» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8425 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698596 នាក់

ចាប់ខ្លួន​ឧកញ៉ា​ឡេង ចាន់ណា ប្រធាន​ក្រុមហ៊ុន ប្រ៊ី​ន​លាន​ដើម្បី​ដោះស្រាយ​ឬ​បន្លប់​បញ្ហា​!?


​ខេត្តសៀមរាប​៖ ទីបំផុត​ឧកញ៉ា ឡេង ចាន់ណា ប្រធាន​ក្រុមហ៊ុន ប្រ៊ី​ន​លាន ដែល​ផ្ទុះ​រឿង​ឆបោក​លុយ​ប្រជាពលរដ្ឋ​រឿង​ដីធ្លី ផ្ទះ និង​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់ រាប់លាន​ដុល្លារ​នៅ​ស្រុក​ខ្មែរ​និង​នៅ​កូរ៉េ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ហើយ​នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤​នៅ​ខេត្តសៀមរាប ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៍​មាន របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។​a leng chana 

​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក​របស់ខ្លួន​រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ចោទថា​បាន​បោក​លុយ​រាប់លាន​ដុល្លារ ក្នុង​រូបភាព​ទិញ​ដី ផ្ទះ និង​ការវិនិយោគ​បានការ​ប្រាក់​ខ្ពស់ តែ​ទីបំផុត​អ្នកខ្លះ​បានការ​ស៊ី​តែ​ប៉ុន្មាន​ខែ ក៏​លែង​បាន​រហូត​។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចាញ់បោក​ឧកញ៉ា ឡេង ចាន់ណា ដោយ​ខ្លះ​ខ្ចីលុយ​ពី​ធនាគារ ដើម្បី​មក​និ​វិយោគ​ជាមួយ ដែល​រហូត​ពេលនេះ​ត្រូវ​សង​ធនាគារ​វិញ​យ៉ាង​លំបាក​។​​ប្រជាពលរដ្ឋ​រងគ្រោះ​បានធ្វើ​ការតវ៉ា​ជាច្រើន​ខែ​មកហើយ ចំពោះ​អំពើ​ឆបោក​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​កន្លងទៅ​បើទោះបី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ ក៏​មិន​ទទួលបាន​លទ្ធផល​នោះទេ​។​ព្រោះ​ឧកញ៉ា​ឡេង​ចាន់ណា​គាត់​ប្រកាសថា​ក្ស័យធន​បាត់​គ្មាន​លុយ​សង​ទេ​។

បើតាម​សេចក្តីប្រកាស​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាបជូន​បណ្តាញ សារព័ត៌មាន និង​សាធារណៈជន ឲ្យ​បាន​ជ្រាបថា សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត សៀមរាប បាន​ឃាត់ខ្លួន​ឈ្មោះ ឡេង ចាន់ណា អគ្គនាយក​ក្រុមហ៊ុន​ទ្រី​លាន​ស៊ី​ធី​មើល​ដ៍ ឯ​.​ក និង​បក្ខពួក តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ផ្អែក​តាម ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​បានដាក់​ពាក្យបណ្ដឹង​មក​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ពាក់ ព័ន្ធ​នឹង​បទល្មើស ឆបោក រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ហើយ​ជនសង្ស័យ និង​បក្ខពួក នឹងត្រូវ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ អយ្យការ នឹង​ជូន​ព័ត៌មាន​ដើម្បី​ឲ្យ​សាធារណៈជន​ជ្រាប​ពី​ចំណាត់ការ​ជា​បន្តបន្ទាប់​នូវ​សំណុំ​រឿងនេះ​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុម​អ្នកនាំពាក្យ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី បានចេញ​សច​ក្តី​បំភ្លឺ​មួយ​ដោយ​ប្រកាសថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា មិនមាន​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយខ្នង​ក្រុមហ៊ុន ប្រ៊ី​ន​លាន ស៉ី​ធី របស់​ឧកញ៉ា ឡេង ចាន់ណា នោះទេ​។​បន្ទាប់ពី​ការបដិសេធ​នេះ​រួច​វា​ក៏​លេច​ធ្លាយ​សម្លេង​លោក​សៀន​បូរ៉ា​ត​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាម​បណ្តាញ​សង្គម​គាំទ្រ​ឧកញ៉ា​ឡេង​ចាន់ណា​ឲ្យ​ប្តឹង​ប្រជាពលរដ្ឋ​យ៉ាង​ក្តៅគគុក​ថែមទៀត​។​ករណី​យ៍​ឧកញ៉ា​ឡេង​ចាន់ណា​និង​បក្ខពួក​ឃុ​ប​ឃឹ​ត​គ្នា​បោកប្រាស់​ប្រជាពលរដ្ឋ​នេះ​លោក​ផែង​វណ្ណៈ​ប្រធាន​បណ្តាញ​សង្គម​ដ៏​ល្បីឈ្មោះ​បានផ្តល់​ជា​យោបល់​ថា​ត្រូវ​ចាប់ខ្លួន​ឧកញ៉ា​ឡេង​ចាន់ណា​និង​បក្ខពួក​មក​ឲ្យ​ទទ​យល​ខុសត្រូវ​ថា​តើយ​កលុយ​ប្រជាពលរដ្ឋ​ទៅណា​?​។​គេ​មិនដឹងថា​សម​ត្ត​កិច្ច​មាន​ចេតនា​ដោះស្រាយ​ឬ​គ្រាន់តែ​ជាការ​ចាប់ខ្លួន​ដើម្បី​បន្ធូ​បរិយាកាស​ដោយ​អូសបន្លាយ​ការ​ឈឹ​ចាប់​ប្រជាពលរដ្ឋ​ឬ​យ៉ាងណា​នោះទេ​?៕a leng chana1 a manet leng chana4 a manet leng chana2 a manet leng chana1  

​