» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5295 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744321 នាក់

ជំហរក្រសួងការពារជាតិ​កម្ពុជាករ​ណី​យ៍​ទា​ហ៊ាន​ថៃ​ជាន់មីន​!


​រាជធានី​ភ្នំពេញ​, ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥៖ លោកស្រី ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ច្រានចោល​ទាំងស្រុង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​របស់​ភាគី​ថៃ​មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ​ដោយសារ​ការផ្ទុះ​គ្រាប់មីន នៅ​តំបន់​ប្រាសាទតាមាន់ធំ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥​។​a min thai 

​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ច្រានចោល​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​របស់​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ ដោយសារ​ការផ្ទុះ​គ្រាប់មីន នៅ​តំបន់​ប្រាសាទតាមាន់ធំ ក្នុងស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៥​។​​កម្ពុជា​នៅតែ​រក្សា​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ គឺ​មិនមាន​ការប្រើប្រាស់​ហើយ​នឹងមិន​ប្រើប្រាស់​មីន​ថ្មី​ជាដាច់ខាត ។ កម្ពុជា​គឺជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីន​​ប្រឆាំង​មនុស្ស ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​ក្នុង​ឆ្នាំ​១៩៩៩ ក៏ត្រូវ​បានទទួល​ស្គាល់​ជា​អន្តរជាតិ ចំពោះ​សមិទ្ធផល នៃ​ការ​បោសសម្អាត​មីន និង​មិនមាន​ការប្រើប្រាស់​មីន​ប្រឆាំងនឹង​មនុស្ស​នោះឡើយ​។

​កម្ពុជា​សូម​ធ្វើការ​គូសបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ មិនមាន​ការស៊ើបអង្កេត​ផ្លូវការ និង​មាន​តម្លាភាព ដើម្បី​បញ្ជាក់​ការពិត​នៅឡើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ មួយវិញទៀត កម្ពុជា​ក៏​តែងតែបាន​រំឭក​ភាគី​ថៃ​ជាច្រើនលើក​ច្រើនសា​រថា តំបន់​ទាំងនេះ​នៅមាន​គ្រាប់មីន​ដែលជា​សំណល់​ពី​សង្គ្រាម​ជាច្រើន​គ្រាប់ ហេតុដូចនេះ​គ្រប់ភាគី​ពាក់ព័ន្ធ​គួរ​ចៀសវាង ការធ្វើ​សេចក្តីសន្និដ្ឋាន​ជា​សាធារណ​ណាមួយ មុនពេល​រកឃើញ​ការពិត និង​ផ្តល់​យុត្តិធម៌​សម្រាប់​ទាំងអស់គ្នា ដើម្បី​បញ្ចៀស​ការយល់ច្រឡំ ឈានដល់​ការប្រឈមមុខ​ដាក់គ្នា​នាំឱ្យមាន​ភាព​តានតឹង​កើតឡើង​សាជាថ្មី​។​

​កម្ពុជា​សូម​គូសបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់ខ្លួន ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់​ដែល​បានសម្រេច​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ និង​គោលការណ៍​ឯកភាព​ទាំង​១៣​ចំណុច នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC) កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៥ ដែល​ចូលរួម​សង្កេតការណ៍​ដោយ​ប្រទេស​ម៉ាឡេស៊ី សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​គោរព​នូវ​លក្ខ​ខ័​ណ្ឌ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ព្រមទាំង​ស្មារតី និង​ការ​ឯកភាពគ្នា នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) ដែលថា​”​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា​រក្សា​កម្លាំងយោធា​របស់ខ្លួន​នៅក្នុង​ទីតាំង​បច្ចុប្បន្ន ដោយ​មិន​អនុញ្ញាតឱ្យ​ផ្លាស់​ទី​ហួស​ពី​ទី​​តាំង​ដែល​ខ្លួន​បាន​ឈរជើង​ក្នុងពេល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ចូល​ជាធរ​មាននៅ​ម៉ោង​១២ អធ្រាត្រ (​ម៉ោង​ក្នុង​តំបន់​) កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ឡើយ​។​​ភាគី​ទាំងពីរ​មិនត្រូវ​ចល័ត​កងទ័ពរ​បស់​ខ្លួន រាប់បញ្ចូល​ទាំង​ការដើរ​ល្បាត​ទៅលើ​ទីតាំង​របស់​ភាគី​ម្ខាង​ទៀតឡើយ​”​។

​សាជាថ្មី​ម្តងទៀត​​សូម​អំពាវនាវ​ដល់​ភាគី​ថៃ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បទ​ឈប់​បាញ់ ឈានទៅរក​ដំណោះស្រាយ​ជម្លោះ​តាម​គោលការណ៍​ដែល​ភាគី​ទាំងពីរ រួមទាំង​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) និង​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC) នៅពេល​ខាងមុខ​។​​ការអនុវត្ត​បទ​ឈប់​បាញ់​បាន​ពេញលេញ​របស់​ភាគី​ទាំងសងខាង នឹងធ្វើ​ឱ្យ​បរិយាកាស​មាន​ភាពអំណោយ​ផល​ឆ្ពោះទៅ​ការនាំ​មកវិញ​នូវ​សន្តិភាព ស្ថិរភាព និង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែលជា​អ្វី​មិន​ត្រឹមតែ​ប្រជាជន​យើង​ទាំងពីរ​ចង់បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិភពលោក​ទាំងមូល​ក៏​ចង់ឃើញ​ផងដែរ តាមរយៈ​ការចេញ​សារ​ជាច្រើន​ក្នុងការ​សម្តែង​ការអបអរសាទរ និង​ការគាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​។​

​ការប្ដេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ក្នុងការ​ធ្វើការ​ប្រកបដោយ​ស្មារតី​ស្ថាបនា ដោយស្មោះ​ត្រង់ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ថៃ ម៉ាឡេស៊ី បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដូចជា​សហរដ្ឋអាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជាដើម ដើម្បី​ធានា​ការអនុវត្ត​បទ​ឈប់​បាញ់​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ និង​ដោះស្រាយ​រាល់​វិវាទ​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។​a defen press