» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4928 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428371 នាក់

ហេតុ​អី​សុខៗស៊ីម៉ាក់​ទៅ​ដក​ជួង​គ្រាប់បែក​ពី​សាលារៀន​ដែល​ទុក​គោះ​រាប់​ឆ្នាំ​មកហើយ​!?

 

 

​ខេត្តព្រៃវែង ៖ សំបក​គ្រាប់បែក​ខ្នាត​យក្ស​១​គ្រាប់ ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ត្រូវបាន​គណៈ​គ្រប់គ្រង​សាលា​វិទ្យាល័យ ជាស៊ីម រក្ស​ជ័យ ស្ថិតនៅ​ក្នុងភូមិរ​ក្សជ័យ ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ បាន​យកទៅ​ចង​ព្យួរ​នឹង​ដើមឈើ ធ្វើ​ជួង​រាប់​ឆ្នាំ​សម្រាប​គោះ​ពន្លឺ​សំឡេង​លាន់ឮ​រំពង ជា​សញ្ញា​ប្រាប់​ដល់​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស ដល់​ម៉ោង​ចូលរៀន និង​ចេញលេង​(​សម្រាក​)​ត្រូវបាន​អង្គភាព​ស៊ីម៉ាក់​ដកយក​បាត់​ហើយ​។​a cimac 

ការចុះ​ដក​គឺ​ក្រោ​យ​ពេល​មាន​គេ​ថតរូប​វា​មក​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ខាង​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (CMAC) បានឃើញ ក៏​ចុះ​ទៅធ្វើ​ការដកហូត​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បាន​បង្ហោះ​រូបភាព​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក HENG Ratana កាលពី​១៥​ម៉ោង​មុន ភ្ជាប់​ជាមួយ​សំណេរ​ថា «​ឈប់​លឺ​សំលេង​ជួង​គ្រាប់បែក​ទៀតហើយ​!! ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ដកហូត​បានសម្រេច​! សូម​អរគុណ លោកនាយក​សាលា និង​ប៉ូលិស​មូលដ្ឋាន​ចូលរួម​សហការ​! និង​សូម​អរគុណ​លោក​ម្ចាស់ fab account ឈ្មោះ​Angkor Thom ដែល​បាន​ផ្តល់ព័ត៌មាន​នេះ​។​

បន្ទាប់ពី​បាន​ចុះ​ដកយក​​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់លោក​បា​នព​ន្យ​ល់ករ​ណី ដកហូត​ជួង​គ្រាប់បែក​ពី​សាលារៀន​មួយ​ក្នុង​ខេត្តព្រៃវែង​។ ការពន្យល់​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី មានការ​ចោទសួរ​ថា ជួង​គ្រាប់បែក​នេះ​ជា​សំបក​គ្រាប់ ឬ​មាន​រំសេវ និង​អាច​ផ្ទុះ​ដែរ​ឫ​ទេ​?​លោក​ហេង​រតនា​ប្រាប់ថា “​បើ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ជួង​គ្រាប់បែក​) មិនអាច​ផ្ទុះ​ទេ តែ​ជាការ​ផ្តល់​សារ​អប់រំ​ឱ្យ​ក្មេងៗ អាច​យល់​ខុស និង​ខុសពី​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ផងដែរ​”​។​​លោក​បាន​អរគុណ​លោកនាយក​សាលា និង​នគរបាល​មូលដ្ឋាន​ចូលរួម​សហការ និង​អរគុណ​លោក​ម្ចាស់ fab account ឈ្មោះ​Angkor Thom ដែល​បាន​ផ្តល់ព័ត៌មាន​នេះ​។​

ចឹ​ង​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​គ្រប់​ទីតាំងនៅ​ទូរ​ទាំង​ប្រទេស​ប្រសិនបើ​ហ៊ាន​យក​សំបក​គ្រាប់​ប្រើប្រាស់​ទោះជា​មិន​បង្ក​គ្រោះថ្នាក់​ក៏ដោយ​ក៏​នឹងត្រូវ​ពួក​ស៊ីម៉ាក់​ដកយក​ដែរ​ឲ្យ​តែ​ដឹង​!៕a cimac1 a cmac2 a cmac3