» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7117 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697288 នាក់

កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព!

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន៣០អង្គទូត និង០៣អង្គការអន្តរជាតិ ក្នុងនោះក៏មានតំណាងអង្គការសហប្រជាជាតិចូលរួមផងដែរ ដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥ ក្រោយយោធាថៃ បានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលសកម្មភាពនៃរំលោភបំពានលើ”បទឈប់បាញ់” និង”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ” អស់រយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់ថ្ងៃនេះ។a roit dara2

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមធ្វើបទបង្ហាញអំពីស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន។ នៅក្នុងការធ្វើបទបង្ហាញជូន អង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការអន្តរជាតិ និងតំណាងអង្គការសហប្រជាជាតិ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលរួមស្ដាប់បទបង្ហាញខាងលើតាមរយៈប្រព័ន្ធ ZOOMផងដែរ ។

នៅក្នុងខ្លឹមសារនៃការធ្វើបទបង្ហាញ ក្រសួងការពារជាតិបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹងនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន។

សូមបញ្ជាក់ថាបើគិតត្រឹមម៉ោង ២៖៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាជាមួយអាវុធគ្រប់ធុនយ៉ាងក្ដៅគគុក មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះ មិនបានរើសគោលដៅឡើយ ពោលគឺបាញ់មកគ្រប់ទីតាំងទាំងអស់ រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា។

បើតាមសេចក្ដីរាយការណ៍, គ្រប់ទីតាំងឈរជើងទាំងអស់របស់កម្ពុជា គឺកងកម្លាំងកម្ពុជាបន្ដគ្រប់គ្រងយ៉ាងរឹងមាំបំផុត ខ្មាំងសត្រូវមិនអាចចូលមកបាននោះទេ។ក្នុងស្ថានភាពបែបនេះ កម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើការតបតការពារដែនអធិបតេយ្យរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕a roit dara a roit dara1 a roit dara3