» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6821 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696992 នាក់

កង​ទ​ព័​ថៃ សុំ​ដើរល្បាត​លើផ្លូវ​រួម ជាមួយ​ខ្មែរ​ដោយ​បោះបង់ចោល​ផ្លូវ​របស់ខ្លួន​ធ្លាប់​ដើរ​កន្លងមក​

​ខេត្តព្រះវិហារ ៖ កម្ពុជា​បាន​បដិសេធ​សំណើ​របស់​ភាគី​ថៃ ស្នើសុំ​ដើរល្បាត​លើផ្លូវ​រួមជាមួយ​កម្ពុជា ហើយ​បោះ បង់​ចោល​ផ្លូវ​របស់ខ្លួន​ធ្លាប់​ដើរល្បាត​កន្លងមក​។ ការបដិសេធ​របស់​ភា​គី​យោធា​កម្ពុជា​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ​២០២៣​ចុង​សប្តាហ៍ នៅ​ព្រំដែន​ច្រក​អានសេះ​ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ មាន​កិច្ច​ជំនួប​មួយ រវាង​ថ្នាក់ដឹកនាំ​កងទ័ព​កងពលធំ របស់​កម្ពុជា និង​ថ្នាក់ដឹកនាំ​កងទ័ព កងកម្លាំង​ស៊ុ​រៈណា​រី​ថៃ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណាត់ ស៊ី​អ៊ី​ន មេបញ្ជាការ កងកម្លាំង ស៊ុ​រៈណា​រី របស់​ភាគី​ថៃ ខាង​កម្ពុជា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣​។​a srey dik th2 

​នៅក្នុង​ការ​ជំនួប​នោះ ភាគី​ថៃ​ចង់​ឲ្យ​ខាង​កម្ពុជា​ឯកភាព ឲ្យ​កងទ័ព​របស់ខ្លួន​មាន​វត្តមាន​ដើរល្បាត​រួមគ្នា នៅលើ​ផ្លូវ​ល្បាត​ដែល​ខាង​កម្ពុជា​កំពុង​ដើរល្បាត​ជា​រៀងរាល់ថ្ងៃ ដោយ​លេស​ថា ខ្លួន​ធ្លាប់​ដើរ​លើផ្លូវ​ខាង​កម្ពុជា ហើយ​ឈប់​ដើរ​នៅលើ​ផ្លូវ​ដែល​ខ្លួន​ធ្លាប់​ដើរល្បាត រាល់ថ្ងៃ​កន្លងមក​ទៅវិញ តែ​ខាង​កម្ពុជា​មិន​ឯកភាព​។​​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើង គោក និង​ជា​មេបញ្ជាការ កងពលធំ​អន្តរាគមន៍​លេខ​៣ ប្រចាំ​ទឹ​ស​ទី​១​ប្រាសាទព្រះវិហារ បាន​លើក ឡើង​ដោយ​បញ្ជាក់ថា កងទ័ព​កម្ពុជា​ឯកភាព​ចំពោះ​កិច្ច​សហ ប្រតិបត្តិការ ការទំនាក់ទំនង​ល្អ រួមគ្នា​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​គ្រប់​ប្រភេទ សំដៅលើ​ការងារ​អភិវឌ្ឍន៍​នៅក្នុង​តំបន់ ប្រែក្លាយ​ព្រំដែន​សុខសន្តិភាព ធ្វើ​ឲ្យ​ពលរដ្ឋ​មានឱកាស​ដោះដូរ​ទំនិញ​គ្នា ស្របតាម​អ្វីដែល​រដ្ឋាភិបាល​ថ្មី នៃ​ប្រទេស​ទាំងពីរ​ចង់បាន ។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក បានលើកឡើង​បន្តថា ចំណុច​ដែល​ខាង​ភាគី​ថៃ​ចង់បាន កម្ពុជា​យើង​មិន​ឯកភាព​ឡើយ ព្រោះ​កន្លងមក​ថ្នាក់លើ ក៏ដូចជា​ថ្នាក់​កងពល​ទាំងពីរ បាន​យល់ព្រម នឹង​ឯកភាពគ្នា តាម​គោលការណ៍​ដោយ​រក្សា​គោលដៅ​ឈរជើង​ចាស់ ហើយ​មិន​ឲ្យ​មាន​សកម្មភាព​កើតឡើង​ថ្មី «​ពោលគឺ​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ឈរជើង​នៅ​ចំណុច​ណា ដើរ​ផ្លូវ​ល្បាត​ណា ត្រូវ​អនុវត្តតាម​អ្វីដែល​យើង​ធ្លាប់បាន​ព្រមព្រៀង​ហើយ​និង​ឯកភាពគ្នា​កន្លងមក​» ។​a srey dik th1 

​