» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7747 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697918 នាក់

កងទព៏ជើងទឹកថៃ ចាប់បានគ្រាប់រំសេវរាប់ម៉ឺនគ្រាប់ នៅលើផ្ទៃទឹក ខេត្តត្រាត

 

 


ប្រទេសថៃ៖កងល្បាតជើងទឹកទី៣ នៃប្រទេសថៃ បានចេញប្រតិបត្តិការ ស្ទាក់ចាប់ការរត់ពន្ធអាវុធនិងគ្រាប់រំសេវ ដោយរឹបអូសបានគ្រាប់ជាង ២០ ០០០ គ្រាប់ និងចាប់ខ្លួនជនសង្ស័យ ៣ នាក់។អាជ្ញាធរថៃ បានដេញតាមជនសង្ស័យនៅលើសមុទ្រពីកោះឆាង មុនពេលចាប់ខ្លួនពួកគេនៅកំពង់ផែ រួមជាមួយអាវុធ គ្រាប់រំសេវ និងទំនិញខុសច្បាប់ មួយចំនួនធំនៅ ល្ងាច ថ្ងៃទីសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ។a seize gun 

 

កងទ័ពជើងទឹកថៃ បញ្ជាក់ថា ទូកគួរឲ្យសង្ស័យមួយគ្រឿង កំពុងបើកយ៉ាងលឿន ហើយក្រុមមន្ត្រីបានដេញតាមទូកនោះយ៉ាងប្រកៀក។ លុះមកដល់ម៉ោង ៦:២៦ ល្ងាច ទូកក៏បានចូលចតនៅកំពង់ផែឌីរេក ក្នុងឃុំខ្នងយ៉ៃ នៃខេត្តត្រាត ជាកន្លែងដែលមន្ត្រី ចូលទៅចាប់ខ្លួនអ្នកដំណើរទាំងនោះភ្លាមៗ។ 

តាមការបញ្ជាក់នៅកន្លែងកើតហេតុ មានជនសង្ស័យ៣នាក់ ហើយកងម៉ារីនបានធ្វើការត្រួត ដោយរកឃើញសម្ភារៈយោធា និងគ្រាប់រំសេវជាច្រើនប្រភេទ។ កម្លាំងកងម៉ារីន បានរកឃើញ ឧបករណ៍យោធាពីរមុខ គ្រាប់រំសេវជាង ២១ ៣០០ គ្រាប់និងមានប្រភេទផ្សេងៗគ្នា ហើយលើសពីនេះ រថយន្ត SUV ពណ៌ក្រហមមួយគ្រឿង ដែលពាក់ស្លាកលេខត្រាត ចតនៅកំពង់ផែ ក៏ត្រូវបានរឹបអូសសម្រាប់ការស៊ើបអង្កេតបន្ថែមផងដែរ។

ក្រោយមក វេលាម៉ោង ៩យប់ ជនសង្ស័យនិងវត្ថុតាង ក៏ត្រូវប្រគល់ទៅឲ្យមន្ត្រីស៊ើបអង្កេត ដើម្បីចោទប្រកាន់តាមច្បាប់ ពីបទកាន់កាប់ និងរត់ពន្ធអាវុធចូលមកក្នុងប្រទេសថៃ។

 

តាមពិតទៅ ជនសង្ស័យទាំងអស់មានគ្នា ៤នាក់ឯណោះ ប៉ុន្តែមុនពេលចាប់ខ្លួន មានជនសង្ស័យម្នាក់បានលោតចូលទឹក ហើយគេចខ្លួនបាត់ ចោល៣នាក់ទៀត ដែលត្រូវចាប់បាន សុទ្ធសឹងជាជនជាតិថៃរស់នៅលើកោះគុត និងរស់នៅក្នុងខេត្តត្រាត។ 

សូមជម្រាបថា អាវុធនិងគ្រាប់រំសេវ ដែលសមត្ថកិច្ចថៃរឹបអូសបានរួមមាន កាំភ្លើងអាកា 47 ចំនួនពីរដើម, គ្រាប់កាំភ្លើងប្រភេទ 7.63 មិល្លីម៉ែត្រពណ៌ខៀវ ៧០០ គ្រាប់ និង ១២ ប្រអប់, ប្រភេទគ្រាប់ 12,7 មិល្លីម៉ែត្រចំនួន ៩ ប្រអប់ ស្មើនឹង ៧៦៥ គ្រាប់, គ្រាប់កាំភ្លើងប្រភេទ 7,62 មិល្លីម៉ែត្រពណ៌ក្រហម ចំនួន ១៧ ប្រអប់ស្មើនឹង ១២.២៤៤ គ្រាប់ និងបង់កាំភ្លើងប្រភេទអាកា 47 ចំនួន ១០២ បង់ ។

តាមចម្លើយសារភាព, ជនសង្ស័យទាំង៣នាក់ គឺទទួលបានប្រាក់ថ្លៃឈ្នួលក្នុងម្នាក់ៗ ៤ ០០០ បាត ពីឈ្មោះម្លិះ ដែលជាអ្នកជួលឲ្យដឹកគ្រាប់រំសេវនេះ ចូលទៅកាន់ចំណតកំពង់ផែក្នុងខេត្តត្រាត ៕a seize gun1