» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9444 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699615 នាក់

តុលាការ​ឃុំខ្លួន​លោក ទិ​ត វុទ្ធី អភិបាលរង​ខេត្តកំពង់ស្ពឺ និង​មនុស្ស​២​នាក់​ទៀត ពាក់ព័ន្ធ​បោក​លុយ​អ្នកវិនិយោគ​ជនជាតិ​ចិន​៤០​ម៉ឺន​ដុល្លារ​!


​កំពង់ស្ពឺ​៖ លោក ទិ​ត វុទ្ធី អភិបាលរង​ខេត្តកំពង់ស្ពឺ រួមជាមួយ​មនុស្ស​២​នាក់​ទៀត (​ម្នាក់​ជា​ទាហាន​) ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធ​បោកប្រាស់​លុយ​អ្នកវិនិយោគ​ជនជាតិ​ចិន​៤០​ម៉ឺន​ដុល្លារ​។​បន្ទាប់ពី​ឃាំ​ត់​ខ្លួន​ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៥​។​a court speu2 

​សេចក្តីរាយការណ៍ ដែល​កាសែត​ទទួលបាន​កន្លងមក​ក​រ​ណី​យ៍​លោក ទិ​ត វុទ្ធី និង​បក្ខពួក ស៊ីដាច់​លុយ​វិនិយោគិន​ចិន​៤០​ម៉ឺន​ដុល្លារ​កើតឡើង​កាលពី​ឆ្នាំ​២០២៣​តែ​ទើប​និង​លេច​ធ្លាយ​ច​ញ​កាលពីដើមឆ្នាំ​២០២៥​កន្លងមក រឿង​រត់​អាជ្ញា​បណ្ណ​រ៉ែ តែ​មិនបាន​សម្រេច​ក្នុង​ខេត្តកំពង់ស្ពឺ​។​​ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ចោទប្រកាន់​(​បង្ហាញ​តែ​២​នាក់​)៖ឈ្មោះ ទិ​ត វុទ្ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ កើត​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​១៩៦៩ (​ឃាត់ខ្លួន​), ទី​២៖ ឈ្មោះ ហ៊ា​វ ខន ហៅ​តង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ឃាត់ខ្លួន​) ពីបទ រំលោភ​អំណាច​, ក្លែងបន្លំ​, ប្រើប្រាស់​លិខិត​ក្លែង​, ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ខេត្តកំពង់ស្ពឺ​, ខេត្ត​ប៉ៃលិន​, ខេត្តបាត់ដំបង​, ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ កាលពី​អំឡុង​ឆ្នាំ​២០២៣​តាម បទល្មើស​ដែលមាន​បញ្ញត្តិ និង​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៦៦៦, ៦២៧, ៦៦៨, ៦២៩, ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

ឈ្មោះ ម៉ឹង សារឿន (​ឈ្មោះ​ជា​ភាសា​ចិន អ៊ុង វិ​ន​ឆាយ​) ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ (​ឃាត់ខ្លួន​) ពីបទ​សមគំនិត​ក្នុង​អំពើ​រំលោភ​អំណាច​, ក្លែងបន្លំ​, ប្រើប្រាស់​លិខិត​ក្លែង​, ក្លែង​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ចំណុច​ខេត្តកំពង់ស្ពឺ ខេត្ត​ប៉ៃលិន​, ខេត្តបាត់ដំបង​, ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ កាលពី​អំឡុង​ឆ្នាំ​២០២៣ បទល្មើស​ដែលមាន​បញ្ញត្តិ និង​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ២៩, ៦២៦ ៦២៧, ៦២៨, ៦២៩, ៦៣០, នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​​ក្រោយ​ការចាប់ខ្លួន និង​ចោទប្រកាន់​ពី​តំណាង​អយ្យការ ពួកគេ​ទាំង​៣​នាក់ ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​តែម្តង​។​a court speua a court speu 
​