
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5113 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695284 នាក់
កំពង់ស្ពឺ៖រថយន្តដឹកកង់១២មួយគ្រឿង បើកចូលទៅការដ្ឋានកដើម្បីដឹកថ្មយកទៅលក់ បុកប៉ះជាមួយខ្លោងទ្វារវត្ត បណ្ដាលឲ្យបាក់ខូចខាតទាំងស្រុងកាលពីវេលាម៉ោង 23 និង 55 នាទីនៅចំណុចភូមិចំបក់ក្អែឃុំទឹកល្អក់។ អ្នកបើកបរបិតសាប៊ូគេចខ្លួនបាត់ ទុកវត្ថុតាងនៅកន្លែងកើតហេតុឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុវាស់វែង និងស្រាវជ្រាវរកម្ចាស់មកទទួលខុសត្រូវ។
រថយន្តបង្កម៉ាកយីឌុបសណ្ដោងរម៉ក(ដឹកថ្ម)ពាក់ស្លាកលេខភ្នំពេញ3B.7473បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។មុនដំបូងរថយន្តបង្ក បើកបរមកពីទិសជើងទៅត្បូងលុះដល់ចំណុចខ្លោងទ្វារដំរី 2ចន្លោះគីឡូម៉ែត្រ 18ក៏បត់ស្ដាំហើយបុកខ្លោងទ្វារដំរី 2 ខ្លោងទ្វារវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឬស្សី បណ្ដាលឱ្យខូចខាតទាំងស្រុង ចំណែកជនបង្ក បន្ទាប់ពីបុករួចក៏បើកទ្វាររត់គេចខ្លួនបាត់ ។ រហូតដល់ព្រឹកថ្ងៃទី 27 ខែមិថុនាឆ្នាំ 2024 សមត្ថកិច្ចបានស្រាវជ្រាវដឹងថារថយន្តបង្កគឺជារបស់ក្រុមហ៊ុនទ្រីសុីម៉ី (TSM)។ម្ចាស់រថយន្តបានចូលខ្លួនមកធ្វើកិច្ចសន្យាទទួលខុសត្រូវចំពោះការខូចខាតនេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសីបានបញ្ជាក់ប្រាប់ឲ្យដឹងថារថយន្តនេះគឺជារថយន្តដឹកធុនតូចតែត្រូវបានកែច្នៃទៅជាប្រភេទរថយន្តដេកថ្មីប្រភេធុនធ្ងន់ទៅវិញ។ប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបាននិយាយថា ផ្លូវចូលក្នុងមូលដ្ឋានភូមិចំបក់ក្អែ និងភូមិផ្សេងៗទៀតបានរងការខូចខាតជារៀងរាល់ឆ្នាំ ព្រោះតែការប្រើប្រាស់រថយន្តដឹកថ្មលើសទម្ងន់បែបនេះ។