» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4657 នាក់

ម្សិលមិញ 5378 នាក់

សរុប 14083950 នាក់

លោក​ឧ​ត្ត​ម​សេនីយ៍​ឃិន​ម៉េង​ស្រេង​ត្រូវគេ​ង្ស័​ថា​នៅ​ពីក្រោយ​វត្តមាន​ពួក​យួន​លួច​ចូលមក​កាប់​ឈើ​នៅ​អូរ​លៀ​!

​​ខេត្តមណ្ឌលគិរី​៖ មាន​សេច​ក្ត​រាយការណ៍​ថា​​ជាង​១​ខែ​មកហើយ​មាន​កើតមាន​សកម្មភាព​ជនជាតិ​វៀតណាម​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ នៅ​តំបន់​អូរ​រលៀ ស្ថិតក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ទីតាំង​ដែល​ឈ្មោះ ផល ពេញ​មេ​នគរបាល​ប៉ុស្តិ បាញ់សម្លាប់​មន្ត្រី​កងរាជអាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​៣​នាក់​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ដែល​មកដល់ពេលនេះ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ចំពោះ​ឃាតក​នោះឡើយ ។​

a_khin1


​លោក​ផ្កាយ​២​ឃិន​ម៉េង​ស្រេង​ត្រូវបាន​ដក​ចេញពី​តួនាទី​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី​ក្រោយពី​ផ្ទុះ​រឿង​ខុប​ឃិត​គ្នា​ឲ្យ​យួន​លួច​ចូល​កាប់​ឈើ​នៅ​តំប់​អូ​ហ៊ុ​ច​។​តែ​អ្វីដែល​គួ​ឲ្យ​ភ្ញាក់ផ្អើល​លោក​ឃិន​ម៉េង​ស្រេង​មិនបាន​បញ្ឈរជើង​ឬ​ចោទប្រកាន់​អ្វី​ទេ​តែ​បែ​ជា​ឡើងមក​កាន់​ជា​នាយរង​ការិយាល័យ ទី​២​កងទ័ពជើងគោក ហើយ​មាន​តួនាទី​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១​គ្របគ្រង​ខេត្ត​នៅ​ភូមិភាគ​ឥ​សាន្ត​ទៅវិញ ។

​លោក​ផ្កាយ​២​ឃិន ម៉េង​ស្រេង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ ឃិន បញ្ញា​មាន​តួនាទី​ជា មេ​យោធា​សឹក​រង​ស្រុក​អូររាំង ដែល​ត្រូវបាន​គេ​សង្ស័យថា ជា​មេខ្លោង​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​ខាងលើ និង​ជា​អ្នកយក​ប្រាក់​ពី​ឈ្មួញ​វៀតណាម មក​បែងចែក​ដល់​អាជ្ញាធរ សមត្ថកិច្ច ជំនាញ​ជាច្រើន​ស្ថាប័ន ដើម្បី​ជា​ប្រយោជន៍​លាក់បាំង​ចំពោះ​សកម្មភាព​វៀតណាម​កាប់​ឈើ និង​ប្រមូល​ដឹកជញ្ជូន​ទៅ​វៀតណាម​វិញ ។​

សូមបញ្ជាក់ថា ការកាប់បំផ្លាញ​ឈើ​និង​ដឹកជញ្ជូន​ឈើ នៅ​តំបន់​អូរ​រលៀ មាន​សកម្មភាព​លក្ខណៈ​ទ្រង់ទ្រាយ​ធំ បើទោះជា​គេ​មិនអាច​ប្រើ​រថយន្ត​កែច្នៃ ត្រាក់ទ័រ ឡាន​បា​កុង ដឹកជញ្ជូន​ឆ្លងទៅ​វៀតណាម តាម​ច្រក​អូរ​រលៀ​នេះ​ក៏ដោយ ជា​ទម្លាប់ ក្រុម​វៀតណាម​បាន​ប្រើប្រាស់​ក្បូន ដែលមាន​ទទឹង​ប្រមាណ​៣០​ម៉ែត្រ និង​បណ្តោយ​៤០​ម៉ែត្រ សម្រាប់​ដឹកឈើ​ចេញពី​អូរ​រលៀ ឆ្ពោះទៅ​ចំណុច​ច្រក​អូរ​ហុច ដើម្បី​ឆ្លងទៅ​វៀតណាម នៅ​ចំណុច​សុង​បៀរ ដែលមាន​ដី​ចម្ងាយ ប្រមាណ​ជា​២០​គីឡូម៉ែត្រ ក្នុងនោះ វៀតណាម​បាន​កាប់​ឈើ​និង​ប្រមូល​ក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃ ទើប​ដឹកឈើ​ចេញពី​តំបន់​អូរ​រលៀ ឆ្លងទៅ​វៀតណាម ដែល​ក្បូន​នីមួយៗ​ត្រូវ​ផ្ទុក​ឈើ​បាន​មិនតិចជាង​៤០​ម៉ែត្រគូប ។​a_khin

​ប្រភពពី​សម​ត្ត​កិច្ច​បាន បង្ហើប​ថា​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង និង​កូនប្រុស​របស់គាត់​លោក​ឈ្មោះ​ឃិន បញ្ញា ជា​អ្នកយក​កញ្ចប់​ពី​ឈ្មួញ​វៀតណាម ដើម្បី​ចាត់ចែង ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ ជំនាញ​គ្រប់​ស្ថាប័ន តែ​ចុងក្រោយ​អ្វីដែល ឃិន ម៉េង​ស្រេង និង​កូន ពិបាក​ជាងគេ​បំផុត​នោះ គឺ​ឈ្មោះ ឡេង សោភ័ណ មេបញ្ជាការ នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២១ ព្យាយាម​គេចវេះ មិន​យក​កញ្ចប់​ថវិកា​នេះ ដោយសារ​ខ្លួន បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ហុច ហើយ​កំពុងមាន​សំណុំរឿង​ដោះស្រាយ​មិនទាន់​ចប់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ។​a_khin_son

​ទោះជា​លោក​ឡេង សោភ័ណ មិន​ទទួល​កញ្ចប់ ក៏​លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ជួប និង​ទទួល​កញ្ចប់​ពី​គាត់​រួចជាស្រេច ទើប​លោក​ឃិន ម៉េង​ស្រេង ឲ្យ​វៀតណាម​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​រលៀ​បាន​ជោគជ័យ​យ៉ាង​រលូន​មកទល់នឹង​ពេលនេះ មាន​រយៈពេល​ជាង​១​ខែ​មកហើយ ។​

​គួររំលឹកថា លោក​ផ្កាយ​២ ឃិន ម៉េង​ស្រេង ក៏បាន​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ហុច ហើយ​ត្រូវបាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុងនោះ​គាត់​ត្រូវបាន​ស្ថិតក្នុង​បញ្ជីខ្មៅ​នៃ​បទល្មើស​នេះ ហើយ​សំណុំរឿង​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងដំណើរការ​នីតិវិធី​នៅឡើយ ។​

a_khin_m5

សេចក្តីរាយការណ៍​បាន​ចោទប្រកាន់​លោក​ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២​កងទ័ពជើងគោក ទទួល​ទិស​មណ្ឌល​ភូមិ​ទី​១ លោក​ឃិន ម៉េង​ស្រេង មិន​ត្រឹមតែ​ឲ្យ​វៀតណាម​ចូលមក​បំផ្លាញ​ឈើ និង​ប្រមូល​ដឹកជញ្ជូន​ទៅ​វៀតណាម​វិញ តាម​តំបន់​អូរ​រលៀ ប៉ុណ្ណោះ​ទេ គឺ​គាត់​បាន​យក​មន្ត្រី​យោធា​របស់គាត់​ពី​ការិយាល័យ​ទី​២​នៃ​កងទ័ពជើងគោក និង​យោធា ដឺ​បេ មក​ធ្វើ​សកម្មភាព​ដាក់​ឡាន​តាម​បណ្តោយ​ផ្លូវ​ដែលមាន​បទល្មើស​ឈើ​ឆ្លងកាត់ ជាការ​បន្លាច ដើម្បី​ឲ្យ​ឈ្មួញ​ឈើ​ទាំងនោះ​ចូលមក​ចរចា​បង់ប្រាក់​ប្រចាំខែ និង​ក្បាល​ឡាន​ជាដើម ។

a_khin_m4

គេ​បាន​ទម្លាយ​ថា កន្លងទៅ ខាង ដឺ​បេ ក៏ដូចជា​ខាង ទាហាន​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១ បានទទួល​កញ្ចប់​ពី​ឈ្មួញ និង​ក្រុមហ៊ុន​ក្នុង​មួយខែ​ត្រឹមតែ​២០០​ដុល្លារ ឬ​៣០០​ដុល្លារ ខ្លះទៀត​៥០០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ដល់​លោក​ឃិន ម៉េង​ស្រេង មាន​សេចក្តីសម្រេច និង​លិខិត​បេសកកម្ម គឺ​កូនប្រុស​របស់លោក គឺ​លោក​ឃិន បញ្ញា មេ​យោធា​សឹក​រង​ស្រុក​អូររាំង ចេញ​មុខជា​អ្នកប្រមូល​កញ្ចប់​ពី​ឈ្មួញ​ឈើ និង​ក្រុមហ៊ុន ដោយឡែក​ចំពោះ​ឈ្មួញ​ធំៗ ឬ​ក្រុមហ៊ុន​ត្រូវតែ​មកជួប​ផ្ទាល់​ជាមួយ​លោក​ឃិន ម៉េង​ស្រេង តាមរយៈ​ប្រើប្រាស់​កម្លាំងយោធា ដាក់​តាម​ដងផ្លូវ និង​មាន​ឡាន​ជា​មធ្យោបាយ​ជាដើម ដើម្បី​ឲ្យ​ឈ្មួញ និង​ក្រុមហ៊ុន​ខ្លះ​ភ័យខ្លាច​បង្ខំចិត្ត​ចូលមក​ចរចា ចាត់ចែង​កញ្ចប់​ជូន ។​

a_khin_m3

​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខាងលើនេះ អង្គភាព​យើង​មិនអាច​ទាក់ទង លោក ឃិន ម៉េង​ស្រេង នាយរង​ការិយាល័យ​ទី​២ កងទ័ពជើងគោក​ទទួល​ទិស​មណ្ឌល​ភូមិភាគ​ទី​១ សុំ​ការ​ន្យ​ល់​បានទេ ។ ដូចគ្នា​ដែរ លោក ឃិន បញ្ញា ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​បានដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​វៀតណាម​លួច​ចូលមក​កាប់​ឈើ​ក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​អូរ​រលៀ លោក​កែវ សុ​ភ័​ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានទទួល​ស្គាល់​ក្នុងករណីនេះ តាម​ទូរស័ព្ទ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា តាមពិត​នៅ​តំបន់​នោះ ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ដើម្បី​វិធានការ​បង្ក្រាប ប៉ុន្តែ​ពួកយើង​ខ្វះ​មធ្យោបាយ និង​ពិបាក​ធ្វើដំណើរ និយាយ​រួម​ទៅ​មធ្យោបាយ​ខាង​សមត្ថកិច្ច​យើង​វា​មិន​ឈ្នះ​មធ្យោបាយ​ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ ដូច្នេះ​ពេល​ទៅ​ម្តងៗ បានត្រឹមតែ​ឃើញ​ដាន​នៃ​ការដឹកឈើ​ចេញ​តែប៉ុណ្ណោះ ។ លោក​ប្រធាន​មន្ទីរ​បន្តថា បើទោះជា​លំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​នៅតែមាន​ផែនការ​ដើម្បី​ឲ្យ​មន្ត្រី​ចុះទៅ​កាន់​ទីនោះ​ឲ្យ​បានជា​ប់លាប់ ។​a_khin_m6

លោក​អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិនអាច​សុំ​ការបំភ្លឺ​ក្នុងករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល​គាត់​ចុច​បិទ ក្រោយមក​ក៏​បិទ​ទូរស័ព្ទ​តែម្តង ។ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រាប់​កាសែត​នគរវត្ត​ថា ខ្ញុំ​មិនទាន់​បានទទួល​ព័ត៌មាន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​សូមជម្រាបថា គ្រប់​បណ្តា​ច្រក​ទាំងអស់ ទីណា​ក៏ដោយ​នៅក្នុង​ខេត្តមណ្ឌលគិរី ខ្ញុំ​បានចេញ​បទបញ្ជា​ឲ្យ​បិទ​ទាំងអស់ មិន​ឲ្យ​មាន​ទេ ការដឹកជញ្ជូន​ឈើ គឺ​ធ្វើ​ឲ្យ​ស្ងាត់​តែម្តង តែបើ​លេចឮ​ព័ត៌មាន​បែបនេះ ខ្ញុំ​នឹង​ហៅ​លោក ឡេង សោភ័ណ មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២១ គ្រប់គ្រង​នៅ​តំបន់​នោះមក​សួរនាំ​ឲ្យ​បាន​ច្បាស់ ព្រោះនេះ​ជា​បទល្មើស ដែល​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ និង​ចាត់វិធានការ បើសិន​ជាមាន ។

​សូមបញ្ជាក់​ផងដែរ​ថា ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល សមត្ថកិច្ច​អាជ្ញាធរខេត្ត​មណ្ឌលគិរី​ចុះបង្ក្រាប​ទីតាំង​រ៉ែ​មាស​ចំនួន​៤​កន្លែង​នៅ​ចំណុច​ចុង​ផ្លាស សកម្មភាព​កាប់​ឈើ​នៅ​តំបន់​អូរ​រលៀ ដែលមាន​ទីតាំង​មិន​ឆ្ងាយ​ពី​ទីតាំង​កាប់បំផ្លាញ​ព្រៃឈើ​នោះ​។​តែ​អ្វីៗ​ត្រូវបាន គេ​បិទបាំង​យ៉ាង​ស្ងាត់ ក្នុងនោះ​សូម្បីតែ​សកម្មភាព របស់​ដៃជើង​របស់លោក​ឃិន ម៉េង​ស្រេង ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​រវាង​ស្រុក​កែវ​សីមា និង​ស្រុក​ស្នួល ឆ្លងទៅ​វៀតណាម​តាម​ច្រក​ង៉ាំ​ដី ដែល​ដឹក​ឆ្លងកាត់​ចំ​ពី​ខាងក្រោយ​ផ្ទះ​លោក ឃិន ម៉េង​ស្រេង គីឡូម៉ែត្រ​លេខ​៣៦ ក៏​មិនបាន​បែកការណ៍​ដូចគ្នា ខណៈ​អ្នកយក​កញ្ចប់​ថវិកា​ទាំងអស់ ទាំង​អាជ្ញាធរ សមត្ថកិច្ច និង​ជំនាញ បានផ្តល់​ដំណឹង​នេះ ទៅកាន់​ពួកគេ​គ្រប់គ្នា ដើម្បី​លាក់បាំង ។

​គេ​សង្ឃឹម​ថាព​តិ​មាន​នេះ​អាចជា​តម្រុយ​សម្រាប់​ស្រាវជ្រាវ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​ពួក​ជនបរទេស​មានកា​រ​ឃុ​ប​ឃឹ​ត​ពី​មន្ត្រី​ខ្មែរ​ជាំ​មិន​ខាន​!៕