» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3762 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668402 នាក់

សម្តេច​ហ៊ុនសែន​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​»​និង​បណ្ឌិត​កិត្តិយស​ផ្នែក «​មនុស្សសាស្ត្រ និង​សាមគ្គីភាព​»

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៣​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង​សកល​វិទ្យាល័យ​ជាតិ ណេ​ហ្គ​រី ប៉ា​ដាង នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​បានប្រគល់​ជូន​នូវ​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​មនុស្សសាស្ត្រ និង​សាមគ្គីភាព​» ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។a hun budhis3

ថ្លែង​ក្នុង​ពិធី​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ការផ្តល់​គោរមងារ និង​សញ្ញាបត្រ​កិត្តិយស​នាពេលនេះ គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ខ្ញុំព្រះករុណាខ្ញុំ និង​ប្រជាជន​កម្ពុជា​ទាំងអស់ និង​បានបង្ហាញ​អំពី​ទំនាក់ទំនង​ដែល​មិនអាច​កាត់ថ្លៃ​បាន រវាង​ព្រះពុទ្ធសាសនា សន្តិភាព ការអភិវឌ្ឍ និង​សន្តិ​សហ​វិជ្ជមាន ប្រកបដោយ​សុខដុមរមនា​នៃ​មនុស្សជាតិ​។ ការផ្តល់ជូន​នេះ គឺ​ពិតជា​និមិត្តរូប​នៃ​ពុទ្ធោវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​ជ្រៀបចូល​ទៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​លោក ទាំង​ទិដ្ឋភាព​សង្គម វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក ម៉ូ​រីតា ន​រីតា​ដា (Morita Noritada) ដែល​បាន និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​យ៉ាងសកម្ម ជាមួយ​បណ្ដា​ប្រទេស​មេគង្គ និង​លើកកម្ពស់​សន្តិភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់​តាំងពី​ឆ្នាំ​១៩៩៣​។ សាមសិប​ឆ្នាំ​ក្រោយមក នា​ថ្ងៃនេះ លោក ម៉ូ​រីតា ក៏​កំពុងមាន វត្តមាន​នៅទីនេះ​ជាមួយ​យើងទាំងអស់គ្នា​ផងដែរ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការទទួលបាន​គោរមងារ និង​សញ្ញាបត្រ​កិត្តិយស​នា​ថ្ងៃនេះ កើតមានឡើង​ដោយសារតែ​ការចូលរួម​របស់ លោក ម៉ូ​រីតា ដែល​បាន​បំពេញ​តួនាទី​ជាច្រើន​ក្នុងនាម​ជា​ព្រឹទ្ធបុរស​មួយរូប​របស់​អាស៊ី​។ លោក ម៉ូ​រីតា គឺជា​មនុស្ស​ដំបូង​គេ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានមក​សម្តេច​ដើម្បី​ពិភាក្សា​អំពី​ការចូលរួម​របស់​កម្ពុ​ជា​ទៅក្នុង​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រីតា បាន​ចូលរួម​ដោយ​មិន​គិតពី​ការនឿយហត់​ក្នុងការ​ស្តារ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ដែល ស័ក្តិសម​នឹង​ទទួលបាន​ពីស​ម្តេច​នូវ​ការកោតសរសើរ និង​ការគោរព​អស់ពីដួងចិត្ត​។ លោក ម៉ូ​រីតា មិន​ត្រឹមតែ​ជា​អ្នក​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ ព្រះវិហារ​ច្រើនជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​អ្នក​ដែល​បាន ជួយ​បង្កើន​សន្ទុះ​នៃ​ការជំរុញ​ដល់​ភាពជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​អភិវឌ្ឍ និង​កសាង​សន្តិភាព រវាង​កម្ពុជា និង​ថៃ​។​

​សម្ដេច​តេ​ជោ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​ការគាំទ្រ​អស់ពី​ចិត្ត​ចំពោះ​បេសកកម្ម និង​ចក្ខុវិស័យ​របស់​អង្គការ ពុទ្ធសាសនិក​ពិភពលោក ក្នុងការ​លើកកម្ពស់​កា​រ​ផ្សព្វផ្សាយ​អន្តរ​ជំនឿ​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​មនុស្ស​ជាតិ និង​ភពផែនដី​របស់​យើង​។ សម្តេច​ក៏​សូម​យក​ឱកាស​នេះ កោតសរសើរ​ចំពោះ​ឥស្លាម​សាសនា និង​សាសនា​ផ្សេង​ដែល​បាន រួមចំណែក​ដល់​ការកសាង​សន្តិភាព រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​កម្ពុជា រយៈពេល​កន្លងមក និង​បច្ចុប្បន្ននេះ​។​

​សូម​ជម្រាប​ផងដែរ​ថា​នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ដា​ឡុ​ប ធា​រី ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក (WFB) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​។ ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​វិមាន​សន្ដិភាព​។​​លោក ដា​ឡុ​ប ធា​រី ប្រធាន​អង្គការ​ពុទ្ធសាសនិក​ពិភពលោក (WFB) កាលពី​ព្រឹក​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្តល់​គោរមងារ «​ពុទ្ធ​មា​មកា​ភិ​បាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក (The World Fellowship of Buddhist – The WFB» និង «​បណ្ឌិត​កិ​តិ្ត​យស​ផ្នែក​មនុស្សសាស្ត្រ​» ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ពិធី​ប្រគល់​គោរមងារ​ជា «​ទីប្រឹក្សា​ជាន់ខ្ពស់​» នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក (WFB) ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ផងដែរ​៕a hun budhist a hun budhist3 a hun budhist4 a hun budhist5 

​