» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9232 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699403 នាក់

ខឹង​សង្សា​សុំបែក​យក​រូបអាក្រាត​នាង​បង្ហោះគម្រាម​ជាប់គុក​

 


​ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ពាក់ពាន់​រឿង​យក​រូបថត​អាក្រាតកាយ​របស់​នារីរ​ង​គ្រោះ​បង្ហោះ​ចែកចាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​ត្រូវ​នគរបាល ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ។ a boy picture 

​នារី​រងគ្រោះ​ពី​អតីត​សង្សា​មាន​អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ស្រុក​កោះធំ ចំណែក​ជនសង្ស័យ​ឈ្មោះ លឹម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ដ​បន្ទាយមានជ័យ ។ ​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បានឱ្យដឹង​នៅ​ថ្ងៃទី​៣ វិច្ឆិកា​នេះ​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម លោក​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ប្រើ​រយៈពេល​៣​ថ្ងៃ រហូត​កំណត់​មុខសញ្ញា​បាន និង​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ការឃាត់ខ្លួន​ជនសង្ស័យ​និង បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​ហើយ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា នេះហើយ​។

​គួររំលឹកថា កាលពី អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​ជាមួយ​ជនរងគ្រោះ និង​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​ប្រហែល​៣​ខែ ។ រហូតដល់​ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ ព្រោះតែ​ខ្លួន​មានបំណង​រៀបការ​ជាមួយ​អ្នកផ្សេង ប៉ុន្ដែ​ជនសង្ស័យ​មិន​ព្រម​បែក​គ្នា ហើយ​គំរាមកំហែង​ជនរងគ្រោះ​ថា នឹង​យក​រូប​ដែល​ខ្លួន​ថត​ទុក​នោះ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ឲ្យ​គេឯង​មើល​ទៀតផង ។

​ប្រភព​ដដែល​បន្តថា ក្រោយមក​ជនសង្ស័យ​ក៏បាន​ផ្ញើ​រូបអាក្រាត​កាយ​រប​ស់ជ​ន​រងគ្រោះ​ទៅ​ឲ្យ​បងប្អូន និង​មិត្ត​ភ័​ក្ត​របស់​នាង​មើល រួមទាំង​រូប​របស់​អ្នក​ទាំងពីរ​ធ្លាប់​ដេក​ជាមួយគ្នា​ទៀត ហើយ​ជនសង្ស័យ​នៅតែ​បន្ដ​ចែកចាយ​រូបអាក្រាត​កាយ​របស់​នា​រី​រងគ្រោះ​ទៅតាម​ឆាត ក្នុង​គ្រុប​ផ្សេងៗ​ជាច្រើន​ទៀត ។
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​ស្រឡាញ់​រស់នៅ​ជាមួយ​ជនរងគ្រោះ និង​បាន​ថតរូប​អាក្រាតកាយ​រប​ស់ជន​រងគ្រោះ​ទុកជា​ច្រើន ។ ដោយសារ​ជនរងគ្រោះ​ព្យាយាម​សុំ​បែក​គ្នា ទើប​ខ្លួន​សម្រេច​ចិ​ត្ដ​ផ្ញើ​រូបអាក្រាត​កាយ​រប​ស់ជ​ន​រងគ្រោះ ទៅ​ឲ្យ​បងប្អូន មិ​ត្ដ​ភក្តិ​នៅក្នុង​គ្រុប​ផ្សេងៗ​ទៀត​បាន​មើល ដើម្បី​ឲ្យ​ខូច​កិ​ត្ដិ​យស កេរ្ដិ៍ឈ្មោះ ក្នុង​បំណង​ឲ្យ​ជនរងគ្រោះ​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ​? ។​ឆ្លាត​ខាង​ខុស​ចឹ​ង​ចូល​គុក​ហ្ម៉​ង​!a boy picture1 

​