» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31195 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598614 នាក់

ចាប់បាន​ម្នាក់​ហើយ​ក្នុងចំណោម​បក្ខពួក​៤​នាក់ ដែល​វា​--​យ​នារី​ម្នាក់​ក្នុងផ្ទះ​សំណាក់​មួយកន្លែង​នៅ​ខណ្ឌមានជ័យ

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ តាម​បញ្ជា​លោកស្នងការ​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១២ និង ០០ នាទី បាន​ស្រាវជ្រាវ​.​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់​នៅ​ចំណុច​មុខ​ផ្សារ​ព្រែក​តូច ឃុំ​ព្រែក​តា​គង់ ស្រុក​ស្អាង ខេត្តកណ្តាល ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ។​a beat girl1 

ស្រី​ស្ទាវ​ជើង​ខ្លាំង​ដែល​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បាន​មាន ៖ -​ឈ្មោះ គ្រុយ ស្រី​លាភ ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ចំនែក ជនរងគ្រោះ -​ឈ្មោះ យ៉េន សុនី​តា ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ នៅផ្ទះ​។ ជនរងគ្រោះ​មាន​ស្លាកស្នាម​រងរបួស បណ្តាល​ឲ្យ​របួស​ជាំភ្នែក​ស្តាំ , ជាំ​ត្រចៀក​ឆ្វេង , ចុកពោះ​ខាងឆ្វេង និង​ចុកពោះ​។

​ហេតុ​ការ​ណ៏​ស្រីៗ​ព្រួត​គ្នា​វាយ​នោះបាន​កើតឡើង កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៦ និង​០០ នាទី បណ្តាល​ឲ្យ​រងរបួស​ឈឺ​ចុកចាប់​ពេញ​ដងខ្លួន និង​ក្នុង​ពោះ​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៤២ ផ្លូវ​លេខ​២៧១ ភូមិ​៥ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៤ នាក់ មានឈ្មោះ គ្រុយ ស្រី​លាភ ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ,​ឈ្មោះ ស្រី​លី ភេទ ស្រី អាយុ​ប្រហែល ១៦ ឆ្នាំ​ជនជាតិ ខ្មែរ ,​ឈ្មោះ ស្រី​រ៉ា ភេទ ស្រី អាយុ​ប្រហែល ១៦ ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ ស្រី​យូ ភេទ ស្រី អាយុ​ប្រហែល ១៦ ឆ្នាំ ជនជាតិ ខ្មែរ ។

​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ជនរងគ្រោះ​ឈ្មោះ យ៉េន សុនី​តា ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ និង​មិត្តភក្តិ​សរុប​មាន​គ្នា​ចំនួន ០៧ នាក់ មាន​ជនរងគ្រោះ ,​ឈ្មោះ គ្រុយ ស្រី​លាភ ,​ឈ្មោះ ស្រី​លី ,​ឈ្មោះ ស្រី​រ៉ា ,​ឈ្មោះ ស្រី​យូ , ឈ្មោះ ពេជ្រ ភេទ ប្រុស អាយុ​ប្រហែល ១៨​ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ ស្រី​វីន ភេទ ស្រី អាយុ​ប្រហែល ១៧​ឆ្នាំ ជនជាតិ ខ្មែរ បាននាំគ្នា​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់​កន្លែងកើតហេតុ​ចំនួន ០២ មាន​បន្ទប់​លេខ​២០៤ ,​លេខ​២០៥ ជាន់​ទី​២ ស្នាក់នៅ​រួមគ្នា រហូតដល់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០១ និង ០០ នាទី ជនរងគ្រោះ និង​ជនសង្ស័យ​ក៏បាន​ជួល​បន្ទប់​ចំនួន ០២ បន្ទប់​ទៀត មាន​បន្ទប់​លេខ​២១១ និង​បន្ទប់​២០៨ សរុប​ចំនួន ០៤ បន្ទប់ បន្ទាប់មក​ជនរងគ្រោះ​បាន​ចុះទៅ​ទិញ​ស្រា​បៀរ​ហ្គេ​ន​ស្បើ​ក​ចំនួន​០៦​កំប៉ុង​មក​នាំគ្នា​ផឹកស៊ី.

ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ហើយ​និយាយ​ទៀត ថា ឈ្មោះ ស្រី​លី លួច​ស្បែកជើង​របស់ខ្លួន តែ​មិនមាន​អ្នកណា​ឆ្លើយតប​អ្វី​ឡើយ រហូតដល់​ផឹកស្រា​បៀរ​អស់ ក៏​នាំគ្នា​ទៅ​ដេក​តាម​បន្ទប់​រៀងៗ​ខ្លួន​ទៅដោយ​ជនរងគ្រោះ​ទៅ​ដេក​នៅ​បន្ទប់​លេខ​២០៥ ជាមួយ​ឈ្មោះ​ស្រី​យូ រហូតដល់​វេលា​ម៉ោង ០៦ និង ០០ នាទី ជនរងគ្រោះ​បានចេញ​ពី​បន្ទប់​ទៅ​គោះទ្វារ​បន្ទប់​លេខ​២០៤ ដែល​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា កំពុង​ដេក ហើយ​អ្នក​ទាំងពីរ​នាក់​បាន​ទៅ​ហៅ​ឈ្មោះ គ្រុយ ស្រី​លាភ ដែល​កំពុង​ដេក​នៅ​បន្ទប់​លេខ​២១១ ហើយ​អ្នក​ទាំង​បីនាក់​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ គ្រុយ ស្រី​លាភ បាននាំគ្នា​ទៅ​ជួប​ជនរងគ្រោះ​ដែល​កំពុង​ដេក​ជាមួយ​ឈ្មោះ ស្រី​យូ នៅ​បន្ទប់​លេខ​២០៥ ពេលទៅដល់​បន្ទប់​លេខ​២០៥ ឈ្មោះ ស្រី​លី បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ហេតុអ្វី​បានជា​ចោទថា​អញ​លួច​ស្បែកជើង ?​។​

ជនរងគ្រោះ​នៅតែ​និយាយថា ឈ្មោះ ស្រី​លី ជា​អ្នក​លួច​ស្បែកជើង​របស់ខ្លួន​ដដែល ពេលនោះ​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ គ្រុយ ស្រី​លាភ ក៏បាន​ស្ទុះ​ចូលទៅ​យកដៃ ជើង វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​ចំក្បាល ត្រចៀក​ខាងឆ្វេង ទាត់​ធាក់​ចំពោះ និង​ផ្ទៃមុខ ហើយ​ស្រែកថា ហេតុ​អី​បានជា​ចោទថា​អញ​លួច​ស្បែកជើង​របស់​ង៉ែ​ង​។ ចំណែក​ស្រី​យូ បាន​យក​ទូរ​សព្ទ័​មក​ថត​ពី​សកម្មភាព​ដែល​ឈ្មោះ ស្រី​លី , ឈ្មោះ ស្រី​រ៉ា និង​ឈ្មោះ គ្រុយ ស្រី​លាភ ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ព្រួត​គ្នា​យកដៃ ជើង វាយ​ទាត់​ធាក់​លើ​ជនរងគ្រោះ​រួចហើយ ក៏​នាំគ្នា​ចូលទៅ​ដេក​តាម​បន្ទប់​វិញ​ទៅ ។ ចំណែក​ឈ្មោះ ពេជ្រ មិនបាន​ដឹង​រឿង​អ្វី​ឡើយ និង​មិនបាន​ចូលរួម​ធ្វើ​សកម្មភាព​ខាងលើ​ទេ ។​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​a beat girl 

​