» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9453 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699624 នាក់

អតីត​អភិបាល​ក្រុងកែប ជាប់ចោទ​ពីបទ រំលោភ​អំណាច និង​សម្អាត​ប្រាក់​

 

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤ ចៅក្រម​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ធា​ម ច័ន្ទ​ពិ​សិ​ដ្ផ​បាន​ដឹកនាំ សវន​ការ​ដោយមាន​លោកស្រី ផាត់ សុគន្ធា ជា​តំណាង​អយ្យការ​កាត់ទោស​អតីត​អភិបាល​ក្រុងកែប លោក ខេង យ័ន ក្រោយ​ការឃុំខ្លួន​រយៈពេល ១០​ខែ រួចមក​។​a kheng yoan 

​តុលាការ​បាន​ចោទប្រកាន់​ឈ្មោះ ខេង យ័ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ជា​អតីត​អភិបាល​ក្រុងកែប ពីបទ រំលោភ​អំណាច និង​បទ សំអាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​​ជនជាប់ចោទ ឈ្មោះ ខេង យ័ន បាន​សារភាព​ចំពោះ​បទចោទប្រកាន់​នេះ ហើយ​សំណូមពរ​សុំឱ្យ​តុលាការ​បន្ធូ​បន្ថយទោស​។ លោក ខេង យ័ន ពាក់ព័ន្ធ​នឹង​ការទាមទារ​កម្រៃ​សេ​វ៉ា​សាធារណៈ និង​ដីធ្លី នៅក្នុង​អាណាចក្រ​ក្រុងកែប​របស់ខ្លួន​។​

​ករណី​យ៍​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៤ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ទិ​ត្យ​សុធី បូរ៉ា​ឆាត បានសម្រេច​ឃុំខ្លួន លោក ខេង យ័ន អតីត​អភិបាល​ក្រុងកែប​ហើយ ក្រោម​ការចោទប្រកាន់​លើ​បទ រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ ដោយ​ដាក់ពន្ធនាគារ​ព្រៃ​ស​។​​លោក ខេង យ័ន ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ហើយ​បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤ ហើយ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​២​បទល្មើស​គឺ បទ​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​លោក ខេង យ័ន ត្រូវបាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង​អភិបាល​ក្រុងកែប នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ ដោយសារតែ​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់ខ្លួន ប្រព្រឹត្ត​អំពើ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ផា​ន​របស់ខ្លួន​គ្រប់គ្រង​៕

​