» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11374 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701545 នាក់

មានអីដើម្បីគេចផុតពី​ការ​រឹតបន្តឹង​ការអនុវត្តន៍​អនុវត្តន៍​ច្បាប់​ចរាចរ​និង​អនុក្រឹត្យ​ផាកពិន័យ​ថ្មី​

 


​ភ្នំពេញ​៖ ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​តាម​ហ​វេស​ប៊ុ​កនា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នេះ បាន​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ហាម​ដាច់ខាត​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ឬ​ប័ណ្ណបើកបរ​ផុតកំណត់​ដោយ​មិនបាន​បន្ត​អោយបាន​ត្រឹមត្រូវ​តាមច្បាប់ ដែល​អាច​ប្រឈម​នឹង​ការផាកពិន័យ​ធ្ងន់ធ្ងរ ។​a charg trafic1 
,

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលដែល​សមត្ថកិច្ច​កំពុង​រឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សូម​បងប្អូន​ប្រជាពលរដ្ឋ និង ក្មួយៗ​យកចិត្តទុកដាក់​ពិនិត្យ​រថយន្ត​របស់ខ្លួន​ថា​តើ​ដល់​ថ្ងៃ​ឆៀក​ហើយ​ឬ​នៅ​? បើ​ដល់​ហើយ​ត្រូវ​យកទៅ​ឆៀក​អោយបាន​ទាន់ពេល ចៀសវាង​ការផាកពិន័យ​ក្នុងពេល​បើកបរ​។ ព្រោះ​តម្រូវការ​ឆៀក​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​រថយន្ត​រប​ស់បង​ប្អូន​ក្នុងពេល​បើកបរ​មិន​បង្ក​គ្រោះថ្នាក់​ផ្សេងៗ និង​បង្ក​ការបំពុល​បរិស្ថាន​ជាដើម ។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី «​វិធានការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក​» នា​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ឹ​ម យ៉ាន អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងថា យោងតាម​អនុក្រឹត្យ​លេខ​៣៩ ជន​ណា​ដែល​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​រយៈពេល​១៥ ដើម្បី​ទៅ​បង់ប្រាក់​ពិន័យ​។ រយៈពេល​កំណត់​នៃ​ការបង់ប្រាក់​ពិន័យ​នេះ បើ​ទុក​ដល់​រយៈពេល ៣០​ថ្ងៃ ត្រូវ​ពិន័យ​គុណ​នឹង​២​ដង ហើយ​បើសិនជា​ទុក​ដល់​រយៈពេល ៦០​ថ្ងៃ ត្រូវ​ពិន័យ​គុណ​នឹង​៣ ខណៈ​ទុក​លើសពី ៦០​ថ្ងៃ ត្រូវ​បញ្ជូនទៅ​តុលាការ ដើម្បី​ចាប់​ការបន្ត​តាម​នីតិវិធី​។​

​លោក ហ៊ឹម យ៉ាន បាន​រំលឹកថា ថវិកា​នរគ​បាល​ផាក ពិន័យ​បាន រាជរដ្ឋាភិបាល ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​នគរបាល ៧០% ក្រៅពី​នឹង ផ្ដល់​ឲ្យ​អង្គ ភាព និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​លោក​ថា ការផាកពិន័យ​មិន​ចង់​សំដៅ​ចង់បាន​ថវិកា ពី​ពលរដ្ឋ​ឡើយ គឺ​ធ្វើ​ឡេ​ី​ង​ក្នុង​គោលបំណង​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​។​​លោក​ថា «​សម្រាប់​ប្រទេស​យើង កូ​រូ​ណា​នេះ (​កូ​វីដ​-១៩) មិនទាន់មាន​ស្លាប់​ទេ ទោះ​វា​ជា​ជំងឺឆ្លង​ក៏ដោយ ដែល​ពិភពលោក​ខ្លា​ចវា​។​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ដឹកនាំ​បង្ការ មិន​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ សម្រាប់​ប្រទេស​យើង​។​ផ្ទួ​យ​ទៅវិញ គ្រោះថ្នាក់​ចរាចរណ៍ មាន​ស្លាប់​រាល់ថ្ងៃ​។​ហើយ​បញ្ហា​គម្រោង​រឹតបន្ដឹង​នេះ (​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​) មិនមែន​ទើប ថ្ងៃនេះ​ទេ គឺ​គម្រោង​តាំងពី ខែតុលា ឆ្នាំ​២០១៩ ក្រោយពី​មើលឃើញថា កំណើន​គ្រោះថ្នាក់ ក្នុង​ឆ្នាំ​២០១៩ មានការ​កើនឡើង​ខ្ពស់ គម្រោង​មុន​កូ​រូ​ណា​កើត​ទៀត​»​។​

​លោក​អគ្គរងស្នងការនគរបាលជាតិរៀបរាប់ថា នៅពេល​ពលរដ្ឋ​បង់ប្រាក់​ពិន័យ គឺ​ត្រូវ​បង់​កន្លែង​ស្នាក់ការ​នគរបាល ដែល​នៅ​ជិត​ផ្ទះ​ពួកគាត់​។​លោក​ថា តម្លៃ​កម្រិត​ផាកពិន័យ មិន​ស្នើ​នឹង​ជាមួយ កម្រិត​នៃ​ការ ព្យាបាល​របួស នៅពេល​ជួប​គ្រោះថ្នាក់​ទេ​។​នៅពេល​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ បាន​ចំណេញ ច្រើនណាស់ ព្រមទាំង ចំណេញ​ពេលវេលា​ផងដែរ​។​​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ ក៏បាន​អំពាវនាវ ទៅដល់​ម្ចាស់​រថយន្ដ​ទាំងអស់ ត្រូវយក​រថយន្ដ​ទៅ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) កុំ​ឲ្យ​ទទួល​ការផាកពិន័យ បន្ថែមទៀត​។​

​លោក​ហ៊ឹម​យ៉ាន រំលឹកថា ច្បាប់​ចរាចរណ៍ បាន​ចែក​ថា ប្រសិនបើ នគរបាល​ចរាចរណ៍​ណា​ម្នាក់ ប្រព្រឹត្តិ​ខុសឆ្គង​ពី​ភារៈកិច្ច​របស់ខ្លួន គឺ​ត្រូវ​ទទួលទោស​តាម ផ្លូវច្បាប់ ជាពិសេស ពលរដ្ឋ​ក៏មាន​សិទ្ធ​ប្ដឹងទៅ​តុលាការ ចំពោះ​នរគ​បាល​ណា ដែល​ប្រព្រឹត្តិ ខុសឆ្គង ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​​ឯ លោក សូ ពីសី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ដឹកជញ្ជូន​ផ្លូវគោក បាន​លើកឡើងថា «​យើង​តម្រូវ​ឲ្យ​មាន​បណ្ណ​បើកបរ ប្រភេទ ក គឺ​សម្រាប់តែ​ម៉ូតូ ដែល មាន​កម្លាំង ១២៥ C C ឡើងទៅ ទោះបី​យើង​មាន​បណ្ណ​បើកបរ ប្រភេទ ខ គ ឃ ង ក៏ដោយ មិន​អាចមក​បើកបរ​ម៉ូតូ​បានទេ​»​។​

​លោក​រៀបរាប់ថា ម៉ូតូ​កម្លាំង​១២៥ C C ឡើងទៅ ត្រូវមាន​បណ្ណ​បើកបរ ប្រភេទ ក ហើយ​រថយន្ដ​ត្រូវមាន​បណ្ណ​បើកបរ ប្រភេទ ខ គ ឃ ង​។​ជាងនេះទៅទៀត អ្នកមាន​បើ​បករ ប្រភេទ ក មិនអាច បើក​ម៉ូតូ​កង់​៣ ឬ​ម៉ូតូ​កង់​៤ បានឡើយ ត្រូវមាន​បណ្ណ​បើកបរ​ប្រភេទ​ផ្សេងៗ ទៀត​។​​ទោះបីយ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​៣០​មេសា​នេះដែរ​សម្រាប់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទាក់ទង​និង​ការត្រួតពិនិត្យ​នេះ បាន​គូសបញ្ជាក់ថា « សមត្ថកិច្ច​នឹងមិន​ឃាត់​ដំណើរ បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ ប្រកបដោយ ការគោរព​ច្បាប់ ដើម្បី​សួរនាំ រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ គឺអាច​ធ្វើដំណើរ បាន​ដោយ​រលូន លើកលែងតែ បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់ មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ » ។​

សូម​រំលឹកថា ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ កម្លាំង​ន​នគរបាល ត្រៀម​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស ចំនួន​៣.៩១៩​នាក់ និង​៥៦៨​គោលដៅ ផងដែរ​៕a charg trafic a charg trafic3 a charg trafic4 a charg trafic6 

​