» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4923 នាក់

ម្សិលមិញ 5378 នាក់

សរុប 14084216 នាក់

ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្លុក​ក្រុម ១​ដែលមាន​សមាជិក​១ លាន​នាក់ ព្រោះ​រិះគន់​ដល់​របបរាជានិយម​ថៃតែ​បើក​ថ្មី​តែ​១​ថ្ងៃ​បាន​ជាង​កន្លះ​លាន​!


​ថៃ​៖​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ​រ័​( Reuters )​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បាន​ប្លុក​ចោល​ក្រុមមនុស្ស​មួយក្រុម​ដែលមាន​សមាជិក ១ លាន​នាក់ នៅក្នុង​ប្រទេស​ថៃ ដោ​សារ​ពិភាក្សាគ្នា​អំពី​ព្រះមហាក្សត្រ​និង​ការទាមទារ​ឲ្យ​មាន​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​កែ​ទម្រ​ង​របបរាជានិយម​ថៃ​តាម​ការទាមទារ​ពី​រដ្ឋាភិបាល​ថៃ​ដែល​បាន​គំរាមថា​នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ការប្រមាថ​ព្រះមហាក្សត្រ​ថៃ ។ a fb like1 

​ក្រុម​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា “​ទីផ្សារ​រាជានិយម​” Royalist Marketplace ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែមេសា ដោយ​លោកប៉ា​វីន​ចា​ចា​វ៉ា​ពុង​( Pavin Chachavalpongpun)​ដែលជា​អ្នកសិក្សា​និរទេស​ខ្លួន​ដែល​បាន​ដឹកនាំ​ការរិះគន់​របបរាជានិយម ក្នុងប្រទេស​ថៃ​។ កាលពី​យប់​ថ្ងៃ​ច័ន្ទ​ទី​២៤​សីហា គេហទំព័រ​របស់​ក្រុម​រិះគន់​បាន​បញ្ចេញ​សារ​មួយ​ឲ្យ​ដឹងថា “​ការចូល​ទៅកាន់​ក្រុម​នេះ ត្រូវបាន​រឹតត្បិត​នៅក្នុង​ប្រទេស​ថៃ ដោយយោង​តាម​សំណើ​ស្របច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​” ។

​លោកប៉ា​វីន​( Pavin) ដែល​រស់នៅក្នុង​ប្រទេស​ជប៉ុន បាន​និយាយថា​៖ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ឱនក្បាល​ចំពោះ​សម្ពាធ​របស់​រដ្ឋាភិបាល ដែល​ត្រួតត្រា​ដោយ​យោធា ។ លោក Pavin បាន​ប្រាប់​រ៉​យ​ទ័​រថា “​ក្រុម​របស់​យើង គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នីយកម្ម ។ វា គឺជា​កន្លែង​សម្រាប់​សេរីភាព​នៃ​ការបញ្ចេញមតិ​” ។ បន្ទាប់ពី​ក្រុម​ជជែក​ពិភាក្សា​ខាងលើ ត្រូវបាន​បិទ មិនបាន​ប៉ុន្មាន​ម៉ោង​ផង លោក Pavin Chachavalpongpun បាន​បង្កើត​ក្រុម​ថ្មី​មួយទៀត ដែលមាន​ឈ្មោះ​ស្រដៀង​គ្នា ដោយ​ទទួលបាន​សមាជិក​ជាង​កន្លះ​លាន​នាក់ ក្នុង​រយៈពេល ត្រឹម​មួយថ្ងៃ​។ សកម្មជន​ដែល​កំពុង​រស់នៅ​ជប៉ុន​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារ Reuters យ៉ាង​ដូច្នេះ​ថា​៖ «​ប្រសិនបើ​អ្នក​ចង់​បិទ​វា​ម្តងទៀត ខ្ញុំ​នឹង​បង្កើត​ក្រុម​ថ្មី មួយទៀត​...​ដើម្បី​លើកកម្ពស់​សេរីភាព​នៃ​ការបញ្ចេញមតិ ខ្ញុំ​នឹងធ្វើ​វា​ភ្លាម​»​។​

​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​គ្រោង​នឹង​ហៅ​រដ្ឋាភិបាល​ថៃ​ឲ្យ​ធ្វើការ​បញ្ជាក់​តាមផ្លូវ​ច្បាប់ ក្រោយពេល​ខ្លួន​ត្រូវបាន​បង្ខំ​ឲ្យ​បិទ​ការចូល​ក្នុង​ក្រុម​ទីផ្សារ​រាជានិយម (Royalist Marketplace) នៅក្នុង​ប្រទេស​ថៃ ដែល​ក្រុម​នេះ​មាន​សមាជិក​ក្នុង​ហ្វេ​ស​ប៊ុ​ក​ចំនួន ១​លាន​នាក់​។​
អ្នកនាំពាក្យ​ហ្វេ​សបុ​កបាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​សំណើរ​បែបនេះ​គឺ​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាន​ឥទ្ធិពល​លើ​សមត្ថភាព​របស់​ប្រជាជន ក្នុងការ​បញ្ចេញមតិរ​បស់​ពួកគេ​”​។ “​ពួកយើង​ធ្វើ​កិច្ចការ​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ ហើយ​យើង​កំពុង​រៀបចំ​ដើម្បី​ជំទាស់ ផ្នែក​ផ្លូវច្បាប់​លើ​សំណើ​នោះ​”​។​

​កាលពី​សប្តាហ៍​មុន​ក្រសួង​បានដាក់​ពាក្យបណ្តឹង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដាច់ដោយឡែក​មួយ ប្រឆាំងនឹង​លោក Pavin ពីបទ​បង្កើត​ក្រុម​ប្រមាថ​របបរាជានិយម ។ ប្រទេស​ថៃ​មានច្បាប់​ហាមប្រាម​ការប្រមាថ​ព្រះមហាក្សត្រ ដែល​អាច​មានទោស​ជាប់ពន្ធនាគារ រហូតដល់ ១៥ ឆ្នាំ .​។

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​២៥​ខែសីហា គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​ពន្យារ​កា​រ​អនុវត្ត​ច្បាប់​គ្រា​មាន​អាសន្ន​បន្ថែម​១​ខែ​ទៀត រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ ល្អ​បំផុត​។​​ការពន្យារពេល​បន្ត​អនុវត្ត​ច្បាប់​គ្រាអាសន្ន គឺជា​លើក​ទី​៥​ហើយ​នៅក្នុង​ប្រទេស​ថៃ ចាប់តាំងពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​កាលពី​ខែមីនា ឆ្នាំ​២០២០​។ លោក​Anucha Burapachaisri អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ បាន​ឲ្យ​ដឹងថា ការសម្រេច​ខាងលើ​របស់​រដ្ឋាភិបាល​គឺ​បំពេញ​ទៅតាម​សំណើ​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង ជំងឺឆ្លង កូ​វីដ​-១៩ (CCSA) ដើម្បី​ទប់ស្កាត់​ស្ថានភាព​ឆ្លង​រាលដាល​កាន់តែខ្លាំង​ឡើង​។​
​កន្លងមក​គណៈកម្មកា​រ​សន្តិសុខ​ជាតិ​(NSC)​បាន​យល់ព្រម ពន្យារពេល​មួយខែ​ទៀត​សម្រាប់​ការអនុវត្ត​ច្បាប់​គ្រាអាសន្ន ប៉ុន្តែ​ច្បាប់​នេះ​មិន​សំដៅ​ទៅលើ​ក្រុម​បាតុកម្ម​ពាក់ព័ន្ធ​នយោបាយ​នោះឡើយ​។​a fb thai2