» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31282 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598701 នាក់

រថយន្ដ​ដឹក​ខ្សាច់​បុក​អ្នកជិះ​កង់​ស្លាប់​នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ តែ​ជិត​១​ខែ​តែ​សមត្ថកិច្ច​រក​មិនឃើញ​ឃើញ​រថយន្ដ​បង្ក​, ?


​តាកែវ​៖ រថយន្ដ​ប្រភេទ​បែន​ដឹក​ខ្សាច់ (​កង់​៦) បាន​បើក​បុក​អ្នកជិះ​កង់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ នា​វេលា​ម៉ោង​៥៖១០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ចំណុច​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​តែ រហូតមកដល់​ថ្ងៃទី​ខែ​មិនា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​មិនទាន់មាន​សមត្ថភាពរ​ក​រថយន្ដ​បង្ក និង​អ្នកបើកបរ​ឃើញ​ឡើយ​។​a car kill 

​ក្រុមគ្រួសារ​សាច់ញាតិ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ម៉ម ឈី​ម ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ បាន​ជិះ​កង់​ហាត់ប្រាណ​នៅ​តំបន់​ខាងលើ ហើយក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ដ​បង្ក​បុក បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​។ ដោយឡែក អ្នកបើកបរ​រថយន្ដ​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​រហូតដល់​សព្វថ្ងៃ​?​។​​រហូតមកដល់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មិនទាន់​ស្រាវជ្រាវ​រកឃើញ​រថយន្ដ និង​អ្នកបើកបរ​នៅឡើយ​ទេ​មិនដឹងថា​ហេតុអ្វី​។ ផ្អែក​តាម​ការ​ឆែក​កាមេរ៉ា​របស់​ក្រុមគ្រួសារ​សាច់ញាតិ បាន​ឃើញថា រថយន្ដ​ដែល​សង្ស័យ​ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ខ្សាច់​កង់​៦ ពណ៌​ស មិនឃើញ​ផ្លាកលេខ (​ពេល​កើតហេតុ​កំពុង​ដឹក​ខ្សាច់​)​។​

​តាមរយៈ​ការ​ប្រដេញ​កាមេរ៉ា​សុវត្ថិភាព បាន​ប្រទះឃើញ​រថយន្ដ​នេះ​បន្ដដំណើរ​ដល់​ចំណុច​ភូមិ​ចារ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ហើយ​ឆ្ពោះទៅ​ភូមិ​ក្រាំង​យ៉ូ​វ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល (​តំបន់​កំពុង​ជួសជុល​ផ្លូវ​) ចន្លោះ​ម៉ោង​០៥៖៣០​នាទី​ព្រឹក (​ក្រោយ​កើតហេតុ​)​។​​ក្រុមគ្រួសារ​មិនទាន់​អស់ចិត្ត ចំពោះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច និង​បាន​ចោទ​ជា​សំណួរ​ពី​ទៅកាន់​លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក​ព្រៃកប្បាស នៅ​ចំណុច​មន្ទិលសង្ស័យ​ចំនួន​ពីរ រួមមាន​៖

*​ទី​១៖ ហេតុអ្វី​នាយរង​ប៉ុស្តិ៍​ឃុំ​ស្នោរ ឈ្មោះ ញ៉ុ​ច សុខ​ឡេង ជិះ​ម៉ូតូ​ដេញតាម​ឡាន ហើយ​បែរជា​បាត់​មុខសញ្ញា ខណៈពេលដែល​ឡាន​ទើប​ទៅ​ហួស​ប្រហែល​កន្លះ​គីឡូម៉ែត្រ (​តាម​សំដី​អ្នកឃើញ​ហេតុការណ៍​)?
*​ទី​២៖ ហេតុអ្វី​បានជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រាំង​យ៉ូ​វ ទទួលបាន​ព័​ត៍​មាន និង​ឆ្លើយតប​ហើយ បែរជា​មិន​ក្រោក​ជួយ​ស្ទាក់ (​តាម​សំដី​របស់​នាយរង​ប៉ុស្តិ៍​ឃុំ​ស្នោរ ឈ្មោះ ញ៉ុ​ច សុខ​ឡេង និង​អធិការរង​ស្រុក​ព្រៃកប្បាស​)?​។​​ករណី​យ៍​នេះ ក្រុមគ្រួសារ​សាច់ញាតិ បាន​អំពាវនាវ​ដល់​លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តតាកែវ ជួយ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ដ​បង្ក​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​រក​យុ​ត្តិ​ធ​ម៍​ជូន​ជនរងគ្រោះ​ផង​ទាន​។​a car kill1 a car kill2 a car kill3 

​