» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9339 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699510 នាក់

ចាប់បាន​ហើយ​ចោរឆក់​កាបូប​គូ​ដណ្ដឹង​របស់លោក Christ ដែលជា Vlogger ល្បី​ជួយ​ផ្សាយ​ពី​សក្ដានុពល​កម្ពុជា


​ភ្នំពេញ​៖ ជនសង្ស័យ​ដែល​ឆក់​កាបូប​គូ​ដណ្ដឹង​លោក Christ ជនជាតិ​អាមេរិក ដែលជា​អ្នកធ្វើ​( Vlogger )​ល្បីឈ្មោះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជួយ​ផ្សព្វផ្សាយ​រឿង​ល្អ​ពី​កម្ពុជា​នោះ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី បង្ក្រាបបាន​ហើយ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន​ប៉ុន្មាន​ម៉ោង​។​a thief moto1 

​សម​ត្ត​កិច្ច​ឲ្យ​ដ​ឆឹង​ថា​ដល់​ដែល​ឆក់​កាបូប​ស្ដ្រី​គូ​ដណ្ដឹង​លោក Christ ចាប់ខ្លួនបាន​នៅ​បន្ទាប់​ជួល​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ជនដៃដល់​ធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​ជា​មុខសញ្ញា​ចាស់​។​
​ស្ដ្រីជន​រងគ្រោះ​ឈ្មោះ Seara Colmenares មាន​សញ្ជាតិ​ពីរ វេ​ណេ​ស៊ុយ​អេ​ឡា និង​អេ​ស្ប៉ា​ញ​។ នៅ​ឃាត់ខ្លួន​ជនសង្ស័យ​នគរបាល​ដកហូត​បាន​ឯកសារ​សំខាន់ កាត​ធនាគារ លិខិតឆ្លងដែន​អេ​ស្ប៉ា​ញ​របស់​ស្ដ្រី​រងគ្រោះ ប៉ុន្ដែ​បាត់​លិខិតឆ្លងដែន​វេ​ណេ​ស៊ុយ​អេ​ឡា​។​

​លោក Christ ដែលមាន TikTok និង Facebook ឈ្មោះ «travelwithcris» និង​មិត្តភក្តិ​ស្រី គឺជា Vlogger ដ៏​ល្បី​ដូចគ្នា ត្រូវបាន​ចោរឆក់​កាបូប នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ នា​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥​។ ឯកសារ​រួមមាន កាត​ធនាគារ ប៉ាស្ព័រ និង​លុយកាក់​មួយចំនួន ត្រូវបាន​បាត់បង់​។​​លោក Christ ជា​ជនបរទេស​ម្នាក់ ដែល​គេ​ដឹងថា​តែងតែ​ថត​ផ្សព្វផ្សាយ​ល្អៗ​ពី​កម្ពុជា ទៅកាន់​ពិភពលោក​មាន​ទាំង​តំបន់​ទេសចរណ៍ ម្ហូបអាហារ និង​វប្បធម៌​ប្រពៃណី​ខ្មែរ​ជាដើម​។​

​លោក Christ និង​គូ​ដណ្តឹង​របស់គាត់ សូម​ថ្លែងអំណរគុណ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ស្វះស្វែង និង​ខិតខំ​យកចិត្ត​ទុ​ដាក់​សម្រាប់​ពួកគាត់​ទាំង​២​នាក់ ដោយ​នាំទៅ​ដាក់ពាក្យ​បណ្តឹង​ភ្លាមៗ ហើយ​កំពុង​រួមគ្នា​ស្រាវជ្រាវ​តាម​ចាប់ ចោរឆក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​គាត់​នៅ​ម្តុំ​ផ្សារ​រាត្រី ខណ្ឌដូនពេញ នា​វេលា​ថ្ងៃត្រង់​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​។​​ពេល​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​វត្តភ្នំ​, លោក Christ បាន​បញ្ជាក់ថា សម្រាប់​ហេតុការណ៍​នេះ លោក​មិនមាន​ការបាត់​បង់ទ្រព្យ​សម្បត្តិ​នោះឡើយ តែ​គូ​ដណ្តឹង​របស់លោក​បាន​បាត់​លិខិតឆ្លងដែន​វេ​ណេ​ហ្សូ​អេ​ឡា ID Card និង​លុយ​មួយចំនួន តែ​លិខិតឆ្លងដែន​អេ​ស្ប៉ា​ញ​មិន​បាត់​នោះទេ​។​

​បន្ទាប់ពី​ដោះស្រាយ​បញ្ហា​បាន​នៅវេលា​ម៉ោង ១០៖៣០​នាទី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥ លោក និង​គូ​ដណ្តឹង នឹងធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ឆ្ពោះទៅ​សហរដ្ឋអាមេរិក ហើយ​មួយខែ​ក្រោយ​នឹង​ត្រឡប់មកវិញ​។​, លោក Christ ពិតជា​ពេញចិត្ត​ចំពោះ​ចំណាត់ការ​ភ្លាមៗ​របស់​កម្លាំង​នគរបាល ដែល​បាន​ជួយ​អន្តរាគមន៍​ករណី​ចោរកម្ម​មួយ​នេះ​។​

​លោក​បាន​រម្លឹកថា ពេល​លោក​ទៅ​វៀតណាម ក៏​ធ្លាប់​ចោរឆក់​កាបូប​របស់លោក​ផងដែរ និង​ញឹក​ទៀតផង តែ​សម្រាប់​កិច្ច​អន្តរាគមន៍​វិញ មិន​ដូច​សមត្ថកិច្ច​កម្ពុជា​នោះទេ​។​​នៅពេល​ត្រឡប់មក​ប្រទេស​កម្ពុជា​នៅ​ខែក្រោយ​, លោក Christ បាន​សន្យាថា នឹង​នាំ Vlogger ល្បីៗ​មកជា​មួយ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​កាន់តែខ្លាំង​ឡើង ព្រោះ​លោក​ស្រឡាញ់​កម្ពុជា​៕a thief moto a thief moto2 

​