» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10343 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700514 នាក់

លុបចោលអាជ្ញាបណ្ណសារពត័មានចំនួនពីរក្រោយពីទាស់គ្នាជាមួយក្រុមសង្វៀនជល់មាន់ខុសច្បាប់នៅល្វាអែម

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញាប័ណ្ណ អង្គភាព​សារព័ត៌មាន​ចំនួន​ពីរ ដោយចោទថាម្ចាស់​អង្គភាពទាំងពីរ ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​។​a beat jour 

​យោង : ប្រកាស ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ចំនួន​ពីរ ក្រោយពី​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​។​​នៅក្នុង​សេចក្ដីសម្រេច​៖ ប្រការ​១៖ លុប​ប្រកា​សលេខ ០៧២ ព​.​ម ប្រក ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាតឱ្យ លោក ជាវ គឹម​លាង កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១១២០៨១៣៤ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៦ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​២០២ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជា​ម្ចាស់​សហគ្រាស​គេហទំព័រ​គ្រុឌ​01 ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ឈ្មោះ www.kruth01.com មាន​អាសយដ្ឋាន​ទីស្នាក់ការ​ស្ថិតនៅ​ផ្ទះ​លេខ​២០២ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹងទំពុន ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ និង​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។

និង​ប្រការ​១៖ លុប​ប្រកា​សលេខ ០៣៩ ព​.​ម ប្រក ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាតឱ្យ លោក ទុយ រិទ្ធី កាន់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០១០៧៣៤៧១៣ (០១) ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៥ មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ​១៤០៤ ផ្លូវ​លេខ​៤១០ ភូមិ​២ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ម្ចាស់​សហគ្រាស​សារព័ត៌មាន ខេ​ភី សូ​សល​ញូ​ស៍ ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​តាម​គេហទំព័រ​ឈ្មោះ www.khmerpostnews.com អាសយដ្ឋាន​ទីស្នាក់ការ​ស្ថិតនៅ​ផ្ទះ​លេខ ១៤២៤ ផ្លូវ​លេខ​៤១០ ភូមិ​២ សង្កាត់​បឹង ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​អង្គភាព​បាន​ប្រព្រឹត្ត​កំហុស​ខាង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារ ព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ និង​អនុវត្ត​ផ្ទុយ​នឹង​កិច្ចសន្យា​អាជីវកម្ម​របស់​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​​

ករណីយ៍នេះដែរអ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ក៏បានជម្រាបជូន​អង្គភាព​សារព័ត៌មាន​ដែល​បានមក​ដាក់ពាក្យ​បណ្តឹង​ចូលមក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្ត កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២៤ សូម​ចូលខ្លួន​មក​បំភ្លឺ​ជាបន្ទាន់​ផងដែរ។​បើតាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​បំភ្លឺ​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន ជ្រាប ស្តីពី​កិច្ច​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​៖ បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​បញ្ជល់មាន់​) និង​ប្រើ​ហិង្សា​រវាង​អ្នកសារព័ត៌មាន​ប្រហែល​១០​នាក់ ជិះ​រថយន្ត​០៣​គ្រឿង និង​អ្នកលេង​ជ​.​ល់​មាន់​ប្រហែល​៤០​នាក់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២:១០​នាទី​។នៅចំនុច ចំការ​ស្វាយ ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

សមត្តកិច្ចឲ្យដឹងថា​ជនសង្ស័យ​ចំនួន ០២​នាក់​១.​ឈ្មោះ យូ ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម (​អ្នកបើក​កន្លែង​ជល់​មាន់​) (​ឃាត់ខ្លួន​)​។​
២.​ឈ្មោះ ទី ភារ​ម្យ ហៅ ពេទ្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្ដ​ព្រៃវែង​។ (​គេចខ្លួន​)

សមត្តកិច្ចឲ្យដឹងថាតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​​នៅ​ថ្ងៃកើតហេតុ​ខាងលើ ក្រុមអ្នកលេង​ល្បែ​.​ង​ជ​.​ល់​មាន់ បាន​លួច​ទៅ​បើក​លេង​នៅ​ទីតាំង​ខាងលើ ហើយ​អ្នកសារព័ត៌មាន ក៏បាន​ចុះទៅ​ដល់​ជួប​ជាមួយ​ក្រុមអ្នកលេង​ល្បែ​.​ង​ជ​.​ល់​មាន់ ហើយ​ទារលុយ​ពី​អ្នកបើក​ចំនួន​៥០០,០០០​រៀល ក្នុង​០១​រថយន្ត ចំណែក​អ្នកបើក​ល្បែង​ឱ្យ​ត្រឹម​២០០,០០០​រៀល ក្នុង ០១​រថយន្ត ដោយ​ជជែក​មិនត្រូវ​គ្នា ទើប​ឈានទៅដល់​ការប្រើ​ហិ​.​ង្សា​ដាក់គ្នា ដោយ​អ្នកលេង​ល្បែ​.​ង​ម្នាក់​ត្រូវបាន​អ្នកសារព័ត៌មាន យក​មួកសុវត្ថិភាព​ទៅ​វា​.​យ​ចំ​ក្បា​.​ល និង​វាយ​ម៉ូតូ​បណ្តា​.​ល ឱ្យ​ខូចខាត​។​​ក្រុម​អ្នកសារព័ត៌មាន ដឹកនាំ​ដោយ​ឈ្មោះ ជាវ គឹម​លាង គេហទំព័រ​គ្រុឌ​០១ មាន​ស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ​។

​តាម​ការបំភ្លឺ​របស់ ឈ្មោះ ស៊ិន វឿន ភេទ​ប្រុស អ្នក​ទៅលេង​ជ​.​ល់​មាន់ នៅ​ថ្ងៃកើតហេតុ គាត់​បានឃើញ​ក្រុមអ្នកកាសែត ជិះ​រថយន្ត​ចំនួន ០៣​គ្រឿង មាន​ម៉ាក​ព្រុស (Prius) ចំនួន ០២​គ្រឿង និង ០១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បាន​ចត​នៅមុខ​ច្រកចូល​កន្លែង​ជ​.​ល់​មាន់​។ លុះ​បាន​បន្តិច​មក​ឈ្មោះ ជាវ គីម​លាង រហ័ស​នាម​គ្រុឌ​០១ ជា​ចាងហ្វាង​គេហទំព័រ គ្រុឌ​០១ Krud 01 NEWS ដែល​ពាក់​អាវយឺត​ដៃ​វែង ពណ៌​ស ស្លៀកខោ ពណ៌​ខ្មៅ ពាក់​ស្បែកជើង​កីឡា (​ប៉ាត់​តា​) ពណ៌​ប្រផេះ បាន​ស្រែកសួរ​អ្នកលេង​ល្បែង​ជ​.​ល់​មាន់​ថា “​អ្នកណា​ជា​អ្នកដោះស្រាយ​រឿង​លុយ​” ពេលនោះ មាន​បុរស​ម្នាក់ បាន​ទៅ​ជួប​ថាឱ្យ​លុយ ចំនួន​២០០,០០០​រៀល ក្នុង ០១​ឡាន តែ​ឈ្មោះ ជាវ គីម​លាង មិន​ព្រមយក ក៏បាន​ស្រែក​ឡូឡា​ថា “​អ​.​ញ​ចាងហ្វាង​ប៉ុណ្ណឹង​ដែរ យក​២០០,០០០​រៀល ទៅធ្វើ​អី ទាល់តែ ០១​ឡាន ៥០០,០០០​រៀល បាន​អ​.​ញយ​ក​”​។​បន្ទាប់មក​ក្រុមអ្នកកាសែត​បាន​ដក​ទូរស័ព្ទ​មក​ធ្វើ​ការថត​ឡាយ ស្រែកថា​លោកស្នងការ​មើល​ផង មាន​កន្លែង​បើក​លេង​ជ​.​ល់​មាន់នៅ​ស្រុក​ល្វាឯម ហើយក៏​មានការ​ដេ​.​ញ​វា​.​យ​គ្នា​តែម្ដង​។

​ចម្លើយសារភាព ឈ្មោះ យូ ពៅ អ្នកបើក​ទីតាំង​ល្បែ​.​ង បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក ឈ្មោះ ពេទ្យ បាន​ទូរស័ព្ទ​មក​ខ្លួន​ឱ្យ​រៀបចំ​សង្វៀន​ជ​.​ល់ មាន់នៅ​ទីតាំង​ខាងលើ ពេលនោះ​ខ្លួន​បាន​ទៅ​ដឹក​សម្ភារៈ​មក​រៀបចំ​ធ្វើជា​សង្វៀន​ជ​.​ល់​មាន់ មានដូចជា​កៅស៊ូ​តង់​ប្រក់​ដំបូល ខ្សែ​គោ​ព័ទ្ធជុំវិញ​បា​.​ញ់​ថ្នាំ​ក្រហម និង​ដាក់​កៅអី​សម្រាប់​អង្គុយ​មើល​។ រហូតដល់​ម៉ោង​ប្រហែល​១២:០០​នាទី​ថ្ងៃត្រង់ ទើប​មាន​អ្នកយក​មាន់មក​ជ​.​ល់​បណ្ដើរៗ និង​ចរចា​គ្នា ត​ខ្នាយ​ផ្លែ​ដែក ហើយ​ឈ្មោះ យូ ពៅ ក៏បាន​ចេញទៅ​យក​ទឹក​មក​រៀបចំ​ដាក់លក់​។ លុះ​បាន​បន្ដិចក្រោយមក​ក៏មាន​អ្នកសារព័ត៌មាន មួយក្រុម​ចូលទៅ​ថត​ឡាយ ធ្វើឱ្យ​អ្នក​ទៅលេង​មាន់​ជ​.​ល់​រត់ចេញ​អស់​។ ខណៈនោះ​រូប​ខ្លួន​បាន​ជិះ​ម៉ូតូ​មកដល់​ផ្លូវ​បេតុង ស្រាប់​តែមាន​រថយន្ដ​អ្នកសារព័ត៌មាន ០២​គ្រឿង ជិះ​មក​កៀរ​ឱ្យ​ដួល ឈប់​បិទមុខ​-​ក្រោយ រួច​បាន​វា​.​យ​ទៅលើ​រូប​ខ្លួន​ចំនួន ០៣​ដៃ​។

​ករណី​ខាងលើនេះ ជនសង្ស័យ​ដែលជា​អ្នកបើក​លេង​ល្បែ​.​ង​ស៊ីសង​ខុសច្បាប់ (​បញ្ជ​.​ល់​មាន់​) ជំនាញ​បាន​ឃា​.​ត់​ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​​ចំណែក​ជម្លោះ​រវាង​អ្នកសារព័ត៌មាន ប្រើ​អំពើ​ហិ​.​ង្សា និង​កំ​.​ហែង​យកប្រាក់ ទៅលើ​ក្រុមអ្នកលេង​ល្បែ​.​ង​ខុសច្បាប់ ជំនាញ កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ចាត់ការ​តាម​នី​.​តិ​វិធី​៕a beat jour1 a beat jour2 a beat jour3 a beat jour4 
​