច្បាស់​ណាស់​រវាង​អាមេរិក និង​យើង ខ្ញុំ​ចង់​និយាយថា​អឹ​រ៉ុ​ប ប្រសិនបើ​មានទណ្ឌ​កម្ម​ថ្មី​របស់​អាមេរិក សហភាព​អឺរ៉ុប​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​វាយបក​វិញ​។ នេះ​ជាការ​ថ្លែង​របស់លោក​ប្រ៊ុ​យ​ណូ ឡឺ​ម៊ែ​រ​។​

​គួររម្លឹកថា Gafa មកពី​ពាក្យ​ពេញ Google Appel Facebook និង Amazon ហើយ​នៅក្នុង​ច្បាប់​ពន្ធ Gafa នេះ រដ្ឋាភិបាល​បារាំង​បានសម្រេច​យកពន្ធ​ដល់​កម្រិត ៣% លើ​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​អាមេរិក​ទាំង ៤ រកស៊ី​បាន​នៅក្នុង​ប្រទេស​បារាំង​។​

​សេត​វិមាន​បានប្រកាសថា នៅ​ថ្ងៃ​សុក្រ លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ពិភាក្សា តាម​ទូរស័ព្ទ ជាមួយ ប្រធានាធិបតី បារាំង លោក​ម៉ា​ក្រុង ពី​ច្បាប់​បារាំង យកពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ វិមាន​ប្រធានាធិបតី បារាំង នៅ​ថ្ងៃ​សៅរ៍៣០វិច្ឆិកា​ បានបញ្ជាក់​បន្ថែមថា នៅក្នុង​កិច្ចសន្ទនា​ជាមួយ លោក​ដូ​ណា​ល់ ត្រាំ លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អះអាងថា ការបង្កើត​ច្បាប់ យកពន្ធ​លើ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ឌីជីថល ជា​រឿង​ផលប្រយោជន៍​រួម ប៉ុន្តែ មិនមែនជា​រឿង​របស់​បារាំង​តែ​ម្នាក់​នោះទេ​។ បារាំង ដែល​រៀបចំ​ជំនួប​កំពូល​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម G 7​នៅ​ខែសីហា​ខាងមុខ ចង់​ឲ្យ​គេ​បង្កើត​កិច្ចព្រមព្រៀង​ថ្នាក់​អន្តរជាតិ​មួយ ដើម្បី យកពន្ធ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​។​

​លោក​ដូ​ណា​ល់ ត្រាំ គំរាម​ចង់​សងសឹក ដំឡើង​ពន្ធ លើ​ស្រា​បារាំង ដោយសារ​លោក​មិន​សប្បាយ​ចិត្តនឹង​ព្រឹទ្ធសភា​បារាំង ដែល​កាលពី ២​សប្តាហ៍​មុន បាន​បោះឆ្នោត​អនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​ចាប់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ី​ន​ធ័​រ​និ​ត ទាំងអស់ ដែល​រកចំណូលបាន​នៅលើ​ទឹកដី​បារាំង បង់ពន្ធ​ជូន​រដ្ឋ​បារាំង​។​

​បារាំង គឺជា​ប្រទេស​ទីមួយ នៅ​អឺរ៉ុប ដែលមាន​ច្បាប់​របៀបនេះ​។ តាមច្បាប់​ថ្មី រដ្ឋ​បារាំង​មាន​សិទ្ធិ ទារពន្ធ ៣% នៃ​ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​ឌីជីថល រកបាន មកពី​ការផ្សាយពាណិជ្ជកម្ម ពី​ការលក់​ទិន្នន័យ​លើ​អ៊ី​ន​ធ័​រ​នែ​ត ដើម្បី​ផ្សាយពាណិជ្ជកម្ម និង​ការតភ្ជាប់​ទិន្នន័យ របស់​អ្នកប្រើប្រាស់ នៅតាម គេហទំព័រ​អ៊ី​ន​ធ័​រ​នែ​ត​ជាដើម​។ គេ​វាយតម្លៃ ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋ​បារាំង ប្រមូល​ពន្ធ បាន ៤០០​លាន​អឺរ៉ូ ក្នុងឆ្នាំនេះ និង​អាច​ឡើងដល់​៦៥០​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០២០​។ ក្រុមហ៊ុន​បរទេស យ៉ាងហោច ៣០ នឹង​អាច​ជាប់​សំណាញ់​របស់​ច្បាប់​បារាំង ក្នុងនោះ​មាន​ក្រុមហ៊ុន​អាមេរិកាំង ធំៗ ដូចជា Google Apple Amazon Facebook ជាដើម​។​​អាមេរិក ជាទី​ផ្សារ​ដ៏​ធំ ស្រូបយក​១​ភាគបី នៃ​ស្រា​បារាំង ដែល​នាំ​ចេញទៅ​បរទេស​ដូច្នេះ​ការដំឡើង​ពន្ធ បន្ថែម លើ​ស្រា​បារាំង នឹង​អាច​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ផលិត​ស្រា​បារាំង ៕a google 

​