» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9241 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699412 នាក់

ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​១៣​នាក់ លួច​ចូលទៅ​កាប់​ឈើ នៅ​ឧទ្យាន​ជាតិ​ថាប់ ឡាង


​ថៃ​៖​កាលពី​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ អង្គភាព​ទប់ស្កាត់​នឹង​បង្ក្រាប ការ​លបលួច​បំផ្លាញ​ធនធានធម្មជាតិ តំបន់​ព្រៃ​មរតក​ដែលមាន​សមាសភាព​ចំរុះ​អាជ្ញាធរ​និង​កង​ទ​ព័​ថៃ​​ពេល​ចុះ​ប្រតិបត្តិការ​បាប​ចាប់បាន ពលករ​ខ្មែរ​ចំនួន​១៣​ក្នុងចំណោម​ពលករ​ខ្មែរ​ជា​ច្រើ​នាក់​ដែល​ប្រមូល​ផ្ដុំគ្នា​ចូល​ដី​ថៃ​ដោយ​ខុសច្បាប់ ដើម្បី​កាប់​ព្រៃឈើ នៅ​បរិវេណ​ព្រៃ​ក្រោយ​ភូមិ ឡាំ ភៀក ឃុំ​ឡាំ ភៀក ស្រុក​ខន បុរី​។a cut khmer1

គេហ​ទំ​ព​រ័​ក្នុង​ស្រុកថៃ​(​ខាវ សុទ្ធ​)​បាន​ផ្សាយ​ឲ្យ​ដឹងថា​ពេល​ប្រតិបត្តិ​ការណ៍​នៅ​កន្លែងកើតហេតុ ប្រទះឃើញ​មនុស្ស កំពុង​ស្ពាយ​ស្បៀង ក្បែរ​តំបន់​ត​ផ្ជា​ប់ តំបន់​ព្រៃ​ឧទ្យាន​ជាតិ​ថាប់ ឡាន ភិ​កាត់​UTM49P E,1582965 N (WGS 84) ហើយក៏​បង្ហាញខ្លួន​សុំ​ត្រួតពិនិត្យ​។ ប៉ុន្តែ​ក្រុម​ជនសង្ស័យ នាំគ្នា​រត់​បែកខ្ញែក​ចូល​ព្រៃ​អស់​មួយចំនួន​។​

កម្លាំង​សមត្ថកិច្ច​ដែល​បាន​ចូល​ត្រួតពិនិត្យ ប្រះ​ឃើញ​ស្បៀង​ចំនួន​៣៧​បេ ដែល​ក្នុងនោះ​មាន​អង្ករ អាហារ​ក្រៀម នឹង​សម្ភា​រះ​ដែល​ប្រើ​យ៉ាងច្រើន ទើប​បំផ្លាញចោល​។​ក្រោយពី​ការត្រួតពិនិត្យ នៅ​បរិវេណ​ក្បែរៗ​នោះ ប្រទះឃើញ​វត្ថុតាង​រួមមាន រណា​យន្ត​១​គ្រឿង​,​កាំភ្លើង​ឆ្នៃ​១​ដើម​,​។​

​ជនសង្ស័យ​ដែល​សម​ត្ត​កិច្ច​ថៃ​ចាប់បាន​១៣​នាក់ ជា​ជនជាតិខ្មែរ ។​អ្នកបកប្រែ​ជនជាតិ​ថៃ​សួរនាំ​បានដឹងថា​៖​មានឈ្មោះ​ដូចខាងក្រោម​៖
១/​ជាតិ ជា អាយុ​១៩​ឆ្នាំ នៅ​ខេត្តបាត់ដំបង​។២/​ត្រា ចេ​រិ​ទ្ធ អាយុ​២៩​ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ​។៣/​ដូ​យ រ៉េត អាយុ​៣២​ឆ្នាំ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​
៤/​សន សំណាង អាយុ​៣០​ឆ្នាំ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​។៥/​ចេង ហេង អាយុ​១៥​ឆ្នាំ នៅ​ឧ​ត្ត​មានជ័យ​។៦/​កៀវ ចេង អាយុ​១៧​ឆ្នាំ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​
៧/​ឃុំ វ៉ន អា​យ្​៣៤​ឆ្នាំ នៅ​ខេត្តកំពង់ចាម​។៨/​សេត ស៊ូ អាយុ​២១​ឆ្នាំ នៅ​ខេត្តសៀមរាប​។៩/​ទ្រី ហេង អាយុ​១៥​ឆ្នាំ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​
១០/​សួន កើត អាយុ​២៧​ឆ្នាំ នៅ​ខេត្តតាកែវ​។១១/ សត សេត អាយុ​២៧​ឆ្នាំ នៅ​ខេត្តតាកែវ​។១២/​ជឿន ធី​ម អាយុ​១៧​ឆ្នាំ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ​
១៣/​សរ ដាំ អាយុ​២២​ឆ្នាំ នៅ​ខេ​ត្រ​បាត់ដំបង​។​

​បន្ទាប់មក​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង មក​មន្ទីរ​ឧទ្យាន​ជាតិ ថាប់ ឡាន​ទី​៣ ដើម្បី​ធ្វើ​កំណត់ហេតុ មុននឹង​បញ្ជូនទៅ​ប្រគល់​ឲ្យ មន្ត្រី​យោធា​កង​រយ​ទី​៣ ចំណុះ​កង​ពាន់​ទី​៣ តាម​បទបញ្ជារ របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​(​ខ​-​ស​-​ឆ​)​លេខ​១៣ /២០១៦​ធ្វើការ​ឃុំខ្លួន ដើម្បី​ស៊ើបអង្កេត សួរចម្លើយ បន្ត​។​តាម​កាសែត​ខាងលើ​សម​ត្ត​កិច្ច​ថៃ​មួយផ្នែក​ទៀត កំពុង​ចេញ​តាម​ប្រ​ម៉ាញ់ ចាប់ខ្លួន​ជនសង្ស័យ​មួយចំនួនទៀត ដែល​រត់គេចខ្លួន​។​a cut khmer 

​