» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7583 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697754 នាក់

កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ​នៅ​អាមេរិក​មូលមតិ​គ្នា​ស្តីពី​ការជួយ​អ៊ុយ​ក្រែ​នប​ន្ត​

​អាមេរិក​៖​កិច្ចប្រជុំ​កំពូល​អង្គការ​ណា​តូ បាន​សន្យា​ការធានា​បន្ត​ជួយ​អ៊ុយ​ក្រែ​ន ក្នុងការ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី ។ អង្គការ​ណា​តូ បាន​សន្យា​ផ្តល់ជំនួយ​បន្ថែម​នូវ​ប្រព័ន្ធ​អាវុធ​ការពារ​ដែនអាកាស​, យន្តហោះ​ចម្បាំង F-16 និង​ការ​ធានាថា​អ៊ុយ​ក្រែ​ន​នឹង​ក្លាយជា សមាជិក​របស់​អង្គការ​ណា​តូ ប៉ុន្តែ​ត្រូវ​រង់ចាំ រហូតដល់​សង្គ្រាម​បានបញ្ចប់​។​សហរដ្ឋអាមេរិក​ថ្លែងថា​គេ​នឹង​ចាប់ផ្តើម​ដា ក់​ពង្រាយ​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង ប្រទេស​អាល្លឺម៉ង់​នៅ​ឆ្នាំ​២០២៦​។a gb nato

សហរដ្ឋអាមេរិក​និង​អាល្លឺម៉ង់​បានប្រកាស​ជុំវិញ ការដាក់ ពង្រាយ​នេះ​នៅក្នុង​កិច្ច ប្រជុំ​អង្គការ​ណា​តូ​កាលពី​ថ្ងៃ​ពុធ​ទី​១០​កក្កដា ដែល​វា​នឹង​ក្លាយ​ជាការ បោះជំហាន​ដ៏​សំខាន់​មួយ​ក្នុង​គោលបំណង​ប្រឆាំងនឹង​អ្វីដែល​អង្គការ​ណា​តូ​បាន​មើលឃើញ នូវ​ទង្វើ​របស់​រុស្ស៊ី​ថា​ជា​គ្រោះ​គំរាមកំហែង​ចំពោះ​ទ្វីបអឺរ៉ុប​។​​ការសម្រេចចិត្ត​នេះ​មានន័យថា​ក្នុងប្រទេស​អាល្លឺម៉ង់​នឹងត្រូវ​បំពាក់​ដោយ​អាវុធ​អាមេរិក​ដ៏​មាន សក្តានុពល​ខ្លាំងក្លា​បង្អស់​ដើម្បី​ការត្រៀម រក្សា​ការពារ​សន្តិសុខ​នៅក្នុង​ទ្វីបអឺរ៉ុប​ដែល​មិន​ធ្លាប់ កើតមាន​ឡើយ​ចាប់តាំងពី​មាន​សង្គ្រាមត្រជាក់​កើតឡើង​មក ហើយ​ការសម្រេចចិត្ត​នេះ​ក៏​ជា សារ​ព្រមាន​មួយ​ចំពោះ​មេដឹកនាំ​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ ពូ​ទីន​ផង​ទៀត​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​សហរដ្ឋអាមេរិក​និង​អាល្លឺម៉ង់​បាន​និយាយថា "​ការដាក់​ពង្រាយ​ជា ដំណាក់កាល​" គឺ​ស្ថិតនៅក្នុង​ការរៀបចំ សម្រាប់​ការឈរជើង​រយៈពេល​វែង​នៅក្នុង​ទ្វីប​អ៊ឺរ៉ុប នៃ​សមត្ថភាព​ទាំងឡាយ​ដែល​នឹង​រួមបញ្ចូល​ប្រព័ន្ធ​អាវុធ SM-6 Tomahawk និង​អាវុធ​លឿន ជាង​សំឡេង​នានា​កំពុង​អភិវឌ្ឍ ដែលជា​អាវុធ​បាញ់​ក្នុង​ទំហំ​វិសាលភាព​បាន​ឆ្ងាយ​។​​តាមពិត​ការដាក់​ពង្រាយ​នេះ ត្រូវបាន​ហាមឃាត់​ក្រោម​សន្ធិសញ្ញា​កងកម្លាំង​នុយក្លេអ៊ែរ​កម្រិត មធ្យម Intermediate-Range Nuclear Forces Treaty ដែល​បាន​ចុះហត្ថលេខា​ដោយ​សហរដ្ឋ អាមេរិក​និង​អតីត​សហភាពសូវៀត​ក្នុង​ឆ្នាំ​១៩៨៧ ប៉ុន្តែ​សន្ធិសញ្ញា​នោះ​ក្រោយមក​ត្រូវ​រលាយ អស់​មកវិញ​នៅក្នុង​ឆ្នាំ​២០១៩​។​

​សេចក្តីថ្លែងការណ៍​រួម​ចេញផ្សាយ​ថ្ងៃ​ពុធ បាន​និយាយថា​គេ «​មិនអាច​វាយតម្លៃ​ទាប​ចំពោះ លទ្ធភាព​វាយប្រហារ​ដាក់​មកលើ បូរណភាព​ដែនដី​របស់​ប្រទេស នៃ​ក្រុម​សម្ព័ន្ធមិត្ត​បានឡើយ​» ។ សេចក្តីរាយការណ៍ បាន​បង្ហាញថា​ជំនួយ​ជាច្រើន បន្ថែមទៀត​ត្រូវបាន​គេ​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន ដើម្បី​ការជំរុញ​និង​លើកទឹកចិត្ត លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy ប្រឆាំង នឹង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​។​​ក្នុងចំណោម​ជំនួយ​យោធា​ដែល​ត្រូវ​ប​ញ្ជួ​ន​ទៅទៀត​នោះ ក៏​រួម មាន​ទាំង​យន្តហោះ F-16 ផងដែរ​។ សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា គេ បានចាប់ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ដែល​គេ​បាន​សន្យា​យូរ​មកហើយ ទៅ​ឲ្យ​ប្រទេស អ៊ុយ​ក្រែ​ន ។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បានបញ្ជាក់​សាជាថ្មី​កាលពី ថ្ងៃ​ពុធ​ទី​១០​កក្កដា​។​

​លោក Antony Blinken បាន​ថ្លែងថា «​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់​ដោយ​សូម​ប្រកាសថា​ក្នុង ពេលដែល​យើង​បាន​និយាយ​នេះ កា​រប​ញ្ជួ​ន​យន្តហោះ F-16 កំពុងតែ​មានដំណើរ​កា​រ​ប្រព្រឹត្ត ទៅហើយ ដែលជា​យន្តហោះ​ប​ញ្ជួ​ន​ពី​ប្រទេស​ដា​ណា​ម៉ាក​, ប្រទេស​ហូ​ឡង់ និង​យន្តហោះ ចម្បាំង​ទាំងនោះ​នឹងត្រូវ​ហោះហើរ​លើ​អាកាស​របស់​អ៊ុយ​ក្រែ​ន​ក្នុង​រដូវក្តៅ​នេះ​ដើម្បី​មានការ ប្រាកដថា​អ៊ុយ​ក្រែ​ន នឹង​អាច​បន្ត​ការពារ​ប្រទេស​របស់ខ្លួន​ដោយមាន​ប្រសិទ្ធភាព​បំផុត​ប្រឆាំង នឹង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​»​។​

​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ឌិន នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​ដែល​កំពុង​ប្រព្រឹត្ត​ទៅក្នុង​រដ្ឋធានី​វ៉ា​ស៊ីន តោន បានប្រកាស​បញ្ជាក់ដែរថា ប្រទេស​ដា​ណឺ​ម៉ាក និង​ហូ​ឡង់ បាន​ចាប់ ផ្ដើម​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ទៅ​ឲ្យ​ប្រទេស​អ៊ុយ ក្រែ​ន ហើយ ដែល​នឹង​ឆ្លើយតប​ចំពោះ​ការសន្យា កាលពី​ឆ្នាំមុន​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​ពេល នោះបាន​ចាញ់​ប្រៀប​ក្នុងការ​ប្រជែង​គ្នា ផ្នែក​ដែនអាកាស​ជាមួយនឹង​ប្រទេស​រុស្ស៊ី​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡិន​ស្គី បាន​ថ្លែង​នៅ​មួយ​ថ្ងៃមុន​ការបើក​កិច្ចប្រជុំ​កំពូល​អង្គ ការ​ណា​តូ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ីថា អ៊ុយ​ក្រែ​ន​ត្រូវការ​យន្តហោះ F-16 យ៉ាងហោច នា ពេលនេះ​ចំនួន​ដល់​១២៨​គ្រឿង​។ លោ​កថា​យន្តហោះ F-16 ដែល​កំពុង បា​នប​ញ្ជួ​ន​មក​នោះ​នៅ មាន​ចំនួន​តិចតួច​នៅឡើយ​និង​លោក​បន្ថែមថា​វា​បានមក​ដល់​យឺត​ពេល​ក្នុងការ​ធ្វើសង្គ្រាម​ថែម ទៀត​។ លោក​ហ្សេ​ឡិន​ស្គី​បាន​និយាយ​បន្តថា​បើទោះបីជា​យើង​មាន​យន្តហោះ F-16 ចំនួន ៥០​គ្រឿង​ក៏ដោយ ក៏​នៅ​មិនទាន់​បានការ​ដែរ​។ លោ​កថា​អ៊ុយ​ក្រែ​ន​ត្រូវការ​ដល់​ចំនួន​៣០០ គ្រឿង​ឯណោះ​។​

​ក្រុម​ប្រទេស​លោកខាងលិច​បាន​និយាយថា​យន្តហោះ F16 អាចមាន​លទ្ធភាព​វាយ​រុញច្រាន បណ្តេញ​យន្តហោះ​ចម្បាំង​រុស្ស៊ី ឱ្យចេញ​ឆ្ងាយ​ពី​ព្រំដែន​អាកាស​របស់​អ៊ុយ​ក្រែ​ន​ផង​, អាច​កំ ណ​ត់​គោលដៅ​វាយប្រហារ​ដាក់​លើស​ត្រូវ និង​មាន​ប្រសិទ្ធភាព​បាញ់​ទម្លាក់ គ្រាប់​មី​ស៊ី​ល​របស់ រុស្ស៊ី​បាន​ថែមទៀត​និង​ជា​យន្តហោះ​ដែល​អាច​ប្រយុទ្ធ​ទាំង​នៅលើ​អាកាស​, កំទេច​គោលដៅ នៅលើ​ដី​និង​ក៏​ជា​ប្រភេទ​យន្ត ហោះ​អាច​ស៊ើប​យក​ការសម្ងាត់​បាន​ទៀត​។​​រុស្ស៊ី​បាន​បង្កើន​គុណភាព​ប្រព័ន្ធ​អាវុធ​ការពារ​ដែនអាកាស​S-400 និង​រុស្ស៊ី​ក៏មាន​ឧ​ប ករ​ណ៍ សង្គ្រាម​អេឡិចត្រូនិក​ទំនើប​របស់ខ្លួន ដែល​អាច​ប្រឆាំងនឹង​ការវាយប្រហារ​តាមផ្លូវ​អាកាស របស់​សត្រូវ​ផងដែរ​។ ចំណុច​មួយ​ដែល​កំពុងតែ​បារម្ភ​នោះ គឺ​តើ​យន្តហោះ F-16 ដែល​ប​ញ្ជួ​ន​មក​ទាំងនោះ នឹងត្រូវ​ចត និង​រក្សាទុក​កន្លែង​ណា​ដែលមាន​សុវត្ថិភាព​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​នោះ ពីព្រោះ​ទឹកដី​របស់​អ៊ុយ ក្រែ​ន​ទាំង​មួល គឺ​ស្ថិតក្រោម​ការគំរាមកំហែង​ដោយ​អាវុធ​មី​ស៊ី​ល​របស់​រុស្ស៊ី​ស្ទើរ​គ្រប់​ទីកន្លែង អស់​ទៅហើយ​។​

​មេដឹកនាំ​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ​ពូ​ទីន​បាន​ថ្លែង​ព្រមាន​កាលពី​ចុងខែ​មីនាឆ្នាំ​២០២៤​ថា​លោក​នឹង បាញ់​កម្ទេច​យន្តហោះ​F-16 ដែល​ផ្តល់​មកឱ្យ​អ៊ុយ​ក្រែ​ន បើទោះបី​យន្តហោះ​នោះ​ចត​នៅក្រៅ ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដោយ​។ លោកពូ​ទីន បាន​ថ្លែង​ព្រមាន​ក្នុងពេលនោះ ទៀតថា រុស្ស៊ី​មិន ដែលមាន​គំនិត​ណាមួយ​ចង់​វាយប្រហារ​ដាក់​លើ​ប្រទេស​នៃ​សមាជិក​អង្គការ​ណា​តូ​ទេ ប៉ុន្តែ លោក​ថា ប្រសិនបើ​ប្រទេស​លោកខាងលិច​ផ្គត់ផ្គង់​យន្ត ហោះ​ចម្បាំង F-16 ដល់​អ៊ុយ​ក្រែ​ន ដើម្បី​វាយប្រហារ​ដល់​រុស្ស៊ី​នោះ​ហើយ យន្តហោះ F-16 ទាំងនោះ នឹងត្រូវ​បាញ់​ទម្លាក់​ដោយ កងកម្លាំង​រុស្ស៊ី​ជាមិនខាន ឡើយ​ទោះបី​ស្ថិតនៅ​ទី តាំង​ណាក៏ដោយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​, សហរដ្ឋអាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ បាន សន្យាថា​នឹង​ផ្តល់​ប្រព័ន្ធ​អាវុធ​ការពារ​អាកាស ច្រើនសិប​គ្រឿង​បន្ថែមទៀត ដល់​អ៊ុយ​ក្រែ​ន​ដើម្បី ការពារ​ប្រឆាំង​ការវាយប្រហារ​តាមផ្លូវ​អាកាស​។​

​សេចក្តីថ្លែងការណ៍​ផ្សេង​មួយ​របស់​អង្គការ​ណា​តូ បាន​និយាយថា ក្រុម​សម្ព័ន្ធ មិត្ត​មានបំណង​ផ្តល់ឱ្យ​អ៊ុយ​ក្រែ​ន នូវ​ជំនួយ​យោធា​យ៉ាងហោចណាស់​៤០​ពាន់ លាន​អឺរ៉ូ​នៅក្នុង ឆ្នាំ​បន្ទាប់ ប៉ុន្តែ​មិន​និយាយ​អំពី គំរោង​នៃ​កិច្ចប្រឹងប្រែង សន្យា​ជួយ​ជាច្រើន​ឆ្នាំ​ដែល​អគ្គ លេខា ធិ​ការ​អង្គការ​ណា​តូ លោក Jens Stoltenberg ធ្លាប់បាន​ប្រកាសថា​នឹង​ស្វែង រក​ឱ្យ ឡើយ​។​​សេចក្តីថ្លែងការណ៍​ដដែល​នោះបាន​សរសេរ​រំលេច​នូវ​ភាសា​របស់​អង្គការ​ណា​តូ​កាលពីមុន ដែល​បាន​និយាយ​សង្ស័យ​ដាក់​មកលើ ប្រទេស​ចិន​ដោយ​ហៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ថា​ជា​ប្រទេស​នៃ អ្នកអនុវត្ត​ការសម្រេចចិត្ត​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រាម របស់​រុស្ស៊ី​នៅ​អ៊ុយ ក្រែ​ន​និង​បាន​និយាយ​បន្ថែមថា ចិន​នៅតែ​ជា​ប្រព័ន្ធ​ឧបសគ្គ​រារាំង​ដល់ក​ត្តា​សន្តិសុខ​អឺរ៉ូ​-​អា​ត្ល​ង់ ទិ​ក​។​

​លោក Stoltenberg បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ប្រទេស សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​ទាំង​៣២ បាន​រួមគ្នា​ដាក់ឈ្មោះ​លើ​ប្រទេស​ចិន​ថា​ជា​អ្នកអនុវត្ត​ការ សម្រេចចិត្ត​នៃ​ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី និង​ប្រទេស​ទាំង​៣២​បាន​ចាត់ទុកថា វា​ជា​សារ​ដ៏​មាន សារៈសំខាន់​មួយ​ព្រមាន​ទៅ​ប្រទេស​ចិន​។​​លោក Stoltenberg បាន​និយាយថា​អង្គការ NATO មិនមែនជា​អង្គការ​ដែល​ដាក់ទណ្ឌកម្ម​ទេ ប៉ុន្តែ​លោក​បាន​បន្ថែមថា "​នៅ​ចុងបញ្ចប់ គឺ​មានតែ​សម្ព័ន្ធមិត្ត​នីមួយៗ​ត្រូវធ្វើ​ការសម្រេចចិត្ត ប៉ុន្តែ​ខ្ញុំ​គិតថា​សារ​របស់​អង្គការ​ណា​តូ​ពី​កិច្ចប្រជុំ​កំពូល​នេះ គឺ​បញ្ជា​ក់នូវ​ភាពច្បាស់លាស់ ណាស់​" ។​

​សេចក្តីថ្លែងការណ៍​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ចិន ត្រូវ​បញ្ឈប់​ការគាំទ្រ​ផ្នែក​សម្ភារៈ និង​ន​យោ បាយ​ចំពោះ​កិច្ចប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​រុស្ស៊ី និង​អង្គការ​ណា​តូ នៅបាន​សម្តែង​ក្តី​ព្រួយបារម្ភ អំពី​សមត្ថភាព​អវកាស​របស់​ចិន និង ការពង្រីក​យ៉ាង​ឆាប់រហ័ស​នៃ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ របស់​ចិន​និង​បាន​ជំរុញ​ឱ្យ ទីក្រុង​ប៉េកាំង​ចូលរួម​ក្នុង​កិច្ចពិភាក្សា កាត់បន្ថយ​ហានិភ័យ​ជា​យុទ្ធ សាស្ត្រ​។​
​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ដល់​អង្គការ​ណា​តូ​ប្រឆាំង​ការបង្ក​អំពើ​ប្រឈម លើ​ទំនាក់ទំនង​របស់ខ្លួន​ជាមួយនឹង​រុស្ស៊ី​។​

​អ្នកនាំពាក្យ​ស្ថាន​បេសកកម្ម​របស់​ក្រុង​ប៉េកាំង ប្រចាំ​សហភាព​អឺរ៉ុប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅលើ​គេហទំព័រ​របស់ខ្លួន​ថា "​អង្គការ​ណា​តូ​គួរតែបញ្ឈប់​ការ​បំភាន់​នូវ​របស់​អ្វី ដែល​ហៅថា​ការគំរាមកំហែង​របស់​ចិន​, ការបង្ក​ឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​និង​ការ​ប្រជែង គ្នា ហើយ​ណា​តូ​ត្រូវ​ធ្វើជា​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​សន្តិភាព និង​ស្ថិរភាព​ពិភពលោក​"​។​​សមាជិក​ទាំង​៣២​របស់​អង្គការ​ណា​តូ កាលពី​ថ្ងៃទី​១០ កក្កដា​បានប្រកាស​ជា​ផ្លូវការ​ថា​ដំណើរ របស់​អ៊ុយ​ក្រែ​ន​ក្លាយជា សមាជិក​របស់​អង្គការ​ណា​តូ​នឹង​មិនអាច​ប្រែប្រួល​បានឡើយ ប៉ុន្តែ​ថា នៅក្នុង​ពេលដែល​អ៊ុយ​ក្រែ​ន​មិនទាន់បាន ក្លាយជា​សមាជិក​ពេញលេញ​នោះ គេ​នឹង​ធានា​បន្ត ការជួយ​អ៊ុយ​ក្រែ​ន​រហូត​លុះត្រាតែ​សង្គ្រាម​នឹង​បញ្ចប់​។​

​សេចក្តីថ្លែងការណ៍​កាល​ពីថ្ងៃ​ពុធ​បានប្រកាស​នូវ​ដំណាក់កាល​ជា​បន្តបន្ទាប់​របស់ខ្លួន​ដើម្បី ធានា​ការជួយ​អ៊ុយ​ក្រែ​ន​នៅក្នុង​ការការពារ​ខ្លួន ប្រឆាំងនឹង​រុស្ស៊ី មានន័យថា​អ៊ុយ​ក្រែ​ន​ត្រូវតែ ប្រយុទ្ធ​ដោយ​ខ្លួនឯង​ដោយ​ប្រើប្រាស់ នូវ​អាវុធ​ជំនួយ​របស់​ប្រទេស​លោក​ខាង​លិ ច​ដែល​បន្ត ជួយ​ផ្គត់ផ្គង់​រហូតដល់​សង្គ្រាម​នឹង​បញ្ចប់​។​​សេចក្តី ថ្លែងការណ៍​ដដែល​រប​ស់​អង្គការ​ណា​តូ​និយាយ​បង្កា​ថា បើទោះបីជា​បង្ហាញ​ការផ្តល់​អាវុធ​ទំនើបៗ​ដល់​អ៊ុយ ក្រែ​ន​នឹង​ការបើក​ភ្លើង​បៃតង​ឱ្យ អ៊ុយ​ក្រែ​ន​វាយប្រហារ​ដាក់​លើ​គោល​ដី ក្នុង​ទឹកដី​រុស្ស៊ី​យ៉ាងណា ក៏ដោយ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​បាន​និយាយថា «​ណា​តូ​មិន​ស្វែងរក​ការប្រឈមមុខ ឬ ដាក់​ការគំរាមកំហែង​ចំពោះ​រុស្ស៊ី​ទេ​»​។ សេចក្តីថ្លែងការណ៍​ដដែល​បន្តថា «​យើង​នៅតែមាន ឆន្ទៈ​រក្សា​បណ្តាញ​ទំនាក់ទំនង​ជាមួយ​ក្រុង​ម៉ូស្គូ ដើម្បី​កាត់បន្ថយ​ហានិភ័យ​និង​រារាំង​ចំពោះ​ភាព តានតឹង​ដែល​កើនឡើង​»៕a gb nato2 a nato us 

​