» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7086 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666996 នាក់

ចៅអធិការ​វត្ត​ពីរ​អង្គ​នៅ​ស្រុក​បសេដ្ឋ​ជិះឡាន​មួយ​ជាមួយគ្នា បំពាន​បម្រាម​គោចរ​ត្រូវបាន​ចាប់​ផ្សឹក​ព្រោះ រកឃើញ​បទល្មើស​

 

​កំពង់ស្ពឺ​៖ ព្រះសង្ឃ​ចំនួន​ពីរ​អង្គ​ត្រូវបាន​អាជ្ញាធរ​ស្រុក​បសេដ្ឋ​និង​មន្ទីរ​ធម្មការ​ខេត្តកំពង់ស្ពឺ សម្រេច​ចាប់​ផ្សឹក​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១​ក្រោយ​បំពាន​បម្រាម​គោចរ​ហើយ​សមត្ថកិច្ចរ​ក​ឃើញ​វត្ថុតាង​ល្មើសច្បាប់​មួយចំនួន ។a co monk

លោក ឈឿន សុធន​មន្ត្រី​ស្រុក​បសេដ្ឋ បាន​ប្រាប់​កាសែត​ថា កាលពី​យប់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១:១០​នាទី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​បាន​ចុះ​ពង្រឹង ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និងសេចក្តីសម្រេច​លេខ​០៤៦ /២១​សសរ ចុះ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តីពី​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ បាន​ឃាត់​រថយន្ត​២​គ្រឿង​របស់​ព្រះសង្ឃ ដែល​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​នៅ​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល ស្ថិតនៅ​ភូមិ​អង្គ​ដែក​កណ្តាល ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រួច​បញ្ជូនទៅ​អធិការដ្ឋាន​ដើម្បី​សួរនាំ​។

​សង្ឃ​ទាំង​២​អង្គ​ដែល​និមន្ត​ធ្វើដំណើរ​បំពាន​បម្រាម​គោចរ​មាន​ព្រះនាម ព្រះ​តេជគុណ នួន ចិន្តា ព្រះជន្ម ៣៩​ព្រ​វស្សា ជា​ចៅអធិការ​វត្ត មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ព្រះ​តេជគុណ ជឹ​ង ម៉េង​ហៀក ព្រះជន្ម ៣៥​ព្រះវស្សា ជា​ចៅអធិការ​វត្ត​សែន​ឧ​ត្ត​ម (​បឹង​សា​ឡាំ​)​ស្ថិតនៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​ជាមួយគ្នា​នោះ​កម្លាំង​នគរបាល​ស្រុក​បាន​ឆែកឆេរ​រកឃើញ​តេ​ឡេ​បញ្ជា​មេអាប៉ោង​មួយ មេអាប៉ោង​ចំនួន ៤​គ្រាប់ នៅជាប់​ខ្លួន ចាន​អាប៉ោង​មួយ និង​ស្រា​បៀ ៥​កំប៉ុង​នៅក្នុង​រថយន្ត​។

ក្រៅពីនោះ សមត្ថកិច្ច​បាន​រកឃើញ​ខោអាវ​ចំនួន ១០​គូ និង​ឯកសណ្ឋាន​មន្ត្រីនគរបាល​មួយឈុត​ដែលមាន​ឈ្មោះ​ជា​វរសេនីយ៍ត្រី នួន ចិន្តា កម្មសិទ្ធិ​ព្រះចៅអធិការ​វត្ត​មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​សម្លៀកបំពាក់​ទាំងអស់​សម្រាប់​ស្លៀក​ក្លែងភេទ​នៅពេលដែល​និមន្ត​ទៅ​ឆ្ងាយ និង​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​។a co monk1 a co monk2 a co monk3 a co monk5 a co monk6 a co monk7 

​